ដោយ វុត្ថា
ភ្នំពេញៈ វិនិយោគិនបរទេសបានអះអាងថា ទីផ្សារអចលនទ្រព្យនៅភាគខាងត្បូងនៃទីក្រុងភ្នំពេញ កំពុងមានការីកចំរើនយ៉ាងខ្លាំងនាពេលបច្ចុប្បន្ននេះ ដោយសារមានគម្រោងវិយោគធំៗជាច្រើន បាននឹងកំពុងអភិវឌ្ឍន៍នៅតំបន់នេះ។

ដោយ វុត្ថា
ភ្នំពេញៈ វិនិយោគិនបរទេសបានអះអាងថា ទីផ្សារអចលនទ្រព្យនៅភាគខាងត្បូងនៃទីក្រុងភ្នំពេញ កំពុងមានការីកចំរើនយ៉ាងខ្លាំងនាពេលបច្ចុប្បន្ននេះ ដោយសារមានគម្រោងវិយោគធំៗជាច្រើន បាននឹងកំពុងអភិវឌ្ឍន៍នៅតំបន់នេះ។

លោក Raymond Chio ប្រធានក្រុមហ៊ុន Prestrige Homes Cambodia បានឱ្យដឹងនៅថ្ងៃទី៤ ខែតុលា ឆ្នាំ ២០១៩នេះ ថា អចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា មានការរីកចំរើន ជាពិសេសគឺទីអចលនទ្រព្យនៅក្នុងទីក្រុងភ្នំពេញ។លោកបន្តថា ក្រុមអ្នកអភិវឌ្ឍន៍ជាច្រើនបាន នឹងកំពុងផ្តោតសំខាន់នៅក្នុងខេត្តព្រះសីហនុ តែកាលពីកកន្លងទៅនេះ រដ្ឋាភិបាលបានបិតល្បែងអនឡាញ និងមិនចេញអាជ្ញាប័ណ្ណលើការប្រកបមុខរបរវិស័យអនឡាញនេះនៅក្នុងខេត្តនេះ បានធ្វើឱ្យអ្នកវិនិយោគបែកមកចាប់អារម្មណ៍លើការវិនិយោគនៅក្នុងទីក្រុងភ្នំពេញ។
លោកបន្ថែមថា “អចលនទ្រព្យនៅទីក្រុងភ្នំពេញ គឺជាចំណុចកណ្តាល និងសក្តានុពលខ្ពស់ ដែលអ្នកវិនិយោគមកពីគ្រប់ទិសទី បាននឹងកំពុងចាប់អារម្មណ៍យ៉ាងខ្លំាង” ។ លោកបន្តថា “វិស័យអចលនទ្រព្យនៅទិសទាំង៤នៃទីក្រុងភ្នំពេញ មានទិសខាងលិចខាងកើត ខាងជើង និងខាងត្បូង បាននឹងកំពុងរីកចំរើន តែសម្រាប់វិស័យអចលនទ្រព្យនៅទិសខាងត្បូងបាននឹងកំពុងមានការរីកចំរើនខ្លាំងជាបណ្តាទិសទាំងនោះ”។
លោក Raymond Chio បានបន្ថែមថា ទាំងរាជរដ្ឋាភិបាល និងអ្នកអភិវឌ្ឍន៍កំពុងផ្តោតសំខាន់ទៅទិសខាងត្បូង គឺនៅតាមបណ្តោយផ្លូវជាតិលេខ២ ដែលរួមានការអភិវឌ្ឍគម្រោងព្រលានយន្តហោះភ្នំពេញអន្តរជាតិ នៅខេត្តកណ្តាលជាដើម។ សម្រាប់ផ្លូវ៦០ ម៉ែត្រមានគម្រោងអភិវឌ្ឍន៍ជាច្រើន រួមមាន គម្រោងអេអន ៣គម្រោងផ្សារទំនើបប៉េងហ៊ួត និង សាលារអន្តរជាតិភ្នំពេញជាដើម។
លោកបន្ថែមថា “ទៅអនាគតនឹងមានគម្រោងជាច្រើន បាញ់ឆ្ពោះមកទីក្រុងភ្នំពេញ ជាពិសេសទៅតំបន់ភាគខាងត្បូងនេះ នៃរាជធានីភ្នំពេញ”។

តំបន់មហាវិថីសម្ដេចតេជោ ឬផ្លូវ៦០ម៉ែត្រ កំពុងទាក់ទាញគម្រោងវិនិយោគធំៗចូលទៅក្នុងតំបន់នេះយ៉ាងច្រើន ដែលនឹងប្រែក្លាយតំបន់នេះ ទៅជាតំបន់អភិវឌ្ឍ៍មួយដ៏សំខាន់របស់ទីក្រុងភ្នំពេញ និងធ្វើឱ្យដីធ្លី និងលំនៅឋានកាន់តែឡើងថ្លៃបន្ថែមទៀត។

អ្នកនាង អាន សុធីតា នាយិកាប្រចាំប្រទេសនៃក្រុមហ៊ុន CBRE Cambodia បានឲ្យដឹងកាលពីពេលថ្មីៗនេះថា តម្លៃដីនៅតាមផ្លូវ៦០ម៉ែត្រត្រូវបែងចែកជា៣តំបន់ ដោយសារផ្លូវនេះមាន៩គីឡូម៉ែត្រ ដោយបើយើងគិតកំណាត់ទី១ គិតចាប់ពីផ្លូវព្រះមុនីវង្សចំនួន៣គីឡូម៉ែត្រ ស្របតាមបណ្តោយផ្លូវនេះទៅខាងមុខ ដីនៅតំបន់នេះគិតជាមធ្យមានតម្លៃ ១៨០០ដុល្លារ និងចន្លោះពី៣គីឡូម៉ែត្រទៅ៦គីឡូម៉ែត្រដីមានតម្លៃ៨០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ ហើយចាប់ពីគីឡូម៉ែត្រទី៦ ដល់គីឡូម៉ែត្រទី៩ ទល់នឹងផ្លូវជាតិលេខ២មានតម្លៃ ៤០០ដុល្លារក្នុងមួយម៉ែត្រការ៉េ។
អ្នកនាងបន្តថា “តំបន់ដីនៅលើផ្លូវ៦០ម៉ែត្រនេះ ត្រូវបានគេហៅថាតំបន់អភិវឌ្ឍន៍ពាណិជ្ជកម្ម មានទាំងការិរយាល័យធ្វើការ ផ្សារទំនើប និងលំនៅដ្ឋាន”៕