សម្តេច​តេជោ​៖ សន្ទុះ​នៃ​ការ​រីក​ចំរើន​វិស័យ​សំណង់​ទាម​ទា​ឱ្យ​មានច្បាប់​គ្រប់គ្រង​ឱ្យ​បាន​ត្រឹមត្រូវ​

0

ដោយ ​វុត្ថា​

ភ្នំ​ពេញៈ​ សម្តេច​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​បាន​អះអាង​ថា​ ​សន្ទុះ​នៃ​ការ​រីក​ចំរើន​របស់​វិស័យ​សំណង់​ ត្រូវការ​ពង្រឹង​ការគ្រប់គ្រង​រាល់​ដំណើរការ​ និង​ប្រតិបត្តិ​ការ​ក្នុង​វិស័យ​សំណង់​ និង​អ្នក​ពាក់ព័ន្ធ​នឹង​ការងារ​សំណង់​ កាន់តែ​មាន​ភាព​ចំា​បាច់​ជា​សារវន្ត​។

សម្តេច​តេជោ​ នៅក្នុង​សេចក្តី​ថ្លែង​ហេតុ​សេចក្តី​ព្រាងច្បាប់​ស្តី​ពី​សំណង់​ នា​សម័យប្រជុំ​លើក​ទី៣​ ​នីតិកាល​ទី៦​ នៃ​ដ្ឋ​សភា​ នៅ​ព្រឹក​ថ្ងៃទី៧​ ​ខែតុលា​ ​ឆ្នាំ២០១៩​ ​ឱ្យ​ដឹង​ថា​ សំណង់​កាន់តែ​ធំ​ កាន់តែ​ខ្ពស់​ និង​កាន់តែ​ស្មុកស្មាញ​ កាន់តែ​ទាមទារ​ឱ្យ​ការអនុវត្ត​បាន​ត្រឹមត្រូវ​តាម​បទដ្ឋាន​គតិ​យុត្ត​ បច្ចេកវិទ្យា​ ស្តង់ដារ​ និង​បទបញ្ញត្តិ​បច្ចេកទេស​ ដើម្បី​ធានា​ភាពរឹងមាំ​ គុណភាព​ សោភណភាព​ និង​ចីរភាព​នៃ​សំណង់​រៀបចំខ្លួន​សម្រាប់​សេដ្ឋកិច្ច​ឌីជីថល​ដើម្បី​ឆ្លើយតប​ នឹង​បដិវត្តន៍​ឧស្សាហកម្ម​ទី៤ផង​ និង​ដើម្បី​លើកតម្កើង​អត្តសញ្ញាណ​ជាតិ​ និង​ភាព​សុខដុមរមនា​នៅក្នុង​សង្គម​ផង​។

សម្តេច​បន្ត​ថា​ ឆ្លើយតបទៅនឹង​តម្រូវការ​នេះ​ យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី៤របស់​រាជរដ្ឋាភិបាល​ ដើម្បី​កំណើន​ការងារ​ សមធម៌​ និង​ប្រសិទ្ធិ​ភាព​ កសាង​មូលដ្ឋាន​គ្រឹះ​ឆ្ពោះទៅ​សម្រេច​ចក្ខុវិស័យ​កម្ពុជា​ឆ្នាំ២០៥០​ ​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​ ២០១៩​-២០២៣​ និង​គោលនយោបាយ​ជាត​ស្តី​ពី​ ការរៀបចំ​ទឹកដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ចុះ​ថ្ងៃទី៨​ ខែមេសា​ ឆ្នាំ២០១១​ បាន​កំណត់​ឱ្យ​រៀបចំ​ច្បាប់​ស្តី​ពី​សំណង់​។

សម្តេច​បន្ថែម​ថា​ ស្ថិតនៅ​ក្នុង​បរិការណ៍​នៃ​សន្តិភាព​ និង​ស្ថិរភាព​នយោបាយ​ វិស័យ​សំណង់​បាន​ដើរតួ​នាទី​ជាស​សរ​ស្តម្ភ​មួយ​ ជាមួយ​សស​រស្តម​ដែល​ជំរុញ​កំណើន៣​ ទៀត​ គឺ​វិស័យ​ទេសចរណ៍​ វិស័យ​កសិកម្ម​ និង​វិស័យ​ឧស្សាហកម្ម​ ដោយ​ចូលរួម​រៀបចំ​ និង​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ទាំង​ក្នុង​វិស័យ​សាធារណៈ​ ទាំង​ក្នុង​វិស័យ​ឯកជន​ ពិ​សេ​រចនាសម្ព័ន្ធ​ផលិតកម្ម​ឧស្សាហកម្ម​ សិប្បកម្ម​ ពាណិជ្ជកម្ម​ កសិកម្ម​ សេវាកម្ម​ និង​ទេសចរណ៍​ ព្រមទាំង​ចូលរួម​អភិវឌ្ឍ​លំនៅឋាន​ និង​សំណង់​ផ្សេងទៀត​ សម្រាប់​បម្រើ​ឱ្យ​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​ប្រកបដោយ​សុវត្ថិភាព​ និង​ផាក​ភាព​។

រយៈពេល​ជាមួយ​ទសវត្សរ៍​ចុងក្រោយ​នេះ​ ទុន​វិនិយោគ​ក្នុង​វិស័យ​សំណង់​មាន​កំណើន​ជា​ទៀតទាត់​ និង​នៅតែ​បន្ត​រីក​ចំរើន​ជាលំដាប់​ ជាពិសេស​ការ​សាង​សំ​ណង់​ធំៗ​ខ្ពស់​ៗ ដូ​ជា​អគារ​ស្នាក់នៅ​រួម​ អគារ​លក់ទំនិញ​ ផ្សារ​ទំនើប​ មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ អគារ​ការិយាល័យ​ សណ្ឋាគារ​ អគារ​ពហុមុខ​ងារ​ សំណង់​ទីក្រុង​រណប​ បុរី​លំនៅឋាន​ ភូមិគ្រឹះ​ គ្រឹះស្ថានសិក្សា​ មន្ទីរពេទ្យ​ ធនាគារ​ រោងចក្រ​ ឃ្លាំង​ ស្ថានីយ​ ប្រេង​ឥន្ទ​នៈ​។ល។

សេចក្ដីព្រាង​ច្បាប់​ស្ដីពី​សំណង់​ ដែល​រដ្ឋ​សភា​នអនុម័ត​នៅ​ថ្ងៃនេះ​ មាន​គោលបំណង​ និង​សារប្រយោជន៍​ដូចជា​ ទី១ពង្រឹង​ការគ្រប់គ្រង​គ្រប់​ភាគី​ពាក់ព័ន្ធ​ និង​ការប្រតិបត្តិ​ការងារ​ទាំងឡាយ​ក្នុង​វិស័យ​សំណង់​ ដើម្បី​ធានា​សន្តិសុខ​ សុវត្ថិភាព​ និង​សណ្ដាប់ធ្នាប់​សាធារណៈ​ ការពារ​ផលប្រយោជន៍​ម្ចាស់​សំណង់​ អ្នកប្រើ​ប្រាស់​ និង​សាធារណជន​។ ទី២ចូលរួម​ពង្រឹង​ការគ្រប់គ្រង​នគរូបនីយកម្ម​ ដោយ​អភិវឌ្ឍ​ទីក្រុង​ឱ្យ​មាន​សោភណភាព​ និង​បរិស្ថាន​ល្អ​សម្រាប់​ការរស់នៅ​ប្រកបដោយ​ចីរភាព​ សំដៅលើ​កកម្ពស់​សុខមាលភាព​សាធារណៈ​។

​ទី៣​ បង្កើន​គណនេយ្យ​ភាព​ និង​ប្រសិទ្ធភាព​ក្នុង​ការ​ប្រកបការងារ​ និង​ការ​ប្រកប​វិជ្ជាជីវៈ​ក្នុង​វិស័យ​សំណង់​ និង​ទី៤​ បង្កើន​ការ​ជឿ​ទុកចិត្ត​របស់​វិនិយោគិន​ នៅក្នុង​វិស័យ​សំណង់​ ជំរុញ​ទីផ្សារ​អចលនទ្រព្យ​ប្រកបដោយ​ប្រសិទ្ធភាព​សេដ្ឋកិច្ច​សង្គម​៕

LEAVE A REPLY

Please enter your comment!
Please enter your name here