គំរោង​អភិវឌ្ឍន៍​ចម្រុះ​ Wealth​ Mansion​ តម្លៃ​ ១២០លាន​ដុល្លារ​នឹង​ផ្លាស់​ប្តូរ​មុខមាត់​តំបន់​ជ្រោយ​ចង្វា​រ

0

ដោយ​គង់​ សូ​រិយា​

ភ្នំ​ពេញៈ​ មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ និង​លំនៅ​ដ្ឋាន​បែប​សហ​កម្ម​សិទ្ធិ​ Wealth​ Mansion ​បាន​និង​កំពុង​សាងសង់​ក្រោម​ទុន​វិនិយោគ​ ប្រមាណ១២០លាន​ដុល្លារ​អាមេរិក​ បាន​និង​កំពុង​ត្រៀម​ក្លាយជា ​Landmark ​មួយ​នៅ​តំបន់​ជ្រោយ​ចង្វា​រ។

គំរោង​នេះ​បាន​និង​កំពុង​សាងសង់​យ៉ាងសកម្ម​ ដែល​នឹង​បញ្ចប់់​នៅ​ឆ្នាំ២០២១ខាងមុខនេះ​ ជាមួយនឹង​អាគារ​កំពស់ ៤៥ជាន់​ ដែល​រួម​បញ្ចួ​លនូវ​ផ្សារ​ កន្លែង​ហាត់ប្រាណ​ សណ្ឋាគារ​ និង​លំនៅ​ដ្ឋាន​បែប​សហ​កម្ម​សិទ្ឋ​។

លោក ​Alex​ Liang ​ប្រធាន​ផ្នែក​លក់​និង​ទីផ្សារ​នៃ​គំរោង ​Wealth​ Mansion​ ដែល​វិនិយោគ​ដោយក្រុម​ហ៊ុន​Everhealth​ International​ Investment​ And​ Development​ Co​, Ltd​ បាន​មានប្រសាសន៍​ឲ្យដឹង​ នៅ​ការិយាល័យ​របស់​ក្រុមហ៊ុន​កាលពី​ចុង​សប្តាហ៍​មុន​ថា​តំបន់​ជ្រោយ​ចង្វា​រ ជាទី​តាំង​មាន​ភូមិ​សាស្រ្ត​ល្អ​ ដោយ​មាន​ទន្លេរ​ព័ទ្ឋ​ជុំវិញ​ និង​មាន​លក្ខ​ខ័​ ណ្ឌ​អាកាសធាតុ​ល្អ​ប្រសើរ​ ហើយ​ទីផ្សារ​អចលនទ្រព្យ​នៅ​កម្ពុជា​ពិសេស​ក្រុងភ្នំពេញ​កំពុង​មាន​ភាព​រីកចម្រើន​។

លោក​បន្ត​ថា​ “នេះ​ជាហេតុ​ផល​ដែល​យើង​វិនិយោគ​នៅ​ទីនេះ​ ដែល​ Wealth​ Mansion ​នឹង​ក្លាយជា​ Landmark ​មួយ​សំរាប់​តំបន់​នេះ​”។ លោក​បន្ត​ថា​ “វា​នឹង​ត្រូវ​ប្រើប្រាស់​ចម្រុះ​ រួមមាន​ សេវាកម្ម​អា​ផា​តម៉ិ​នប្រ​ណី​ត សណ្ឋាគារ​ និង​សេវាកម្ម​បំរើ​ឲ្យ​អ្នក​រស់នៅ​ក្នុង​គំរោង​នេះ​មាន​ផាសុ​ខភាព​ និង​ប្រកបដោយ​ទំនុកចិត្ត​”។

ដោយ​គិត​គូ​ពី​ផាសុ​ខភាព​ ផល​ចំណេញ​ និង​ផលប្រយោជន៍​ជាច្រើន​ទៀត​ដល់​អតិថិជន​ Wealth​ Mansion ​ដែល​មាន​កំពស់៤៥ជាន់​ មានផ្ទះ​ចំនួន១១៨៤យូនី​ត ដោយមាន​ចំណត​យានយន្ត​ក្រោម​ដី​ចំនួន២ជាន់​ និង​បន្ត​រហូតដល់​ជាន់ទី៥​ ហើយ​ចាប់ពី​ជាន់ទី៦ដល់​ជាន់ទី៨ជា​ការិយាល័យ​ និង​ចាប់ពី​ជាន់ទី៩​ ដល់​ជាន់ទី៣៦ជា​ខុន​ដូ​ ហើយ​ចាប់ពី​ជាន់ទី៣៦ឡើង​ទៅជា​សណ្ឋាគារ​ប្រណីត​លំដាប់​អន្តរជាតិ​។

​លោក ​Alex​ Liang ​បាន​បន្ត​ថា​ ជាមួយនឹង​ទស្សនទាន​វិជ្ជមាន​ចំពោះមុខ​ យើង​បាន​និង​កំពុង​មើលឃើញ​នូវ​និន្នាការ​ ផ្លាស់​ប្តូរ​បែបផែន​ជីវិត​របស់​ប្រជាជន​កម្ពុជា​ ដូច​ប្រជាជន​នៅ​តាម​បណ្តា​ប្រទេស​ក្នុង​តំបន់​ ដែល​ពួកគេ​នឹង​ផ្លាស់​ប្តូរ​មក​រស់នៅ​តាម​ខុន​ដូ​កាន់តែ​ច្រើន​នា​ពេល​អនាគត​ ដោយសារ​ការរស់នៅ​ខុន​ដូ​ចំណេញពេលវេលា​ សេដ្ឋកិច្ច​ និង​បែបផែន​ជីវិត​ប្រកបដោយ​ភាព​ស៊ីវិល័យ​ថ្មី​មួយ​សំរាប់​ជីវិត​។

គម្រោង​នេះ​បាន​និង​កំពុង​ដាក់​លក់​ក្នុង​តម្លៃ​សមរម្យ​ ដោយ​មួយ​ម៉ែត្រការ៉េ​មានតម្លៃ​ប្រមាណ២០០០ដុល្លារ​អាមេរិក​ និង​បើ​គិតជា​យូនី​តមានតម្លៃ​ជាង១២ម៉ឺន​ដុល្លារ​អាមេរិក​ក្នុង​មួយ​យូនី​ត។

លោក​ Alex​ Liang​ បាន​បន្ត​ឲ្យដឹង​ទៀត​ថា​ ជាមួយនឹង​ការ​ផ្លាស់​ប្តូរ​បែបបទ​ជីវិត​របស់​ប្រជាជន​កម្ពុជា​កាន់តែ​កើនឡើង​ ទើប​ក្រុមហ៊ុន​ផ្តោត​លើ​ការ​លក់​សំរាប់​ទីផ្សារ​ក្នុង​ស្រុក​និង​នៅ​បរទេស​ជាមួយគ្នា​ ដើម្បី​ភាព​ជោគជ័យ​របស់​គំរោង​នេះ​ ហើយ​យើង​បាន​និង​កំពុង​មើលឃើញ​ទំ​នោមួ​យកំ​ពុង​កើតឡើង​នៅ​ទីនេះ​ គឺ​អ្នក​វិនិយោគ​កាន់តែ​ច្រើន​បាន​ងាក​មកកាន់​ក្រុងភ្នំពេញ​ ជាជាង​បណ្តា​ខេត្ត​មួយចំនួន​ ដោយសារ​វា​ជា​រាជធានី​របស់​ប្រទេស​។

លោក​បន្ត​ថា​ “នា​ពេល​អនាគត​ចំនួន​ខុន​ដូ​ ដែល​ផ្គត់ផ្គង់​ចូល​ទីផ្សារ​កើនឡើង​ ដែល​ធ្វើឲ្យ​តម្លៃ​ជួល​អាច​ប្រឈម​នឹង​ការ​ធ្លាក់ចុះ​បន្តិច​ ប៉ុន្តែ​សំរាប់​គំរោង​អភិវឌ្ឍន៍​បែប​ប្រណីតភាព​ដូចជា​ Wealth​ Mansion​នឹង​មិន​ជួប​បញ្ហា​ប្រឈម​បែបនេះ​ទេ​”។ លោក​បន្ត​ថា​ “តំបន់​CBD​មិន​ប្រឈម​នឹង​បញ្ហា​លើ​ការជួល​ និង​តម្លៃ​ទេ​ ហើយ​និន្នាការ​នេះ​មាន​ជាទូទៅ​នៅ​តាម​បណ្តា​ប្រទេស​នានា​ ហើយ​ក្រុងភ្នំពេញ​កំពុង​ដើរតាម​លំអាន​នេះ​”។

គំរោង​ Wealth​ Mansion​ ស្ថិតនៅ​លើ​ផ្លូវ​ទន្លេសាប ​(ផ្លូវភ្លោះ​ចូល​ទៅ​សណ្ឋាគារ​សុខា​) ស្ថិត​ក្នុង​សង្កាត់​ជ្រោយ​ចង្វា​រ ខ័ណ្ឌ​ជ្រោយ​ចង្វា​រ រាជធានី​ភ្នំពេញ​។

សំរាប់​អតិថិជន​ចាប់អារម្មណ៍​ទិញ​ ឬសា​កសួរ​ព៌​តមាន​ពី​គំរោង​លំ​ដាប់​ផ្កាយ៥នេះ​ អាច​ទាក់ទង​តាមរយៈ​លេខទូរស័ព្ទ​ ០៣១​ ៦៦៦៦​ ៩៦៦​, ០៦០​ ២៩៩​ ៨៨៨​៕

LEAVE A REPLY

Please enter your comment!
Please enter your name here