គម្រោង​សាងសង់​ផ្លូវ​រថភ្លើង​រត់​លើ​អាកាស​ពី​ភ្នំពេញ​ទៅ​ពហុ​កីឡដ្ឋាន​មរតក​តេជោ​ស្ថិតនៅ​ក្នុង​ភាព​មិន​ច្បាស់លាស់​

0

ដោយ ​វុត្ថា​

ភ្នំ​ពេញៈ​ គម្រោង​សាងសង់​ផ្លូវ​រថភ្លើង​រត់​អាកាស​ពី​កណ្តាល​ក្រុងភ្នំពេញ​ ទៅកាន់​ពហុ​កីឡដ្ឋាន​មរតក​តេជោ​ (ព្រែកព្នៅ​) ស្ថិតនៅ​ក្នុង​ភាព​ស្រពិចស្រពិល​ ខណៈ​សម្តេច​តេជោ​ បាន​កំណត់​យក​ថ្ងៃ៥ខែឧសភា​ ឆ្នាំ​ ២០១៣​ ខាងមុខនេះ​ ដើម្បី​រៀបចំ​ព្រឹត្តិការ​ស៊ី​ហ្គេម​ ២០២៣ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​។

លោក​ វ៉ា​ ស៊ី​មសូរិ​យា​ អ្នកនាំពាក្យ​ក្រសួង​សាធារណៈ​ការ​ និង​ដឹកជញ្ជូន​ បាន​ប្រាប់​គេហទំព័រ​ propertyarea.asia​ តាម​ទូរស័ព្ទ​កាលពី​កន្លង​ទៅ​ថ្មី​ៗនេះ​នេះ​ថា​ គម្រោង​សាងសង់​ផ្លូវ​រថភ្លើង​រត់​លើ​អាកាស​ពី​ភ្នំពេញ​ ទៅកាន់​ពហុ​កីឡដ្ឋាន​មរតក​តេជោ​ (ព្រែកព្នៅ​) ស្ថិតនៅ​ក្នុង​ដំណាក់កាល​សិក្សា​ពី​អង្គការ​ JICA​។

លោក​បន្ត​ថា​ “ខ្ញុំ​មិន​មាន​យោបល់​ជុំវិញ​គម្រោង​សាងសង់​នេះ​ទេ​ ព្រោះ​វា​ស្ថិតនៅ​លើ​គម្រោង​ថវិការ​ បើ​ច្រើនពេក​យើង​អាច​ឱ្យ​ក្រុម​ឯកជន​ចូលរួម​ជាមួយ​ ហើយ​នេះ​គ្រាន់តែ​ជា​ដំណោះស្រាយ​ ​ហើយ​រង​ចាំ​មើល​តើ​ការ​ចំណាយ​ថវិការ​អស់​ប៉ុន្មាន​ ចំពោះ​គម្រោង​នេះ​”។

លោក​បន្ថែម​ទៀត​ “កន្លងមក​នេះ​ អង្គការ​ JICA​ បាន​សិក្សា​ចប់​មួយ​ជំ​ហ៊ាន​ហើយ​ តែ​មិនដឹង​ចប់​កន្លែងណា​ខ្លះ​ យើង​មិនទាន់​ដឹង​នៅឡើយ​ទេ​ ។ បន្ថែម​ពីនេះ​ ក្រុមហ៊ុន​ចិន​ក៏បាន​នឹង​កំពុង​សិក្សា​បន្ត​ តែ​ក៏​មិនដឹង​បញ្ចប់​ថ្ងៃណា​ផង​ដែរ​។ នៅពេល​សិក្សា​ចប់​រួចរាល់​ ឯកឧត្តម​ទេស​រដ្ឋមន្ត្រី​ ស៊ុន​ចាន់​ថុល​ នឹង​ជូនដំណឹង​នេះ​ម្តង​ទៀត​”។

អ្នកនាំពាក្យ​រូប​នេះ​ បញ្ជាក់​ទៀត​ថា​ ក្រុមការងារ​ក្រសួង​បាន​នឹង​កំពុង​ខិតខំ​ប្រឹង​ឱ្យ​ទាន់​ព្រឹត្តិ​ការណ៍​ស៊ី​ហ្គេម​នេះ​ តែ​វា​មិនដឹង​ទាន់​ឬមិន​ទាន់​នោះ​ទេ​ ​អាស្រ័យ​លើ​ការសិក្សា​ និង​ការសាងសង់​គម្រោង​នេះ​ ព្រោះ​វា​កាន់តែ​កៀក​ដែរ​ហើយ​ លុះត្រាតែ​គម្រោង​នេះ​ ចាប់ផ្តើម​សាងសង់​នៅ​ឆ្នាំក្រោយ​ ឱ្យ​រួចរាល់​នៅ​ឆ្នាំ២០២១ឬ​ ២០២២ទើប​ ឆ្នាំ២០២៣​ អាច​ដាក់​ដំណើរការ​បាន​។

លោក​បន្ត​ទៀ​ថា​ “ការសិក្សា​គឺ​ត្រូវ​ប្រើ​ពេល​យូ​ យ៉ាងហោចណាស់១ឆ្នាំ​ដែរ​ ។គម្រោង​សាង​សង​រថភ្លើង​នេះ​រត់​លើ​អាកាស​នេះ​ មានតម្លៃ​ថ្លៃ​ដូច្នេះ​ក្រសួង​ត្រូវ​ស្នើសុំ​ទៅ​ប្រមុខ​រដ្ឋាភិបាល​ជ្រើសរើស​ប្រភេទ​ណាមួយ​ក្នុង​ការ​វិនិយោគ​”។

កាលពី​ពេល​ថ្មី​ៗកន្លងទៅ​នេះ​ លោក​ស៊ុន​ ចាន់​ថុល​ ទេស​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​ បាន​ប្រកាស​ពី​គម្រោង​សាងសង់​រថភ្លើង​លើ​អាកាស​មួយ​ខ្សែ​ទៀត​ពី​ភ្នំពេញ​ទៅ​ពហុ​កីឡដ្ឋាន​មរតក​តេជោ ​(ព្រែកព្នៅ​) ដែល​មាន​ចម្ងាយ​ប្រហែល​ ១៨​ គីឡូម៉ែត្រ​ ជា​ពិ​សេ​សក្នង​គោលបំណង​សម្រួល​ ដល់​ចរាចរណ៍​ពេល​កម្ពុជា​ទទួល​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​ការប្រកួត​ស៊ី​ហ្គេម​ឆ្នាំ២០២៣​៕

LEAVE A REPLY

Please enter your comment!
Please enter your name here