បើ​ចង់​ក្លាយជា​អ្នក​វិនិយោគ​ដ៏​ពូកែ​ ត្រូវ​វិនិយោគ​តាម​ជំ​ហ៊ាន​ចំនួន​បី​នេះ​

0

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ មិនថា​ចំពោះតែ​ការ​វិនិយោគ​ ឬធ្វើជំនួញ​ទៅលើ​វិស័យ​ណាមួយ​នោះ​ទេ​ គឺ​សុទ្ធតែ​ប្រាថ្នា​ចង់បាន​ភាព​ជោគជ័យ​ និង​ទទួល​បានផល​ចំណេញ​ទាំងអស់​ ប៉ុន្តែ​អ្វី​ដែល​មនុស្ស​មួយចំនួន​មិនបាន​យល់ដឹង​ពី​វិធីសាស្ត្រ​ ឬគ្រោង​ផែនការ​ជាក់​លាក់​ណាមួយ​ដែល​អាច​ជំរុញ​ឱ្យទៅ​ដល់​គោលដៅ​ជោគជ័យ១០០ភាគរយ​នោះ​ទេ​។

ជា​ការចែក​រំលែក​នូវ​ចំណេះដឹង​ និង​បទពិសោធន៍​ផ្ទាល់ខ្លួន​ទៅលើ​ការ​វិនិយោគ​ អ្នកវិភាគ​សេដ្ឋកិច្ច​ឯករាជ្យ​ និង​ជា​អ្នក​វិនិយោគ​នៅក្នុង​វិស័យ​អចលនទ្រព្យ​ លោក​ ង៉ែត​ ជូ​ ដែល​ធ្លាប់​ឡើង​ធ្វើ​បទ​បង្ហាញ​ពី​ចំណេះដឹង​សាកល​ជាច្រើន​កម្មវិធី​ បាន​សរសេរ​នៅ​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម​ គណនី​ផ្ទាល់ខ្លួន​ថា​ ការ​វិនិយោគ​មួយ​ដែល​អាច​សម្រេច​បាន​នូវ​ភាព​ជោគជ័យ​ក្នុង​អត្រា​ខ្ពស់​បាន​ លុះត្រាតែ​អនុវត្ត​ទៅតាម​គោលការណ៍​នៃ​ការ​វិនិយោគ​ចំនួន៣ចំណុច​។

ចំណុច​ទាំង៣​ ដែល​ត្រូវតែ​ធ្វើការ​វិនិយោគ​ជាលើកដំបូង​ ដោយ​ខានមិនបាន​រួមមាន​៖

ជំ​ហ៊ាន​ទី១​ វិនិយោគ​លើ​ការ​អភិវឌ្ឍ​ខ្លួនឯង​ឲ្យ​មាន​សមត្ថភាព​ (ចំណេះដឹង​ ជំនាញ​ និង​បទពិសោធន៍​)។

ជំ​ហ៊ាន​ទី២​ វិនិយោគ​លើ​ទំនាក់ទំនង​សង្គម​ (ជាមួយ​មនុស្ស​ល្អ​ៗ និង​មាន​សមត្ថភាព​)។

ជំ​ហ៊ាន​ទី៣​៖ វិនិយោគទុន​ (ដាក់​ទុន​)។

លោក​ង៉ែត​ ជូ​ បាន​បន្ត​ទៀត​ថា​ “ជាអកុសល​ មនុស្សជា​ច្រើន​មិនបាន​ដើរតាម​ជំ​ហ៊ាន​ទាំង៣ខាងលើ​នោះ​ទេ​ ព្រោះ​ចង់​ជោគជ័យ​ឆាប់​។ ខ្លះ​មាន​សមត្ថភាព​ និង​ទំនាក់ទំនង​សង្គម​ល្អ​ ប៉ុន្តែ​ខ្វះ​ទុន​ ហើយ​ចង់​អោយ​អ្នកដទៃ​ដាក់​ទុន​វិនិយោគ​ ជាមួយ​ខ្លួន​ស្ទើ​តែ១០០​%”។

លោក​បន្ត​ថា​ ទៅ​មិន​រួច​ទេ​ ជំនួញ​របស់​អ្នក​ បើ​អ្នក​មិន​ដាក់​ទុន​ ឬមិន​ទទួលយក​ហានិភ័យ​ គ្មាន​អ្នកណា​ហ៊ាន​វិនិយោគ​ជាមួយ​នោះ​ទេ​ (You​ need​ to​ put​ skin​ the​ game​)។ អ្នកខ្លះ​មាន​ទុន​ ប៉ុន្តែ​ខ្វះ​សមត្ថភាព​ និង​ទំនាក់ទំនង​សង្គម​ ករណីនេះ​បរាជ័យ​ច្រើន​គ្នា​ណាស់​ ហើយ​ឈាន​ដល់​បាក់ទឹកចិត្ត​ផង​ក៏​មាន​”៕

LEAVE A REPLY

Please enter your comment!
Please enter your name here