ដោយ វុត្ថា
ភ្នំពេញ៖ អ្នកជំនាញឱ្យដឹងថា ទីផ្សារអចនទ្រព្យនៅក្នុងប្រទេសកម្ពុជាចាប់តាំងពីដើមឆ្នាំ ២០១៩ រហូតមកដល់ពេលនេះ ចរន្តនៃទីផ្សារវិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា នៅតែមានសុខភាពល្អប្រសើរ ដោយក្នុងនោះអគារពាណិជ្ចកម្ម និងអគារសហកម្មសិទ្ធិហាក់មានភាពលេចធ្លោ។

-->
លោកស្រី Grace Rachny Fong នាយិកាក្រុមហ៊ុន Century21 Cambodia បានឱ្យដឹងដែរនៅថ្ងៃទី០៨ ខែតុលានេះថា សម្រាប់ឆ្នាំ ២០១៩ នេះ លោកស្រីមើលឃើញវិស័យខុនដូដែលមានតម្លៃមធ្យមហាក់មានសន្ទុះរីកចំរើនខ្លំាង ដោយសារមានការបញ្ជា និងចំណាប់អារម្មណ៍ច្រើនទីពីក្នុងស្រុក។
លោកស្រីបន្តថា កាលពីលើកមុន មានតែបញ្ជាទិញក្រៅស្រុកប៉ុណ្ណោះ តែឥឡូវនេះ មានការបញ្ជាទិញពីអ្នករស់នៅច្រើនជាងមុន។លោកបន្ថែមថា ទាក់ទងនឹងការជួលការិយាល័យវិញ អ្នកវិនិយោគចាប់អារម្មណ៍ជួលលើអគារការិយាល័យមានសន្តុះរីកចំរើនខ្លាំងជាងជួលផ្ទះល្វែង ដោយសារតែមានក្រុមហ៊ុនបរទេសធំៗជាច្រើនបានមកបណ្តាក់ទុនវិនិយោគនៅក្នុងប្រទេសកម្ពុជា។
កញ្ញា គឹម គិនកេសា អ្នកស្រាវជ្រាវជាន់ខ្ពស់របស់ក្រុមហ៊ុនវាយតម្លៃអចលនទ្រព្យ CBRE បានឱ្យដឹងដែរថា សម្រាប់និន្នាទីផ្សារអលចនទ្រព្យនាពេលបច្ចុប្បន្នមានស្ថានភាពរីកចំរើនខុសគ្នា តែគម្រោងខុនដូថ្មីៗ ជាច្រើនបានសម្ពោធដាក់ចូលនៅក្នុងទីផ្សារ ហើយក្នុងនោះ ក៏មានឃើញអគារពាណិជ្ជកម្មក៏មានការដាក់ចូលនៅក្នុងទីផ្សារច្រើនផងដែរ។

កញ្ញា បន្ថែមទៀតថា សម្រាប់អគារការិយាល័យមានការប្រែប្រួលបន្តិចបន្តួចសម្រាប់ឆ្នាំ ២០១៩ តែយ៉ាងក៏ដោយវានៅតែល្អ និងមានស្ថេរភាព។
ចំណែកលោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជា បានឱ្យដឹងដែរថា និន្នាការទីផ្សារអចលនទ្រព្យសម្រាប់ឆ្នាំ ២០១៩ កន្លងមកនេះ វិស័យខុនដូរមានសន្ទុះរីកចំរើនខ្លាំងដោយសារតែមានការបញ្ជាទិញ និងការវនិយោគច្រើន។

ជាមួយគ្នានេះ មានតំបន់ជាច្រើនបាននឹងកំពុងសន្ទុះរីកចំរើនលើវិស័យអចលនទ្រព្យ ដូចជានៅតាមតំបន់ក្រាំងធ្នង់ តំបន់បឹកតាមោឃ និងផ្លូវក្រវ៉ាត់ក្រុងទី ៣៕