ដោយ៖ បុរស វុត្ថា
ភ្នំពេញ៖ ប្រទេសនីមួយៗតែងតែចង់បង្ហាញនូវអ្វី ដែលអស្ចារ្យសម្រាប់ទីក្រុងឬរាជធានីរបស់ខ្លួន តាមរយៈការសាងសង់អាគារខ្ពស់ៗ ដើម្បីធ្វើជា Landmark របស់ពួកគេ ក៏ដូចជាដើម្បីផលប្រយោជន៍ពាណិជ្ជកម្មរបស់ខ្លួនផងដែរ។
ថ្ងៃនេះគេហទំព័រ propertyarea.asia សូមបង្ហាញពីព៌តមាននៃអាគារខ្ពស់ជាងគេនៅប្រទេសសឹង្ហបុរី ខណៈរដ្ឋមន្ត្រីក្រសួងការបរទេសប្រទេសនេះ ទើបបានទស្សនកិច្ចនៅកម្ពុជាកាលពីថ្ងៃទី១៧ តុលាកន្លងមកនេះ។
-->

នៅក្នុងប្រទេសសឹង្ហបូរីមានអាគារខ្ពស់ប្រមាណជា៤៣០០ ដែលបានសាងសង់រួចជាស្ថាពរ ហើយចំនួនអាគារភាគច្រើនគឺស្ថិតនៅក្នុងទីប្រជុំជន។ បច្ចុប្បន្នមានអាគារខ្ពស់ប្រមាណជា៧៨ ដែលមានកំពស់ប្រមាណជា១៤០ម៉ែត្រ ប៉ុន្តែក្នុងចំណោមអាគារខ្ពស់ទាំងនោះ គឺអាគារមជ្ឈមណ្ឌល Tanjong Pagar Center បច្ចុប្បន្នជាអាគារដែលខ្ពស់ជាងគេផុតនៅក្នុងប្រទេសសិង្ហបុរី។ វាមានកម្ពស់ប្រមាណជា ២៩០ ម៉ែត្រ ដែលហួសពីការកំណត់កម្ពស់សាងសង់ត្រឹម២៨០ ម៉ែត្រនៅក្នុងសង្កាត់ពាណិជ្ជកម្មកណ្តាល ( Central Business District)។
អាគារ Tanjong Pagar Centre ជាអាគារខ្ពស់ជាងគេលំដាប់លេខ១ ក្នុងប្រទេសសឹង្ហបុរីដែលមានកម្ពស់ ២៩០ ម៉ែត្រ (ដែលលើសពីច្បាប់អនុញ្ញាត្តិ ២៨០ម៉ែត្រ) និង ៦៤ជាន់ ដែលបានកសាងឡើងនៅក្នុងឆ្នាំ ២០១។

ប្រវត្ដិសាស្ដ្រនៃការសាងសង់អាគារខ្ពស់ៗ របស់ប្រទេសសិង្ហបុរីបានចាប់ផ្តើមឆ្នាំ១៩៣៩ ដែលផ្តើមឡើងដោយអាគារ Cathay Building មានកម្ពស់ត្រឹមតែ ១៧ជាន់ប៉ុណ្ណោះ។ រចនាសម្ព័នរបស់វាមាន ៧០ម៉ែត្រ គឺជាអគារដែលខ្ពស់ជាងគេនៅតំបន់អាស៊ីអាគ្នេយ៍នាពេលនោះ។ អាគារមួយនេះត្រូវបានជំនួសដោយអាគាររបស់កក្រុមហ៊ុនធានារ៉ាប់រងអាស៊ី (Asia Insurance Building) មានកម្ពស់៨៧ ម៉ែត្រដែលកសាងឡើងនៅក្នុងឆ្នាំ១៩៥៤ ហើយខ្ពស់ជាងគេនៅប្រទេសសិង្ហបុរី រហូតដល់មានអាគារថ្មីមួយទៀតឈ្មោះ Shaw Center មានកំពស់១០០ ម៉ែត្រត្រូវបានបញ្ចប់នៅក្នុងឆ្នាំ១៩៥។
ប្រទេសសិង្ហបុរី បានឆ្លងកាត់ការរីកលូតលាស់អគារសំខាន់ៗនៅទសវត្សឆ្នាំ១៩៧០ និង១៩៨០ ដែលធ្វើអោយទីក្រុងទាំងមូលមានការរីកចម្រើនយ៉ាងឆាប់រហ័ស។ ក្នុងអំឡុងពេលនោះដែរ មជ្ឈមណ្ឌលធនាគារក្រៅប្រទេស (Overseas Union Bank Centre) បានក្លាយទៅជាអគារខ្ពស់ជាងគេនៅក្នុងទីក្រុងតែម្តង។ សំណង់ដែលមានកំពស់២៨០ម៉ែត្រ ក៏ជាអាគារដែលខ្ពស់ជាងគេនៅលើពិភពលោក ដែលស្ថិតនៅអាមេរិកខាងជើងដែលបានសាងសង់ចាប់ពីឆ្នាំ ១៩៨៦ រហូតដល់ឆ្នាំ ១៩៨៩ទើបានត្រូវបានគេបបញ្ចប់ ខណៈដែលមមានអាគារ Bank of China Tower នៅទីក្រុងហុងកុងបានបញ្ចប់ផងដែរនោះ។ ការរីកចម្រើនអគារកប់ពពកបានបន្តក្នុងកំឡុងទសវត្សឆ្នាំ១៩៩០ និងឆ្នាំ២០០០ ដោយមានអាគារ៣០ អាគារដែលយ៉ាងហោចណាស់កម្ពស់របស់១៤០ម៉ែត្រឡើង ដែលភាគច្រើនជាប៉មលំនៅដ្ឋានសាងសង់ចាប់ពីឆ្នាំ១៩៩០ ដល់ឆ្នាំ ២០០៨ ។
ចាប់តាំងពីឆ្នាំ២០០០មកមានចំនួនអគារខ្ពស់ៗ កំពុងស្ថិតនៅក្រោមការសាងសង់នៅក្នុងតំបន់ទីក្រុងជាពិសេសនៅសង្កាត់ Marina Bay។ គម្រោងមួយដែលបានបញ្ចប់រួចរាល់ជាស្ថាពរដែលស្ថិតនៅក្នុង មជ្ឈមណ្ឌលម៉ារីណា (Marina Bay Sand គឺជាមជ្ឈមណ្ឌលហិរញ្ញវត្ថុ Marina Bay ដែលមានអគារការិយាល័យចំនួន3 ដែលផ្តល់នូវការិយាល័យលំដាប់A មានទំហំសរុប២៨០,០០០ ម៉ែត្រការ៉េ និងមានអគារស្នាក់នៅចំនួន២ដែលផ្តល់ជូននូវផ្ទះល្វែងប្រណីតចំនួន៦៤០ មានទំហំ១៦.៤០០ ម៉ែត្រការ៉េ និងមានផ្សារលក់ដូរទំហំ១៧៦.០០០ ម៉ែត្រការ៉េ ឈ្មោះ Marina Bay Link Mall ។

មានការអភិវឌ្ឍថ្មីៗជាច្រើនផងដែរ នៅក្នុងមជ្ឈមណ្ឌលទិញទំនិញក្នុងទីក្រុងអូកឆាតផងដែរ។ អគារ Orchard Residences គឺជាអគារដែលមានកំពស់២១៨ ម៉ែត្រដែលកំពុងសាងសង់ស្របគ្នានឹង ION Orchard ដែលជាមជ្ឈមណ្ឌលផ្សារទំនើបមួយនៅជិតស្ថានីយ៍អ័រឃាត។

លើសពីនេះមជ្ឈមណ្ឌលហិរញ្ញវត្ថុមហាសមុទ្រ ( Ocean Financial Centre )ដែលមានកំពស់២៤៥ ម៉ែត្រដែលមានកំពស់៤៣ជាន់ត្រូវបានសាងសង់ឡើងនៅ Raffles Place៕