ដោយ ម៉ូនីកា
ភ្នំពេញៈ ក្រុមហ៊ុន Prestige Homes Cambodia ជាក្រុមហ៊ុនភ្នាក់ងារលក់អចលនទ្រព្យ ដែលមានទីតាំងនៅប្រទេសកម្ពុជា បានទទួលពានរង្វាន់ដែលទទួលស្គាល់ជាក្រុមហ៊ុន ផ្តល់សេវាកម្មអចលនទ្រព្យដ៏ល្អបំផុតជូនអតិថិជន ដោយក្នុងកិត្តនាមជា Best Property Agent (Cambodia) នៅក្នុងកម្មវិធី Squarefoot Best of the Best Awards 2019។

-->
កម្មវិធីនេះ បានប្រព្រឹត្តិឡើងនៅថ្ងៃទី១៨ ខែតុលាឆ្នាំ ២០១៩ នៅសណ្ឋាគារ Rosewood ទីក្រុងហុងកុង។
“Squarefoot Best of the Best Awards” ជាកម្មវិធីពានរង្វាន់ឆ្នើមប្រចាំឆ្នាំលើកទី១០នេះ បានរៀបចំឡើងដោយREA Group ដែលជាក្រុមហ៊ុនផ្សព្វផ្សាយឌីជីថលអន្តរជាតិផ្តោតទៅលើវិស័យអចលទ្រព្យ ។ ពានរង្វាន់នេះ ផ្តល់ជូនក្រុមហ៊ុនអចលនទ្រព្យជាង ១៦០ក្រុមហ៊ុន រួមមានក្រុមហ៊ុនអ្នកអភិវឌ្ឍអចលនទ្រព្យ ភ្នាក់ងារអចលនទ្រព្យ និងក្រុមហ៊ុនរចនាគេហដ្ឋាននៅទីក្រុងហុងកុងនិងប្រទេសមហាអំណាចចិន។
លោក Don Ou ជាប្រធានអភិវឌ្ឍធុរកិច្ចនៃក្រុមហ៊ុន Prestige Homes Cambodia មានប្រសាសន៍ថា“ ពួកយើងមានកិត្តិយស និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដែលក្រុមហ៊ុន Prestige Homes Cambodia ត្រូវបានជ្រើសរើសជាភ្នាក់ងារអចលនទ្រព្យដ៏ល្អបំផុតនៅកម្ពុជាឆ្នាំ២០១៩ ជាមូយនឹងការផ្សារភ្ជាប់ការប្តេជ្ញាចិត្ត ក្នុងការផ្តល់នូវសេវាកម្មដែលគ្មានគូប្រៀប ដល់អតិថិជនទាំងនៅក្នុងទីផ្សារកម្ពុជា និងអន្តរជាតិ។
កាលពីខែមិថុនាឆ្នាំ ២០១៩ កន្លងទៅ ក្រុមហ៊ុន Prestige Homes Cambodia និង Urban Village ដែលជាគម្រោងអភិវឌ្ឍរបស់ហុងកុង ធំជាងគេនៅកម្ពុជា បានចូលរួមឧបត្ថមធំក្នុង ពិព័រណ៍ Smart Investment and International Property នៅទីក្រុងហុងកុងដែលរៀបចំឡើងដោយ REA Group។

លោក Andrew Chong នាយកប្រតិបតិ្តក្រុមហ៊ុន Prestige Homes Cambodia មានប្រសាសន៍ថា “កន្លងមកនេះ យើងបានពង្រីកទីផ្សាររបស់យើង មិនត្រឹមតែនៅក្នុងប្រទេសកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនៅតាមតំបន់ផ្សេងៗគ្នា ក្នុងអាស៊ីទៀតផង។ កាលពីខែកញ្ញាឆ្នាំ២០១៩ កន្លងទៅ យើងបានចុះកិច្ចព្រមព្រៀងជាមួយ Urban Village ជាភ្នាក់ងារលក់ផ្តាច់មុខលើទីផ្សារតៃវ៉ាន់ ហើយបានចូលរួមពិព័រណ៍ និង ព្រិត្តិការណ៍ផ្សេងៗនៅទីក្រុង ហុងកុង ព្រមទាំងប្រទេសចិនផងដែរ”។ លោកបន្តថា “ការទទួលបានពានរង្វាន់នេះ គឺជាលទ្ធផលនៃការប្តេជ្ញាចិត្តរបស់យើង ក្នុងការផ្តល់ជូននូវសេវាកម្មដែលមានគុណភាពខ្ពស់បំផុត”។

ប្រសិនបើលោកអ្នកមានចំណាប់អារម្មណ៍ ក្រុមហ៊ុន Prestige Homes Cambodia សូមទំនាក់ទំនងមកតាមរយៈវេបសាយ www.prestigehomeskh.com៕