តោះស្វែងយល់បន្ថែមពីព្រលានយន្តហោះភ្នំពេញតម្លៃ ១៥០០លានដុល្លារអាមេរិក

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ តម្លៃដីបានឡើងថ្លៃ តាមការចង់បានរបស់ម្ចាស់ដីនៅជុំវិញព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី ដែលស្ថិតនៅលើផ្ទៃដីសរុប២៦០០ហិកតា និងមានតម្លៃទុនវិនិយោគរហូត ដល់១៥០០លានដុល្លារអាមេរិក នឹងសាងសង់នៅពេលឆាប់ៗនេះ។

ការកើនឡើងតម្លៃដីធ្លីមួយផ្នែក ដោយសារការធ្វើប្រជាភិថុតពីក្រុមហ៊ុន និង​ភ្នាក់ងារអចលនវត្ថុនានា និងមួយផ្នែកដោយសារការយល់ដឹងមានកម្រិតរបស់ប្រជាពលរដ្ឋ ទាក់ទងនឹងទីតាំងនៅក្បែរព្រលានយន្តហោះមានសក្តានុពលអ្វីពិតប្រាកដ។

លោកអ៊ុង ប៊ុនធឿនដែលធ្លាប់មានបទពិសោធន៍រស់នៅបរទេសបានលើកឡើងថា ការពិតនៅប្រទេស ជឿនលឿន ដីនៅក្បែរព្រលានយន្តហោះមិនឡើងថ្លៃខ្ពស់នោះទេ ដោយសារនៅលើពិភពលោកយើងនេះ ប្រទេសដែលជឿនលឿ​ន គឺដីដែលនៅគៀកព្រលានយន្តហោះគឺជាដីដែថោកបំផុត លើកលែងតែដីដែ​លនៅគៀកស្ថានីរថភ្លើងតែប៉ុណ្ណោះ ដែរមានតំលៃពីព្រោះងាយនិងធ្វើដំណើរទៅធ្វើរការ។

លោកបានលើកហេតុផលមួយចំនួនមកបញ្ជាក់ដូចជា ទី1 មានហានិភ័យខ្ពស់នឹងយថាហេតុណាមួយ ដែលកើតមានឡើងមើលមិនឃើញ ទី2 មិនអាចធ្វើសំណង់ខ្ពស់ៗបាននិងរំខានដោយសំលេងឡើងចុះ។ ទី3 មិនអាចរកស៊ីអ្វីបានជាដុំកំភួនទេ ពីព្រោះកាលណាគេធ្វើព្រលានគេនឹងធ្វើរបងព័ទ្ធជិត និងនៅពេលភ្ញៀវមកដល់ត្រូវឡើងជិះឡាន ឬរថភ្លើងមកកាន់ទីក្រុង ទី4 បើទិញប៉ះចំដីធ្វើព្រ​លាននោះលក់មិនបានថ្លៃទេ ដោយរដ្ឋកំណត់តំលៃទិញក្នុងតំលៃរបស់រដ្ឋដែរបានកំណត់ដូជា ព្រលានយន្តហោះនៅសៀមរាបបច្ចុប្បន្នអញ្ចឹង ខ្ញុំធ្លាប់រស់នៅជាប់ព្រលានយន្តហោះដូចច្នេះខ្ញុំយល់។

 

ចំណែកលោកហៃ សុខគ្រីដែលធ្លាប់រស់នៅប្រទេសញូហ្សេលែនដ៏បានឲ្យដឹងផងដែរថា តាមខ្ញុំបានទៅដល់ ឃើញ ប្រទេស Australia. New Zealand Singapore Malaysia Thailand ដីនៅជិតព្រលានយន្តហោះ ច្រើនតែដីធ្វើចំការ Farmer។

 

រីឯលោកអឿម វុត្ថាបានមានប្រសាសន៍ឲ្យដឹងផងដែរថា គិតខុស ខាតលុយ។ ទោះមានសំលេងរំខាន ពីការចុះឡើង យន្តហោះក្តី ក៏ផលប្រយោជន៏ផ្ទាល់ និងទាំងដោយប្រយោល ពិតជាបានកែប្រែមុខមាត់ និងតំលៃដីនៅតំបន់នោះ អោយមានភាពប្រសើរឡើងដែរ ។ ទិញដីបានមុនគេ ចំណេញច្រើនជាងគេ។

 

អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល លោកស៊ិន ចាន់សិរីវុត្ថាបានមានប្រសាសន៍ ឲ្យដឹងតាមទូរស័ព្ទឲ្យដឹងផងដែរថា ទំហំព្រលានយន្តហោះនេះ មានទំហំជាង៧០០ហិកតា ប្រហាក់ប្រហែលនឹងព្រលានយន្តហោះអន្តរជាតិ ខេត្តសៀ​មរាបថ្មី ចំណែកផ្ទៃដីដែលនៅសល់ គឺជាទីតាំងសម្រាប់សាងសង់មជ្ឈមណ្ឌលពា​ណិជ្ជកម្ម និងលំនៅដ្ឋាននានា ព្រោះការវិនិយោគព្រលានយន្តហោះមិនអាចរកផលចំណេញបានទេ គឺមានតែការរៀបចំសេវាកម្ម និងមជ្ឈមណ្ឌលពាណិជ្ជកម្មគាំទ្រ ទើបអ្នកវិនិយោគអាចរកផលចំណេញបាន។

 

ទីតាំងសាងសង់ព្រលានយន្តហោះថ្មីនេះ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ២១ ស្ថិតនៅលើបឹងមួយឈ្មោះបឹងរៀន ដែលស្ថិតក្នុងរង្វង់​ផ្លូវក្រវ៉ាត់ក្រុងទី៣នាពេលអនាគត”។ លោកបន្តថា “បើសិនជាគិតពីកន្ទុយផ្លូវ៦០ម៉ែ​ត្រ ឬផ្លូវសម្តេចតេជោហ៊ុន សែនគឺទីតាំងព្រលាននេះ មានចម្ងាយប្រមាណ៩គីឡូម៉ែត្រចេញពីកន្ទុយផ្លួវនេះឆ្ពោះទៅមុខ”។

 

គំរោងសាងសង់ព្រលានយន្តហោះភ្នំពេញអន្តរជាតិនេះ ត្រូវបានចុះហត្ថលេខា ក្នុងកំឡុងដំណើរទស្សនកិច្ចរបស់ឯកឧត្តមលី ខឺឈាងនាយករដ្ឋមន្រ្តីចិន ដែលបានមកទស្សនកិច្ចកម្ពុជាថ្មីៗនេះ។ គំរោងព្រលានយន្តហោះនេះ គ្រោងវិនិ​យោគទឹកប្រាក់១៥០០លានដុល្លារ សហការវិនិយោគដោយក្រុមហ៊ុន OCIC និង​ក្រុមហ៊ុនមួយ ដែលមានមូលដ្ឋានមកពីប្រទេសចិន ដោយរួមគ្នា​បង្កើតក្រុមហ៊ុន​មួយដាក់ឈ្មោះCambodia Airport Investment Co, Ltd៕

LEAVE A REPLY

Please enter your comment!
Please enter your name here