មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​តម្លៃ​ជាង​ ៨៣លាន​ដុល្លារ​នឹង​បង្ហាញ​វត្តមាន​នៅ​ក្រុង​ប៉ោយប៉ែត​

0

ដោយ​រ៉ា​ ណេត​

ប៉ោយ​ប៉ែ​តៈ​ មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​លំដាប់​អន្តរជាតិ​ ដ៏​ធំ​លើកដំបូង​គេ​នៅក្នុង​ក្រុង​ប៉ោយប៉ែត​ ប៊ី​កស៊ី​ស៊ូ​ភើ​សេន​ធ័រ​ ដែល​មានតម្លៃ​ជាង៨៣លាន​ដុល្លារ​សហរដ្ឋអាមេរិក​ នឹង​បង្ហាញខ្លួន​នៅក្នុង​ពេល​ឆាប់​ៗខាងមុខនេះ​ ដើម្បី​ឆ្លើយតបទៅនឹង​កំណើន​សេដ្ឋកិច្ច​នា​ពេល​បច្ចុប្បន្ន​ និង​ទៅ​ថ្ងៃ​អនាគត​។

ស្រប​ពេល​ដែល​កំណើន​សេដ្ឋកិច្ច​ នៅក្នុង​ក្រុង​ប៉ោយប៉ែត​ កំពុងតែ​មានការ​អភិវឌ្ឍ​យ៉ាង​ខ្លាំង​ ជាពិសេស​លើ​វិស័យ​លើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​នានា​ សណ្ឋាគារ​ អគារ​ពាណិជ្ជ​ចំរុះ​ រួម​ជាមួយនឹង​ផ្សារ​ទំនើប​ផង​ដែរ​នោះ​ គម្រោង​សាងសង់​អគារ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ចំរុះ​ថ្មី​មួយទៀត​ Big​ C Super​ Center​ ដែល​មាន​ទំហំ​ទឹកប្រាក់​វិនិយោគ​ចំនួន៨៣លាន​ដុល្លារ​សហរដ្ឋអាមេរិក​ របស់​ក្រុមហ៊ុន​ថៃ​ ប៊ុ​នរ៉ុង​ នឹង​បង្ហាញខ្លួន​នៅ​តំបន់​ព្រំដែន​ ជិត​ចំណុច​ក្បាលស្ពាន​លេខ១ក្រុង​ប៉ោង​ប៉ែត​។

នៅក្នុង​កិច្ចប្រជុំ​អន្តរក្រសួង​នៅ​ទី​ស្ដី​ ការក្រ​សួង​បរិស្ថាន​ កាលពី​ថ្ងៃទី២៤​ ខែតុលា​ ឆ្នាំ២០១៩ម្សិលមិញ​នេះ​ ក្រោម​ការដឹកនាំ​របស់​លោកស្រី​ ម៉ម​ ថា​នី​រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​បាន​លើកឡើង​ថា​ គម្រោង​វិនិយោគ​អគារ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ ខាងលើ​នេះ​នឹង​ត្រូវ​សាងសង់​នៅ​លើ​ផ្ទៃដី​ទំហំ ១៩​,៣១៥ម៉ែត្រការ៉េ​ ស្ថិតនៅ​ភូមិ​ក្បាលស្ពាន១​ សង្កាត់​ប៉ោយប៉ែត​ ក្រុង​ប៉ោយប៉ែត​ ខេត្ត​បន្ទាយមានជ័យ​ របស់​ក្រុមហ៊ុន ​Big​ C Super​ Center​ (ខេម​បូ​ឌា​) ឯ.ក​ (ម្ចាស់​គម្រោង​) ដែល​ជា​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន​ថៃ​ ប៊ុ​នរ៉ុង​ និង​សិក្សា​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​ និង​សង្គម​ពេញ​ដំបូង​ដោយក្រុម​ហ៊ុន​ទីប្រឹក្សា​ អ៊ី​ &​ អេ​ ខន​សាល់​ធេន​។

ក្នុង​គម្រោង​អភិវឌ្ឍ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ Big​ C Super​ Center​​ ក៏​ត្រូវ​បាន​ធ្វើការ​បែងចែក​នូវ​អគារ​ពាណិជ្ជកម្ម​ និង​អគារ​សណ្ឋាគារ​លំដាប់​អន្តរជាតិ​ ដោយ​នឹង​ត្រូវ​ដាក់​លក់​ផ្ដាច់​ទៅ​ឱ្យ​អតិថិជន​តាម​តម្លៃ​ទីផ្សារ​ ដើម្បី​ស្នាក់នៅ​ឬចង់​ជួល​បន្ត​ ដោយ​រយៈពេល​កំណត់​ត្រូវ​បាន​អនុវត្តន៍​ ទៅតាម​អាយុកាល​ជាក់ស្ដែង​របស់​សំណង់​អាគារ​ ហើយ​មួយ​ផ្នែក​នៃ​ការប្រើ​ប្រាស់​ថាមពល​អគ្គិសនី​ ត្រូវ​មាន​រួមបញ្ចូល​នូវ​ថាមពល​កើតឡើងវិញ​នៃ​បន្ទះ​សូ​ឡា​៕

LEAVE A REPLY

Please enter your comment!
Please enter your name here