ADB​ ផ្តល់​ហិរញ្ញប្បទាន​ប្រមាណ​ ១៤៥០​លាន​ដុល្លារ​ ដើម្បី​ជំរុញ​ការ​ធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច​កម្ពុជា​

0

ដោយ​ វុត្ថា​

ភ្នំពេញ​៖ ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ (ADB​) បាន​អនុម័ត​ទៅលើ​យុទ្ធសាស្ត្រ​ភាពជា​ដៃគូ​ប្រចាំ​ប្រទេស​ (CPS​) ថ្មី​មួយ​ដែល​មាន​រយៈពេល​ ៥ឆ្នាំ​ ដែល​មានកំណត់​ចែង​អំពី​កិច្ច​គាំទ្រ​របស់​ស្ថាប័ន​នេះ​ ចំពោះ​គោលដៅ​របស់​កម្ពុជា​ ក្នុង​ការ​ក្លាយ​ខ្លួន​ជា​ប្រទេស​មាន​ប្រាក់ចំណូល​មធ្យម​កម្រិតខ្ពស់​ ត្រឹម​ឆ្នាំ២០៣០​។

យោង​តាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ដែល​បាន​ចេញផ្សាយ​កាលពី​ថ្ងៃទី២៥​ ខែតុលា​ ឆ្នាំ២០១៩នេះ​បានឱ្យ​ដឹង​ ស្ថិត​ក្រោម​យុទ្ធសាស្ត្រ​ ឆ្នាំ២០១៩​-២០២៣​ ធនាគារ​ អភិវឌ្ឍន៍​អាស៊ី​ ​នឹង​ផ្តល់​ថវិកា​ចំនួន១.៤៥​ ពាន់​លាន​ដុល្លារ​ ក្នុង​ទម្រង់​ជា​ឥណទាន​សម្បទាន​ ហិរញ្ញប្បទាន​ឥត​សំណង​ និង​ជំនួយ​បច្ចេកទេស​ សម្រាប់​វិស័យ​ កសិកម្ម​ និង​ការគ្រប់គ្រង​ ធនធាន​ធម្មជាតិ​ កែ​លម្អ​លក្ខខណ្ឌ​ជីវភាពរស់នៅ​ក្នុង​តំបន់​ទីក្រុង​ និង​តំបន់ជនបទហេ​ដ្ឋា​ រចនា​ សម្ព័ន្ធ​ថាមពល​កកើត​ឡើងវិញ​ និង​ការ​អភិវឌ្ឍ​វិស័យ​អប់រំ​ និង​ជំនាញ​។

ជាមួយគ្នា​នេះ​ ការ​គាំទ្រ​ដល់​កំណែទម្រង់​ វិស័យ​សាធារណៈ​ និង​ការ​កែ​លម្អ​សមត្ថភាព​ស្ថាប័ន​ នឹង​នៅ​ តែ​បន្ត​ជា​ការ​ផ្តោត​យកចិត្ត​ទុកដាក់​ចម្បង​ របស់​កម្មវិធី​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​។ ការ​ផ្តួចផ្តើម​ ទាំងនេះ​ មាន​គោលបំណង​កែ​លម្អ​លទ្ធភាព​ទទួល​បាន​សេវាកម្ម​ និង​គុណភាព​សេវាកម្ម​ សម្រាប់​ ពលរដ្ឋ​កម្ពុជា​ ព្រមទាំង​បរិយាកាស​ធុរកិច្ច​ផង​ដែរ​។លោកស្រី​ Sunniya​ Durrani​-Jamal​ នាយិកា​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ប្រចាំ​ប្រទេស​ កម្ពុជា​ បាន​មានប្រសាសន៍​ថា​ “យុទ្ធសាស្ត្រ​ភាពជា​ដៃគូ​ប្រចាំ​ប្រទេស​ថ្មី​របស់​យើង​ នឹង​គាំទ្រ​ ដល់​ គោលដៅ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ក្នុង​ការបង្កើត​ភាព​ប្រកួតប្រជែង​ និង​ពិពិធ​កម្ម​ ប្រភព​ ដែល​ជំរុញ​ឱ្យ​មាន​កំណើន​សេដ្ឋកិច្ការជំរុញ​ឱ្យ​មានការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ និង​បរិ​យា​ ប័ន្ន ការ​កសាង​ឱ្យ​មាន​ភាព​ធន់​ទៅ​នឹង​អាកាសធាតុ​ និង​ការ​ពន្លឿន​កំណែទម្រង់​ អភិបាលកិច្ច​”។

លោកស្រី​បាន​បន្ត​ថា​ ជាមធ្យម​សេដ្ឋកិច្ច​របស់​កម្ពុជា​បាន​កើនឡើង​ ៨.០ភាគរយ​ ពីឆ្នាំ១៩៩៩​-២០១៨​ ដែល​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយជា​ ប្រទេស​មួយ​ក្នុងចំណោម​ បណ្តា​ ប្រទេស​នានា​ ដែល​មានការ​រីកចម្រើន​រហ័ស​បំផុត​នៅក្នុង​ពិភពលោក​។

ប្រាក់ចំណូល​ដុល​ ជាតិ​ក្នុង​មួយ​នាក់​ បាន​កើនឡើង​ពី​ ២៩០​ ដុល្លារ​ ក្នុង​ឆ្នាំ​ ១៩៩៨​ រហូតដល់​ ១.៣៨០​ ដុល្លារ​ ក្នុង​ឆ្នាំ​ ២០១៨​។លោកស្រី​បន្ថែម​ថា​ តែបើ​ទោះជា​ដូច្នេះ​ក្តី​ ក៏​នៅតែ​មាន​បញ្ហា​ប្រឈម​មួយចំនួន​ ដោយ​រាប់បញ្ចូល​ ទាំង​ភាព​ ក្រីក្រ​ក្នុងចំណោម​ស្រ្តីជា​មេ​គ្រួសារ​ ដែល​ធ្វើ​ឱ្យ​ពួកគេ​ងាយ​រងគ្រោះ​ជាពិសេស​ទៅ​នឹង​ ការងារ​ គ្មាន​សុវត្ថិភាព​។

កិច្ច​គាំពារ​សង្គម​ នៅ​មានកម្រិត​ ហើយ​ភាព​រីកចម្រើន​ខាង​ផ្នែក​សុខភាព​ អប់រំ​ និង​ទិដ្ឋភាព​ដទៃទៀត​នៃ​ការ​អភិវឌ្ឍ​មនុស្ស​ នៅតែ​បន្ត​មាន​ភាព​ផុយ​ស្រួយ​នៅឡើយ​។ លទ្ធភាព​ទទួល​បា​នប​រិក្ខា​អនាម័យ​ នៅ​ស្ថិត​ក្រោម​កម្រិតមធ្យម​ភាគ​នៅឡើយ​ សម្រាប់​ បណ្តា​ប្រទេស​ដែល​មាន​ប្រាក់ចំណូល​មធ្យម​កម្រិតទាប​។

ទន្ទឹម​នេះ​ កម្ពុជា​ក៏​ជួបប្រទះ​ បរិ​យា​កា​សពា​ណិ​ជ្ជ​កម្ម​សកល​ដែល​គ្មាន​ភាព​ប្រាក​ដ្ឋ​ប្រជា​ ព្រមទាំង​កំណើន​នៃ​ការប្រកួត​ប្រជែង​ ក្នុង​តំបន់​ផង​ដែរ​។ ក្រៅពី​នេះ​ កិច្ច​ខិតខំ​ក្នុង​ការ​ធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច​ទៅ​ក្នុង​វិស័យ​សេវាកម្ម​ និង​ កម្មន្តសាល​ បាន​និង​កំពុង​រង​ការ​រាំងស្ទះ​ ដោយសារ​កង្វះ​កម្មករ​ជំនាញ​ ចន្លោះប្រហោង​ នៅក្នុង​ហេដ្ឋារចនាសម្ព័ន្ធ​ថាមពល​ និង​ឡូ​ជី​ស្ទីក​ ព្រមទាំង​ដំណើរការ​ធុរកិច្ច​ខ្វះ​តម្លាភាព​។

លោកស្រី​ Sunniya​ Durrani​-Jamal​ បាន​បន្ថែម​ទៀត​ថា​ យុទ្ធសាស្ត្រ​ភាពជា​ដៃគូ​ប្រចាំ​ ប្រទេស​កម្ពុជា​នេះ​ នឹង​ជួយ​បង្កើត​ឱ្យ​មាន​កាលានុវត្ត​ភាព​ការងារ​កាន់តែ​ប្រសើរ​ សម្រាប់​ពល​ រដ្ឋ​ កម្ពុជា​ តាមរយៈ​ការ​វិនិយោគ​ទៅលើ​ការអប់រំ​ ជំនាញ​ និង​ ការរៀនសូត្រ​ពេញ​មួយ​ ជីវិត​របស់​ពួកគេ​។ ដោយសារ​ប្រទេស​កម្ពុជា​មាន​ចំនួន​ប្រជាពលរដ្ឋ​វ័យក្មេង​ច្រើន​ ដូច្នេះ​ការ​ ពង្រីក​ការប្រើ​ប្រាស់​បច្ចេកវិទ្យា​ឌីជីថល​ និង​ការ​ទាញ​ប្រយោជន៍​ពី​នវានុវត្តន៍​នានា​ គឺជា​ ចំណុច​ ស្នូល​នៃ​យុទ្ធសាស្ត្រ​ភាពជា​ដៃគូ​ប្រចាំ​ប្រទេស​របស់​យើង​។

លោកស្រី​បាន​បញ្ជាក់​ បន្ថែម​ថា​ “ការ​លើក​កម្ពស់​សក្តា​នុ​ពល​ និង​ភាពជា​អ្នកដឹកនាំ​របស់​ស្ត្រី​ ជាពិសេស​នៅក្នុង​ វិស័យ​សាធារណៈ​ និង​ការ​ការពារ​ធនធាន​ធម្មជាតិ​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​របស់​កម្ពុជា​ មាន​សារៈសំខាន់​ខ្លាំង​ណាស់​សម្រាប់​ដំណាក់កាល​បន្ទាប់​នៃ​ការ​អភិវឌ្ឍ​ប្រទេស​”។

លោកស្រី​បាន​អះអាង​ថា​ ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ប្តេជ្ញា​នាំមក​នូវ​វិបុលភាព​ បរិ​យា​ប័ន្ន ភាព​ធន់​ និង​និរន្តរភាព​ សម្រាប់​តំបន់​អាស៊ី​ និង​ប៉ាស៊ីហ្វិក​ ហើយ​ស្រប​ពេល​ជាមួយគ្នា​នេះ​ ក៏​នឹង​បន្ត​រក្សា​ចីរភាព​នៃ​កិច្ច​ខិតខំ​របស់​ខ្លួន​ ក្នុង​ការ​លុបបំបាត់​ភាព​ ទីទ័លក្រ​ផង​ដែរ​។ ក្នុង​ឆ្នាំ២០១៨​ ធនាគារ​អភិវឌ្ឍន៍​អាស៊ី​បាន​សន្យា​ផ្តល់​ ឥណទាន​ សម្បទាន​ និង​ហិរញ្ញប្បទាន​ឥត​សំណង​ថ្មី​ ដែល​មាន​ចំនួន​ទឹកប្រាក់​ ២១.៦ពាន់​លាន​ ដុល្លារ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here