ដោយៈ រ៉ាណេត
ភ្នំពេញៈ គម្រោងផ្ទះអាជីវកម្ម និងលំនៅឋានប្រណីតថ្មីមួយ ដែលមានទីតាំងស្ថិតនៅលើតំបន់សេដ្ឋកិច្ចថ្មី ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦អា បានចាប់ផ្តើមពិធីបញ្ចុះបឋមសិលា និងបើកការដ្ឋានសាងសង់ជាផ្លូវការហើយ នាព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ ២០១៩ ដោយមានផ្ទះពាណិជ្ជកម្មប្រភេទA និងប្រភេទB មានតម្លៃចាប់ពី 65800ដុល្លារឡើងទៅ។

-->
លោកសួន វីរៈតារា អគ្គនាយកក្រុមហ៊ុនអាម៉ូរី បានមានប្រសាសន៍ឱ្យដឹងថា គម្រោង បុរី អាម៉ូរី ៧មករា នឹងត្រូវសាងសង់ឡើងលើផ្ទៃដី៣២ហិកតា ស្ថិតនៅភូមិជ្រៃមួយរយ ឃុំសំបូរមាស ស្រុកមុខកំពូលតាមបណ្តោយផ្លូវរដ្ឋ៧មករា ដែលតភ្ជាប់ពីផ្លូវជាតិលេខ៦អា ទៅកាន់ផ្លូវលោកឧកញ៉ា លី យ៉ុងផាត់ និងភ្ជាប់បន្ថែមទៅកាន់ផ្លូវជាតិលេខ៥ ។ លោកបន្តថា “តំបន់នេះបានវិវឌ្ឍន៍ខ្លួនយ៉ាងលឿន ក្លាយទៅជាតំបន់មានសក្តានុពលលើការអភិវឌ្ឍវិស័យអចលនទ្រព្យ។ អ្វីដែលពិសេសទៀតនោះ តំបន់នេះមានហេដ្ឋារចនាសម្ព័ន្ធល្អ ដូចនៅក្នុងទីក្រុង ដែលវាជាកត្តាទាក់ទាញឲ្យមនុស្សទៅរស់នៅច្រើន និងប្រកបអាជីវកម្ម។
លោកបានបន្តថា “ជាក់ស្តែងតំបន់នេះ បច្ចុប្បន្នត្រូវបានប្រមូលផ្តុំទៅដោយធនាគារ សាលារៀនអន្តរជាតិ និងមានប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធល្អៗជាច្រើន បម្រើឱ្យការរស់នៅកាន់តែប្រសើរ”។ លោកបន្តថា “ហេតុផលទាំងនេះហើយ បានធ្វើឱ្យបុរីអាម៉ូរី៧មករា លេចរូបរាងនៅទីនេះ”។
បុរីអាម៉ូរី៧មករា នឹងដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយដល់ប្រជាពលរដ្ឋទាំងអស់ដែលមានលទ្ធភាព ក្នុងការធ្វើការវិនិយោគទៅលើវិស័យអចលនទ្រព្យខ្នាតតូច និងមធ្យម។ នៅជុំវិញទីតាំងបុរី ពោរពេញដោយសក្តានុពល គឺមានដូចជា សួនសត្វសាហ្វារីវើល វិមានឈ្នះ ឈ្នះ ពហុកីឡាដ្ឋានជាតិមរតកតេជោ និងសួនទឹក ហ្គោលឌិនស៊ីធីធំជាងគេនៅអាស៊ី និងគម្រោងបុរីល្បីៗជាច្រើនទៀត។
ដើម្បីអបអរដល់ពិធីបញ្ចុះបឋមសិលា បើកការដ្ឋានសាងសង់នេះ អតិថិជនទាំងអស់ នឹងទទួលបានការបញ្ចុះតម្លៃពិសេសចន្លោះពី៥ ទៅ១០ភាគរយ និងប័ណ្ណលាភសំណាង ២,៩៩៩ដុល្លារ ព្រមទាំងទទួលបានឱកាសបានសន្លឹកឆ្នោតផ្សងសំណាង ដើម្បីឈ្នះរង្វាន់ដល់ច្រើនសន្ធឹកសន្ធាប់។ ហើយនឹងទទួលបានបន្ថែមជាមួយ នឹងប័ណ្ណបញ្ចុះតម្លៃ
៣,០០០ដុល្លារ សម្រាប់ការទិញផ្ទះពាណិជ្ជកម្ម ប្រភេទA និងប្រភេទB ដែលនឹងដាក់លក់ក្នុងកម្មវិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់នេះ។
ប្រភេទដីឡូតិ៍នៅក្នុង បុរី អាម៉ូរី ៧មករា មានប្រភេទដីដូចជា ជម្រើសទី១ ដីទំហំ ៥ម X ២០ម។ ជម្រើសទី២ ដីទំហំ ១០ម x ២០ម។ ជម្រើសទី៣ ដីទំហំ ២០ម X ៣០ម។ ចំណែកប្រភេទផ្ទះនៅក្នុង បុរីអាម៉ូរី៧មករា មានប្រភេទដីដូចជា ផ្ទះពាណិជ្ជកម្មប្រភេទA E0+E1+E2។ ផ្ទះពាណិជ្ជកម្មប្រភេទB E0+E1 និងវីឡាកូនកាត់ E0+E1+E2។

បុរី អាម៉ូរី ៧មករា គឺជាគម្រោងដែលផ្តល់ប្រាក់ចំណេញ និងមានភាពទទួលខុសត្រូវខ្ពស់ ក្នុងការអភិវឌ្ឍន៍គម្រោងរបស់ខ្លួនឱ្យបានល្អប្រសើរ និងតាមផែនការច្បាស់លាស់។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង លោកស្រី ស៊ី មែនឌី ប្រធានគ្រប់គ្រងទូរស័ព្ទ 089 999 996៕






