ខេត្ត​ព្រះសីហនុ​បន្ត​ទាក់ទាញ​ការ​វិនិយោគ​ដោយ​សណ្ឋាគារ​ថ្មី​មួយ​តម្លៃ​ជិត២២៧លាន​ដុល្លារ​បាន​បើ​ការដ្ឋាន​សាងសង់​

0

ដោយ ​វុត្ថា​

ខេត្ត​ព្រះ​សី​ហនុៈ​ ខេត្ត​ព្រះសីហនុ​តែ​មាន​ភាព​ទាក់ទាញ​ការ​វិនិយោគ​ ដោយក្រុម​ហ៊ុន​ហុងកុង​ ប៊ី​លាន​ អ៊ិ​ចប្រ៊េ​សគ្រុប​ ហូល​ឌីង​ លីមីត​ធី​ត បានសម្រេច​បោះទុន​វិនិយោគ​ទឹកប្រាក់​ជិត២២៧លាន​ដុល្លារ​អាមេរិក​ ដើម្បី​សាងសង់​សណ្ឋាគារ​លំដាប់​អន្តរជាតិ​ផ្កាយ៥មានឈ្មោះ​ថា​ «CAMBODIA​ SIHANOUKVILLE​ V-CONTINENT​ INTERNATIONAL​ HOTEL​» ស្ថិតនៅ​ភូមិ១​ សង្កាត់​លេខ៣​ ក្រុង​ព្រះសីហនុ​។

នាយ​ឧត្តមសេនីយ៍​មាស​ សុភា​ ទេស​រដ្ឋមន្ត្រី​ទទួលបន្ទុក​បេសកកម្ម​ពិសេស​ ថ្លែង​នៅក្នុង​ពិធី​បញ្ចុះ​បឋមសិលា​សាងសង់​សណ្ឋាគារ​នេះ​ កាលពី​ថ្ងៃទី២៨ខែតុលា​ ឆ្នាំ២០១៩កន្លងមក​នេះ​ថា​ ប្រទេស​កម្ពុជា​មានការ​រីក​ចំរើន​យ៉ាង​ខ្លាំង​ ទៅលើ​វិស័យ​សេដ្ឋកិច្ច​ និង​ទេសចរណ៍​ ហើយ​កម្ពុជា​តែងតែ​ស្វាគមន៍​ដល់​អ្នក​វិ​និ​ យោគ​ស្របច្បាប់​ទាំងអស់​ផង​ដែរ​។

លោក​ក៏​មាន​មោទនភាព​ ចំពោះ​ក្រុមហ៊ុន​ដែល​មក​ធ្វើការ​វិនិយោគទុន​ ដែល​មាន​ឯកសារ​សាងសង់​ត្រឹមត្រូវ​គោរព​ តាមច្បាប់​របស់​ប្រទេស​កម្ពុជា​ ហើយ​លោក​សង្ឃឹមថា​ នឹង​មាន​អ្នក​វិ​និ​យោ​ទុន​ជាច្រើន​ មើលតាម​គំរូ​របស់​ក្រុមហ៊ុន​ស្របច្បាប់​មួយ​នេះ​ ចូល​មក​វិនិយោគ​បន្ថែម​ឱ្យ​កាន់តែ​ច្រើន​ ព្រោះថា​គម្រោ​ងធំៗ​ដូច្នេះ​ នឹង​ជួយ​លើក​កំពស់​កំរិត​ជីវភាព​របស់​ប្រជាជន​ក្នុង​តំបន់​ ក៏ដូចជា​សេដ្ឋកិច្ច​ជាតិ​ទាំងមូល​ផង​ដែរ​។

លោក​ Kong​ Kuok​ Leong​ អគ្គនាយក​ក្រុមហ៊ុន​ហុងកុង​ ប៊ី​លាន​អ៊ិ​ចប្រ៊េស​ គ្រុប​ ហូល​ឌីង​ លីមីត​ធី​ត បាន​ ឱ្យ​ដឹង​ថា​ យោង​តាម​ផែនការ​សរុប​នៃ​ឆ្នាំ២០៣០​ នៃ​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​ព្រះសីហនុ​ ខេត្ត​នេះ​នឹង​ត្រូវ​បាន​អភិវឌ្ឍ​ជាទី​ក្រុង​ទំនើប​ ដែល​មាន​ឆ្នេរ​ស្អាត​ជាងគេ​ តំបន់​សេដ្ឋកិច្ច​ពហុមុខ​ងារ​ និង​មជ្ឈមណ្ឌល​ដឹក​ជញ្ចូន​អន្តរជាតិ​។

រដ្ឋាភិបាល​កម្ពុជា​ នឹង​អភិវឌ្ឍ​ក្រុង​ព្រះសីហនុ​ជា​មជ្ឈមណ្ឌល​សន្និបាត​ និង​ពាណិជ្ជកម្ម​ សម្រាប់​អាស៊ាន​។ បន្ទាប់ពី​ការ​អភិវឌ្ឍ​ថាមពល​សំណង់​ ហេដ្ឋារចនាសម្ព័ន្ធ​ដូចជា​ ផ្លូវដែក​អាស៊ី​ ផ្លូវ​ល្បឿន​លឿន​ អាកាសយាន​ដ្ឋាន​ និង​កំពង់ផែ​ ក្រុង​ព្រះសីហនុ​ ពិតជា​ក្លាយជា​ទីក្រុង​ដ៏​សំខាន់​មួយ​ក្រោម​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ «គំនិត​ផ្តួចផ្តើម​ខ្សែ​ក្រ​វ៉ាត់​ និង​ផ្លូវថ្នល់​» ដែល​បាន​ដាក់ចេញ​ដោយ​រដ្ឋាភិបាល​ចិន​។

លោក​ Kong​ Kuok​ Leong​ បាន​បញ្ជាក់​ទៀត​ថា​ គម្រោង​នេះ​នឹង​ក្លាយជា​ទីតាំង​សម្គាល់​ដ៏​អស្ចារ្យ​មួយ​ ដែល​បង្កើត​ស្តង់ដារ​សណ្ឋាគារ​អន្តរជាតិ​ នៅ​ក្រុង​ព្រះសីហនុ​។ ទន្ទឹម​នឹង​នេះ​ យើង​មាន​គម្រោង​បង្កើត​មូលដ្ឋាន​បណ្តុះបណ្តាល​ជំនាញ​ ដោយមាន​ការវាយតម្លៃ​ និង​វិញ្ញាបនបត្រ​រក្សា​វត្តមាន​ ប្រកួតប្រជែង​នៃ​កម្រិត​ សេវាកម្ម​របស់​យើង​ផង​ដែរ​។

លើស​ពីនេះ​ការ​អភិវ​ ឌ្ឍ​ន៍​នេះ​មាន​លក្ខណៈ​ស្របច្បាប់​ និង​មាន​ផែនការ​លំអិត​ និង​សុ​ក្រិត​ភាព​ ដែល​អាច​ធ្វើ​ឱ្យ​យើង​ទទួល​បាន​ ការ​វិនិយោគ​ដ៏​ច្រើន​ ហើយ​គម្រោង​នេះ​នឹង​បង្កើត​ឱ្យ​មានឱកាស​ការងារ​កាន់តែ​ច្រើន​ និង​លើកកម្ពស់​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច​ទូទៅ​ របស់​ប្រជាជន​ក្នុង​មូលដ្ឋាន​ ក៏ដូចជា​ប្រជាជន​ទូទាំង​ប្រទេស​ និង​កាត់បន្ថយ​ការ​ចំណាកស្រុក​ ដើម្បី​ស្វែងរក​ការងារ​នៅ​ក្រៅប្រទេស​។

លោក​បាន​បញ្ជាក់​ទៀត​ថា​ លើស​ពីនេះ​ទៀត​ គម្រោង​នេះ​ត្រូវ​បាន​គេ​រំពឹង​ថា​ នឹង​ទាក់ទាញ​ការ​វិនិយោគ​ ប្រកបដោយ​គុណភាព​កាន់តែ​ច្រើន​ ដែល​នាំ​ឱ្យ​ក្រុង​ព្រះសីហនុ​ ក្លាយជា​ទីក្រុង​ទេសចរណ៍​អន្តរជាតិ​នា​ពេល​អនាគត​ ហើយ​យើង​ជឿជាក់​យ៉ាង​មុតមាំ​ថា​ ដោយមាន​ការ​គាំទ្រ​ដ៏​មានតម្លៃ​ពី​អាជ្ញាធរ​ពាក់ព័ន្ធ​ និង​ការចូលរួម​ពី​គាំទ្រ​ពី​ភ្ញៀវ​ជាតិ​ និង​អន្តរ​ជា​តិ​សណ្ឋាគារ​រ Sihanouk​ Ville​ V-Continent​ International​ Hotel​ នឹង​មាន​អនាគត​ជោគជ័យ​ និង​ផ្លែផ្កា​យ៉ាង​ខ្លាំង​ផង​ដែរ​។

សណ្ឋាគារ​ Sihanouk​ Ville​ V-Continent​ International​ Hotel​ រួមមាន​ដូចជា​ គម្រោង​សាងសង់​ និង​អាជីវកម្ម​សណ្ឋាគារ​ផ្កាយ​ប្រាំ​ មាន​ចំនួន១​,១១១បន្ទប់​ ស្មើនឹង​ ១២០​,០០០ម៉ែត្រការ៉េ​ ការិយាល័យ​និង​បន្ទប់​ស្នាក់​បុគ្គលិក​ នៅ​លើ​ផ្ទៃដី​ទំហំ១៦.០០០ម៉ែត្រការ៉េ​ ដែល​មាន​អគារ​ទាំងអស់​ចំនួន៤អគារ​ រួមមាន​ អគារ១០ជាន់​ចំនួន២អគារ​ សណ្ឋាគារ​កំពស់២៧ជាន់​ ចំនួន១អគារ​ ខុន​ដូរ​កំពស់២៤ជាន់​ចំនួន១អគារ​ និង​មាន​ផ្សារ​ទំនើប​ពីរ​ជាន់​នៅ​ចំ​កណ្តាល​មាន​ទំហំ
១១​,៥០០ម៉ែត្រការ៉េ​ផង​ដែរ​ ហើយ​ការស្ថាបនា​នេះ​ រំពឹង​ថា​នឹង​បញ្ចប់​នៅ​ឆ្នាំ២០២១​៕

LEAVE A REPLY

Please enter your comment!
Please enter your name here