ដោយ Donald Lee
ភ្នំពេញៈ យោងតាមក្រុមហ៊ុនគ្រប់គ្រងទ្រព្យសម្បត្តិពិភពលោក UBS បានឱ្យដឹងថា ទីផ្សារអចលនទ្រព្យនៅឌូបៃកំពុងជួបវិបត្តិ ដោយសារចំនួនផ្គត់ផ្គង់លើសតម្រូវការបន្ថែមទៀត។
បើទោះបីជាអាជ្ញាធរទីក្រុងឌូបៃ ព្យាយាមទប់ស្កាត់កំណើនពពុះផុយស្រួយ និងការផ្គត់ផ្គង់លើសតម្រូវការ ក្នុងទីផ្សារអចលនទ្រព្យខ្លួនក៏ដោយ ក៏ទីផ្សារនៅតែស្ថិតក្នុងស្ថានភាពការផ្គត់ផ្គង់លើសកម្រិត។ នេះបើយោងតាមសន្ទស្សន៍ UBSក្នុងឆ្នាំ ២០១៩។
-->
របាយការណ៍បាននិយាយថា “ទីផ្សារអចលនទ្រព្យនៅឌូបៃ បានរីកដុះដាលនៅចន្លោះឆ្នាំ២០១០ និង២០១៤ ដែលគាំទ្រដោយកំណើនសេដ្ឋកិច្ចខ្លាំង ជំរុញដោយតម្លៃប្រេងឡើងខ្ពស់”។
ដើម្បីការពារការកើនឡើងកំហុគនេះ អាជ្ញាធរបានដាក់ចេញនូវតម្លៃជួញដូរអចលនទ្រព្យខ្ពស់ជាងមុន និងស្តង់ដារប្រាក់កម្ចីតឹងរឹង។ ហេតុដូច្នេះ តម្លៃពិតប្រាកដបានធ្លាក់ចុះជិត៣៥ភាគរយ ចាប់តាំងពីពាក់កណ្តាលឆ្នាំ២០១៤ ស្របពេលដែលតម្លៃប្រេងចុះខ្សោយ។
បើទោះបីជាតម្លៃអចលនទ្រព្យ ដែលផ្គត់ផ្គង់លើសតម្រូវការ ក៏តម្លៃអចលនទ្រព្យនៅតែស្ថិតនៅក្នុងស្ថានភាពសមរម្យ។ នេះបើយោងតាម UBS ។
របាយការណ៍នេះបានបង្ហាញថា “លទ្ធភាពទទួលបានអចលនទ្រព្យ ដែលមានតម្លៃសមរម្យមានភាពល្អប្រសើរ ទោះបីជាប្រាក់ចំណូលបានធ្លាក់ចុះ ចំពេលមានកំណើនសេដ្ឋកិច្ចទាបក៏ដោយ”។
អ្នកអភិវឌ្ឍន៍អចលនទ្រព្យធំជាងគេនៅខែនេះ បានជំរុញឱ្យក្រុមហ៊ុនអចលនទ្រព្យបញ្ឈប់គម្រោងថ្មីទាំងអស់ ដើម្បីឱ្យទីផ្សារអាចងើបឡើងវិញ និងមករកភាពដើមឡើងវិញ។
ប្រធានក្រុមហ៊ុន DAMAC លោក Hussain Sajwani បាននិយាយថា ការផ្គត់ផ្គង់លើសតម្រូវការ បានធ្វើឱ្យតម្លៃអចលនទ្រព្យធ្លាក់ចុះជិត២៥ភាគរយ ចាប់តាំងពីឆ្នាំ ២០១៤។
ការផ្គត់ផ្គង់លើសតម្រូវការ បានប៉ះពាល់យ៉ាងខ្លាំងចំពោះក្រុមហ៊ុន DAMAC ខណៈក្រុមហ៊ុនបានបង្ហាញថា ផលចំណេញរបស់ខ្លួនបានធ្លាក់ចុះ៨៧ភាគរយ ក្នុងត្រីមាសទី ២ ហើយតម្លៃភាគហ៊ុនបានបាត់បង់៤០ភាគរយ នៃតម្លៃរបស់វានៅក្នុងឆ្នាំ ២០១៩។
ប្រធានក្រុមហ៊ុន DAMAC បានស្តីបន្ទោសក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យគូប្រជែងដែលមានឈ្មោះថា Emaar ដែលបណ្តាលឱ្យមានការផ្គត់ផ្គង់លើសលុប ដោយការចាក់បញ្ចូលអចលនទ្រព្យយ៉ាងលើសលុប ក្នុងទីផ្សារក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក។ នេះបើយោងតាមបទសម្ភាសន៍ជាមួយ Bloomberg។

ប្រធានក្រុមហ៊ុន Emaar លោក Mohamed Alabbar បានប្រាប់ទស្សនាវដ្តីពាណិជ្ជកម្មអារ៉ាប់កាលពីសប្តាហ៍មុនថា“ប្រហែលជា! ប្រសិនបើប្រាក់ចំណេញត្រីមាសទី២របស់អ្នកធ្លាក់ចុះជិត៩០ភាគរយ វាពិតជានឹកស្មានមិនដល់”។
លោកបន្តថា “ខ្ញុំដឹងអ្វីដែលខ្ញុំកំពុងធ្វើ ដែលនឹងបង្ហាញលទ្ធផលម្ចាស់ភាគហ៊ុន និងអតិថិជនរំពឹងទុកថានឹងទទួលបាន”៕