ដោយវុត្ថា
ភ្នំពេញៈ ក្រុមហ៊ុនអចលនទ្រព្យ Alpha Investment Partners (Alpha) និងក្រុមហ៊ុន Allianz Real Estate គ្រោងចុះហត្ថលេខារួមគ្នា លើការវិនិយោគវិស័យចលនទ្រព្យ នៅក្នុងតំបន់អាស៊ីក្នុងទំហំទឹកប្រាក់ប្រមាណ១ពាន់លានអឺរ៉ូ។
យោងតាមលក្ខខណ្ឌ នៃកិច្ចព្រមព្រៀងរបស់ក្រុមហ៊ុនAllianz និង Alpha Asia Macro Trends Fund III ដែលគ្រប់គ្រងដោយក្រុមហ៊ុន Alpha នឹងទទួលបានភាគហ៊ុន ៨៥ភាគរយ នៅក្នុងមជ្ឈមណ្ឌលបច្ចេកវិទ្យា Ronsin ទីក្រុងប៉េកាំង ដែលជាអគារការិយាល័យថ្នាក់ទី១ នៅទីក្រុង Wangjing ទីក្រុងប៉េកាំង។
-->
ក្រុមហ៊ុន ប្រតិបត្តិករ D&J ចិនដែលមានមូលដ្ឋាននៅប្រទេសចិន នឹងរក្សាការប្រាក់១៥ភាគរយ ដែលនៅសេសសល់ក្នុងមជ្ឈមណ្ឌលបច្ចេកវិទ្យា Ronsin ។ សម្រាប់ក្រុមហ៊ុន Allianz ដែលជាវិនិយោគិនម្នាក់ នៅក្នុងមូលនិធិនេះនឹងរក្សាចំណែកភាគហ៊ុន ៦២%នៃការបណ្តាក់ទុនរួមគ្នា។ នៅពេលបញ្ចប់កិច្ចព្រមព្រៀង អគារការិយាល័យនឹងត្រូវសហការគ្នាដោយភាគីទាំងបី។
អគារមជ្ឈមណ្ឌលបច្ចេកវិទ្យា Ronsin ដែលបានបញ្ចប់នៅខែមីនាឆ្នាំ ២០១៨ មានអគារការិយាល័យចំនួន៦ និងកន្លែងលក់រាយចំនួន២។
នាយកប្រតិបត្តិក្រុមហ៊ុន Allianz អាស៊ី – ប៉ាស៊ីហ្វិកលោក Rushabh Desai ឱ្យដឹងថា នេះគឺជាការបន្តយុទ្ធសាស្រ្តវិនិយោគរបស់ ក្រុមហ៊ុន Allianz ក្នុងការបែងចែក ៥០–៦០% នៃអចលនទ្រព្យនៅអាស៊ីប៉ាស៊ីហ្វិករបស់ខ្លួន ទៅកាន់ទីផ្សារដែលមានការរីកចម្រើនលឿនដូចជាចិន និងឥណ្ឌា។ ទីក្រុងប៉េកាំង កំពុងបង្ហាញនូវភាពធន់ទ្រាំខ្លាំង ចំពោះការប្រែប្រួលទីផ្សារ ក្នុងទីផ្សារពិភពលោកនាពេលបច្ចុប្បន្ន”។
លោក Sun Dong Ping នាយកប្រតិបត្តិក្រុមហ៊ុន D&J ចិនបានឱ្យដឹងថា ភាពជាដៃគូនេះ គឺជាការយល់ព្រមដ៏គួរឱ្យកត់សម្គាល់ចំពោះគុណភាព និងតម្លៃនៃទ្រព្យសម្បត្តិទ្រព្យសម្បត្តិគំរូអាជីវកម្ម ដែលបានបង្ហាញឱ្យឃើញ និងសមត្ថភាពគ្រប់គ្រងទ្រព្យសម្បត្តិដ៏រឹងមាំរបស់យើង”។
លោកបន្តថា ក្រុមហ៊ុន D&J ចិនមានសេចក្តីសោមនស្សរីករាយ ដែលបានចូលរួមក្នុងភាពជាដៃគូយុទ្ធសាស្រ្តនេះជាមួយក្រុមហ៊ុន Allianz និង Alpha Investment Partners។ យើងមានមោទនភាពចំពោះមជ្ឈមណ្ឌលបច្ចេកវិទ្យាRonsinដែលបានក្លាយជាទ្រព្យមួយដ៏សំខាន់នៅក្នុងទីផ្សារអនុវ៉ាងជេង។
សម្រាប់ក្រុមហ៊ុន Allianz ការវិនិយោគនេះគឺជាការវិនិយោគលើកទី២ របស់ខ្លួននៅទីក្រុងប៉េកាំង ហើយដែលវាគឺជាអ្នកគ្រប់គ្រងទ្រព្យសម្បត្តិរួម ដោយបានទទួលភាគហ៊ុនចំនួន៩៨% នៅក្នុងអគារការិយាល័យលំដាប់ ZLink នៅ Zhongguancun ក្នុងឆ្នាំ ២០១៨។
ស្របពេលដែលទាំងកិច្ចព្រមព្រៀងវិនិយោគរួមគ្នា និងកិច្ចព្រមព្រៀងលក់និងទិញត្រូវបានបញ្ចប់គេរំពឹងថា ប្រតិបត្តិការនេះ នឹងត្រូវបញ្ចប់នៅចុងឆ្នាំ ២០១៩ ។
កាលពីដើមខែតុលាឆ្នាំ២០១៩ ដៃគូអចលនទ្រព្យ Blackstone បានប្រកាសពីផែនការពង្រីកវត្តមានរបស់ខ្លួននៅអាមេរិក តាមរយៈការទទួលបានទ្រព្យក្នុងតម្លៃ ៥,៩ ពាន់លានដុល្លារ៕