ដោយ វុត្ថា
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងអញ្ជើញចូលរួមជាអធិបតីបើកការដ្ឋានស្ថាបនាផ្លូវចំនួន ៣៤ខ្សែក្នុងខេត្តព្រះសីហនុ ដែលគ្រោងនឹងប្រារព្ធធ្វើឡើងនាថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះ។

ដោយ វុត្ថា
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងអញ្ជើញចូលរួមជាអធិបតីបើកការដ្ឋានស្ថាបនាផ្លូវចំនួន ៣៤ខ្សែក្នុងខេត្តព្រះសីហនុ ដែលគ្រោងនឹងប្រារព្ធធ្វើឡើងនាថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះ។

យោងតាមកិច្ចប្រជុំត្រៀមរៀបចំពិធីបើកការដ្ឋានស្ថាបនាផ្លូវចំនួន ៣៤ខ្សែក្នុងខេត្តព្រះសីហនុរវាងលោក គួច ចំរើនអភិបាលខេត្តព្រះសីហនុ និង លោក យូ ស៊ុនឡុង នាយករងខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនកាលពីចុងសប្តាហ៍ចុងសប្តាហ៍កន្លងមកនេះ បានកំណត់យកថ្ងៃទី ១៦ ខែវិឆ្ឆិកា ឆ្នាំ ២០១៩ នេះ ដើម្បីបើកការដ្ឋានស្ថាបនាផ្លូវចំនួន ៣៤ខ្សែក្នុងខេត្តព្រះសីហនុក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។
លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុបានឱ្យដឹងដែរថា ជាមួយគ្នានេះ ក្រុមការងារសម្តេច តេជោសែន នាយករដ្ឋមន្ត្រីកម្ពុជានិងថ្នាក់ដឹកនាំខេត្តព្រះសីហនុ បានចុះពិនិត្យកន្លែងរៀបចំបើកការដ្ឋានស្ថាបនាផ្លូវ៣៤ខ្សែនេះ ដោយបានចាត់ទុកថានេះជាប្រវត្តិសាស្ត្រហើយសម្រាប់កម្ពុជាយើងដែលរដ្ឋាភិបាលបានផ្តល់កញ្ចប់ថវិកាយ៉ាងច្រើនសន្ធឹកក្នុងពេលតែមួយដើម្បីកសាងផ្លូវនៅខេត្តព្រះសីហនុ។
លោក គួច ចំរើន បញ្ជាក់ថា ការស្ថាបនានេះគ្រោងប្រើរយៈពេល៨ខែប៉ុណ្ណោះ ដោយក្រុមហ៊ុនចំនួន៧ ហើយនឹងធ្វើការស្ថាបនាទាំងថ្ងៃទាំងយប់តែម្តង។ ក្នុងដំណាក់កាលសាង់សង់ផ្លូវនេះដែរ កំលុងនគរបាលចរាចរណ៍នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ និងកំលាំងនគរបាលចរាចរណ៍មកពីអគ្គស្នងការដ្ឋាននគរបាលជាតិជាច្រើននាក់ផងដែរ ត្រូវបានដាក់ពង្រាយដើម្បីសម្រួលចរាចរណ៍ក្នុងដំណាក់កាលធ្វើផ្លូវនេះ។
ជាមួយនេះដែរ លោក អភិបាល បានស្នើប្រជាពលទូទៅជាពិសេសអ្នករស់នៅតាមដងផ្លូវទាំ៣៤ខ្សែផ្ទាល់ សូមសហការជាមួយក្រុមការងារស្ថាបនាដើម្បីងាយស្រួលក្នុងការបំពេញការងារ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីពេលកន្លងទៅបានទម្លាក់កញ្ចប់ថវិកាជាតិប្រមាណចំនួន ១០០លានដុល្លារអាមេរិក ដើម្បីស្ថាបនាឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ នៅក្នុងក្រុងនៃខេត្តព្រះសីហនុ បន្ទាប់ពីទទួលរងនូវការខូចខាតដោយសារទឹកជំនន់។
គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា (គ.អ.ឆ.ក) កាលពីពេលថ្មីៗនេះ បានសម្រេចលើកគម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ផ្លូវក្រុងក្នុងខេត្តព្រះសីហនុ សរុបចំនួន ៣៤ខ្សែ ប្រវែង ៨៤៥០៥ ម៉ែត្រ ចែកចេញជាបីប្រភេទ៖ ក. ប្រភេទទី ១៖ មហាវិថីមានចំនួន ៣ខ្សែ ប្រវែងសរុប ២២ ៧៣១ម៉ែត្រ មានទទឹង ៥០ម៉ែត្រ ផ្លូវរថយន្ត ៦ គន្លង ផ្លូវទោចក្រយានយន្ត២គន្លង។ខ. ប្រភេទទី២ វិថីចំនួន១៤ ខ្សែ ប្រវែងសរុប ៤៩ ៩៥៧ ម៉ែត្រ មានទទឹងពី ២០ ម៉ែត្រ ទៅ ៤០ ម៉ែត្រ ផ្លូវរថយន្ត ២ ទៅ ៤ គន្លង ផ្លូវទោចក្រយានយន្ត ២ គន្លង ។ និងខ. ប្រភេទទី ២ ៖ វិថី មានចំនួន ១៤ ខ្សែ ប្រវែងសរុប ៤៩ ៩៥៧ ម៉ែត្រ មានទទឹងពី ២០ ម៉ែត្រ ទៅ ៤០ ម៉ែត្រ ផ្លូវរថយន្ត ២ ទៅ ៤ គន្លង ផ្លូវទោចក្រយានយន្ត២គន្លង។

តាមរយៈក្រសួងរៀបចំដែន នគរូបនីយកម្ម និងសំណង់ រដ្ឋាភិបាលបានសម្រេចធ្វើការស្ថាបនា និងសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានា នៅទូទាំងខេត្តព្រះសីហនុ រហូតដល់ចំនួន៣៤ខ្សែ នេះ ក្នុងគោលដៅប្រែក្លាយក្រុងព្រះសីហនុ ឱ្យទៅជាទីក្រុងដ៏ទំនើប ពោរពេញទៅដោយសោភ័ណភាព បរិស្ថានល្អ សម្រាប់ការរស់នៅ ទេសចរណ៍ និងធុរកិច្ច ជាពិសេសធានាបាននូវគុណភាពខ្ពស់ ដែលអាចប្រើប្រាស់បានយូរអង្វែង៕
