ដោយៈ រ៉ាណេត
ភ្នំពេញៈ លោកអ្នកមានប្រាក់ត្រឹម១០០០ដុល្លារតែប៉ុណ្ណោះ ក៏អាចក្លាយជាម្ចាស់ផ្ទះដ៏ស្រស់ស្អាត និងពោរពេញទៅដោយប្រណីតភាព និងអាចប្រកបអាជីវកម្មបាន។នេះជាការផ្តល់ជូនពីបុរី KC ។

ដោយៈ រ៉ាណេត
ភ្នំពេញៈ លោកអ្នកមានប្រាក់ត្រឹម១០០០ដុល្លារតែប៉ុណ្ណោះ ក៏អាចក្លាយជាម្ចាស់ផ្ទះដ៏ស្រស់ស្អាត និងពោរពេញទៅដោយប្រណីតភាព និងអាចប្រកបអាជីវកម្មបាន។នេះជាការផ្តល់ជូនពីបុរី KC ។

បុរី ខេ ស៊ី មានទីតាំងនៅជិតផ្សារព្រែកព្នៅថ្មី ដែលជាបណ្តុំទីតាំងអាជីវកម្ម ហើយអ្នកជាវលំនៅដ្ឋានក្នុងបុរីនេះអាចរកស៊ី ឬជួលបានប្រាក់ដើម្បីអាចវិនិយោគបន្តបានផងដែរ។
ការសាងសង់លំនៅដ្ឋានក្នុងបុរីនេះ កំពុងដំណើរការយ៉ាងសកម្ម ហើយអតិថិជនអាចទៅទស្សនាផ្ទះគំរូបាន ខណៈផ្ទះក្នុងគំរោងនេះនឹងបញ្ចប់នៅឆ្នាំ២០២១ខាងមុខនេះ។
បុរីខេ ស៊ីមានទីតាំងល្អ អំណោយផលដល់ការរស់នៅ និងប្រកអាជីវកម្មគ្រប់ប្រភេទ ដោយសារតែស្ថិតនៅជាប់ផ្លូវធំទំហំ៣០ម៉ែត្រ ជាផ្លូវតភ្ជាប់រវាងផ្លូវជាតិលេខ៥ និងមហាវិថី ឈ្នះ ឈ្នះ នៃទីក្រុងមរតកសម្ដេចតេជោ ឆ្ពោះទៅកាន់ផ្លូវជាតិលេខ៤។
បន្ថែមពីនេះ ទីតាំងរបស់បុរី ខេ ស៊ី មានហ៊ុព័ទ្ធទៅដោយទីប្រជុំជនជាច្រើន ដូចជា ខាងក្រោយមានផ្សារព្រែកព្នៅចាស់ នៅខាងមុខជាប់ផ្លូវ មានផ្សារព្រែកព្នៅ សាលារៀនរដ្ឋ និងឯកជន មណ្ឌលសុខភាព គ្លីនិកឯកជន និងបណ្តាញហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ខ្វាត់ខ្វែងជាច្រើន។
ចំពោះលក្ខខណ្ឌនៃការក្លាយខ្លួនជាម្ចាស់លំនៅដ្ឋាននៅក្នុងបុរី ខេ ស៊ី គឺមានភាពងាយស្រួលបំផុត ដោយលោកអ្នកគ្រាន់តែមានប្រាក់ដំបូងត្រឹមតែ១០០០ដុល្លារ តែប៉ុណ្ណោះ រួមជាមួយនឹងការបង់បណ្តាក់ក្នុងរូបភាពជាបង់រំលស់ ជាបន្តបន្ទាប់ស្របទៅតាមគោលការណ៍ ដែលបានកំណត់ដោយក្រុមហ៊ុនអភិវឌ្ឍលំនៅដ្ឋានតែប៉ុណ្ណោះ។
នៅក្នុងគម្រោងបុរី KC ត្រូវបានរៀបចំនូវហេដ្ឋារចនាសម្ព័ន្ធ ស្របតាមស្ដង់ដារសំណង់ ដូចជា ផ្លូវបេតុងមេមានទំហំ១២ ម៉ែត្រ ផ្លូវតូចមានទំហំ៨ម៉ែត្រ មានប្រព័ន្ធទឹកស្អាត និងបណ្តាញរំដោះទឹកយ៉ាងត្រឹមត្រូវ និងមានការរៀបចំសាងសង់ជាទីធ្លាសម្រាប់អង្គុយកម្សាន្ត ហាត់ប្រាណសាធារណៈ និងសួនច្បារ ដែលបំពាក់ទៅដោយចង្កៀងអគ្គិសនី LED យ៉ាងភ្លឺច្បាស់ត្រជាក់ភ្នែកផងដែរ។
លំនៅដ្ឋាននៅក្នុង ខេស៊ី ត្រូវបានសាងសង់ឡើងជា៣ប្រភេទ រួមមានប្រភេទ Link House, Shop House និងប្រភេទ Twin Villa ដែលសុទ្ធតែសមស្របទៅនឹងការរស់នៅដែលពោរពេញទៅដោយផាសុកភាពខ្ពស់ទាំងអស់។ ប្រភេទលំនៅដ្ឋាន Link House មានទំហំ ៥ X ៩,៥០ ម៉ែត្រ (Eo, E1) មានបន្ទប់គេងចំនួន២ បន្ទប់ទឹកចំនួន៣ ទីធ្លាក្នុងផ្ទះធំទូលាយ នៅសល់ទីធ្លាខាងមុខ៥ម៉ែត្រ និងខាងក្រោយផ្ទះសល់ ២ម៉ែត្រ ។

ប្រភេទលំនៅដ្ឋាន Shop House មានទំហំ ៥ X ១៥ ម៉ែត្រ ក្នុងនោះរួមមានបន្ទប់គេងចំនួន៤ ទីធ្លាក្នុងផ្ទះធំទូលាយ នៅសល់ទីធ្លាខាងមុខ ៧ម៉ែត្រ និងខាងក្រោយផ្ទះសល់ ៣ម៉ែត្រ។ ប្រភេទលំនៅដ្ឋាន Twin Valla មានទំហំ ៦ X ១២ ម៉ែត្រ មានបន្ទប់គេងចំនួន៤ បន្ទប់ទឹកចំនួន៥ ទីធ្លាក្នុងផ្ទះធំទូលាយ ជាមួយនឹងការរចនាម៉ូដយ៉ាងល្អវិចិត្រ ហើយនៅសល់ទីធ្លាខាងមុខ៥ម៉ែត្រ និងខាងក្រោយផ្ទះសល់ ២ម៉ែត្រ។

សម្រាប់ព័ត៌មានបន្ថែម លោកអ្នកអាចទំនាក់ទំនងបានតាមរយៈទូរស័ព្ទលេខ ៖ ០៨៩ ៧៨៧ ៧២១ / ០៨៧ ៣៦ ៩៥ ៣៦៕

