ជប៉ុនលូកដៃជួយពង្រឹងសមត្ថភាពផ្នែកបច្ចេកវិទ្យា

0

ដោយ ដែន ចែងចាំង

ភ្នំពេញ៖ អង្គការជប៉ុន និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានសហ​ការគ្នា ដើម្បីពង្រឹងនិងជួយបណ្តុះបណ្តាលធនធានមនុស្សលើផ្នែកបច្ចេកវិទ្យានៅកម្ពុជា ដែលធនធានមនុស្សផ្នែកនេះនៅមានកម្រិតនៅឡើយ។

នាយកវិទ្យាស្ថាន NIPTICT លោក សេង សុភាពជាបានលើកឡើងក្នុងពិធីប្រកាសបើកឲ្យអនុវត្តជាផ្លូវការ នូវគម្រោងអភិវឌ្ឍធនធានមនុស្ស តាមរយៈការពង្រឹងសមត្ថភាពផ្នែកមូលដ្ឋានគ្រឹះ និងជំនាញបច្ចេកវិទ្យាសម្រាប់ការរីកចំរើនសេដ្ឋកិច្ចនៅមូលដ្ឋាននាថកងៃទី២២ មករានេះថា ខេត្តក្រុងចំនួនខេត្ត ក្រុងចំនួន៤ត្រូវបានជ្រើសរើស ដើម្បីអនុវត្តគម្រោងសម្រាប់ ការពង្រឹងសមត្ថភាពបច្ចេកវិទ្យា ក្នុងនោះមានដូចជារាជធានីភ្នំពេញ ខេត្តបាត់ដំបង ស្វាយរៀង និងខេត្តបន្ទាយមានជ័យ។

លោកបន្ថែមថា “គម្រោងនេះនឹងជួយឲ្យយុវជនកម្ពុជា ឲ្យងាយស្រួលចាប់យកឱកាសការងារជាពិសេសសម្រាប់ក្រុមហ៊ុនជប៉ុននៅកម្ពុជា។

រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ត្រាំ អ៊ីវតឹក បានលើកឡើងថា ស្របពេលដែលបច្ចេកវិទ្យាកំពុងហូរចូលខ្លាំងមកកម្ពុជា ធនធានមនុស្សជារឿងកង្វល់មួយ ហើយត្រូវការធនធានមនុស្សលើបច្ចេកវិទ្យាជាចាំបាច់ ដើម្បីដើរទាន់សេដ្ឋកិច្ចឌីជីថល។

គម្រោងគម្រោងអភិវឌ្ឍធនធានមនុស្ស តាមរយៈការពង្រឹងសមត្ថភាពផ្នែកមូលដ្ឋានគ្រឹះ និងជំនាញបច្ចេកវិទ្យា សម្រាប់ការរីកចំរើនសេដ្ឋកិច្ចនៅមូលដ្ឋាន ស្ថិតក្រោមការគាំទ្ររបស់ JICA ហើយចូលរួមអនុវត្តដោយ អង្គការមូលនិធិគាំទ្រការអប់រំអន្តរជាតិកម្ពុជា ជាអង្គការមិនរកប្រាក់ចំណេញរបស់ជប៉ុន និងវិទ្យាស្ថាន NIPTICT របស់កម្ពុជា។ កម្មវិធីបណ្តុះបណ្តាលនេះ មានរយៈពេល៤ឆ្នាំ ដោ​យចាប់ផ្ដើមពី ខែតុលាឆ្នាំ ២០១៧ ដល់ខែកញ្ញាឆ្នាំ ២០២១ដោយតាមការគ្រោងផ្ដល់ការអប់រំបច្ចេកវិទ្យា ដល់យុវជនប្រមាណជា២០០០នាក់៕

LEAVE A REPLY

Please enter your comment!
Please enter your name here