ជីប​ម៉ុង​ លែន​ បញ្ចុះ​បឋមសិលា​បើក​ការដ្ឋាន​សាងសង់​គម្រោង​ថ្មី​ដ៏​ធំ​មួយទៀត​លើ​ផ្លូវ៥០ម៉ែត្រ​

0
ជីប​ម៉ុង​ លែន​ បញ្ចុះ​បឋមសិលា​បើក​ការដ្ឋាន​សាងសង់​គម្រោង​ថ្មី​ដ៏​ធំ​មួយទៀត​លើ​ផ្លូវ៥០ម៉ែត្រ​
ជីប​ម៉ុង​ លែន​ បញ្ចុះ​បឋមសិលា​បើក​ការដ្ឋាន​សាងសង់​គម្រោង​ថ្មី​ដ៏​ធំ​មួយទៀត​លើ​ផ្លូវ៥០ម៉ែត្រ​

ដោយ ​វុត្ថា​

ភ្នំ​ពេញៈ​ ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលនទ្រព្យ​ ជីប​ ម៉ុង​ លែ​នបា​នប្រា​រព្ធ​ពិធី​បញ្ចុះ​បឋមសិលា​សាងសង់​គម្រោង​ថ្មី​ដ៏​ធំអស្ចារ្យ​មួយទៀត​គឺ​ផាក​ លែន៥០ម៉ែត្រ​ នា​ព្រឹក​ថ្ងៃទី១៤​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០១៩​។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រុមហ៊ុន​ ដែល​បាន​ចែក​ជូន​ដល់​អ្នកសារព័ត៌មាន​នៅ​ថ្ងៃទី​ ១៤​ ខែវិច្ឆិកា​ ឆ្នាំ​ ២០១៩​ នេះ​ឱ្យ​ដឹង​ ថា​គម្រោង​ ផាក​ លែន​ ៥០ម៉ែត្រ​ នឹង​សាងសង់​លំនៅ​ដ្ឋាន​ប្រណិត​ៗជាច្រើន​ប្រភេទ​ ដូចជា​ វី​ឡា​ឃ្វីន​ វី​ឡា​ឃ្វីន​ អេ​ វីឡា​ភ្លោះ​ វីឡា​កូនកាត់​អេ​ និង​ លំនៅឋាន​ថ្មី​ ៣ ប្រភេទ​គឺ​៖ វី​ឡា​ឃ្វីន​ ប៊ី​ ហ្សប​ ហៅស៍​ អេ​ I និង​ ហ្សប​ ហៅស៍​ អេ​ II​។

សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​បន្ត​ថា​ ក្នុង​បរិវេណ​គម្រោង​ ក៏​នឹង​មាន​ក្លឹប​ហាត់ប្រាណ​ អាងហែលទឹក​ សួនកុមារ​ សួនច្បារ​បៃតង​ អម​ទៅ​ដោយ​ផ្លូវថ្នល់​ធំ​ទូលាយ​ខ្វាត់ខ្វែង​ ងាយស្រួល​ធ្វើដំណើរ​ និង​តភ្ជាប់​ទៅកាន់​ ផ្លូ​វធំៗ​ជុំវិញ​គម្រោង​ ដែល​ការណ៍​នេះ​កាន់តែ​ផ្តល់​ភាព​ងាយស្រួល​ដល់​ការរស់នៅ​បែប​ស៊ីវិល័យ​ ទាន់សម័យ​របស់​អតិថិជន​។

ផ្សារ​ទំនើប​ ជីប​ ម៉ុង​ ដ៏​ធំ​និង​ប្រណិត​មួយ​ ក៏​នឹង​ត្រូវ​បាន​សាងសង់​ក្នុង​គម្រោង​ ផាក​ លែន៥០ម៉ែត្រ​នេះ​ផង​ដែរ​ ដើម្បី​បម្រើ​តម្រូវការ​អតិថិជន​ដែល​នឹង​រស់នៅ​ក្នុង​គម្រោង​នេះ​ ក៏ដូចជា​ប្រជាពលរដ្ឋ​ ដែល​រស់នៅ​ជុំវិញ​តំបន់​ដ៏​ពោរពេញ​ដោយ​សក្តានុពល​​នេះ​ផង​ដែរ​។

គម្រោង​ផាក​ លែន៥០ម៉ែត្រ​ ស្ថិតនៅ​តាម​បណ្តោយ​ផ្លូវ៥០ម៉ែត្រ​ ដែល​ជា​ផ្លូវ​ក្រវាត់ក្រុង​ទី២​ កែង​ជាមួយ​ផ្លូវ៣០ម៉ែត្រ​ (ផ្លូវ​ព្រៃស​) ស្ថិត​ក្នុង​តំបន់​ចំការ​ដូង​ដែល​ជាទី​តាំង​ដែល​មាន​សក្តា​នុ​ពល​សេដ្ឋកិច្ច​ និង​ មានការ​សន្ទុះ​អភិវឌ្ឍ​ន៏​ខ្លាំង​។

គម្រោង​នេះ​ មាន​ចង្ងា​យត្រឹ​មតែ៣នាទី​ប៉ុណ្ណោះ​ពី​ផ្សារ​ចំការ​ដូង​ ១០នាទី​ពី​ផ្សារ​ទំនើប​ ជីប​ ម៉ុង​ ៦០ម៉ែត្រ​ និង​ផ្សារ​ទំនើប​ AEON​ III​ និង​ ១៥​ នាទី​ពី​ផ្សារ​ទំនើប​ ជីប​ ម៉ុង​ ​២៧១​។

សព្វថ្ងៃ​ក្រុមហ៊ុន​ដ៏​ធំ​មួយ​នេះ​ មាន​គម្រោ​ងធំៗ​សរុប​ចំនួន១០​ គឺ​ លែ​នម៉ាក​ ២៧១​, លែ​នម៉ាក​ ៦០​ ម៉ែត្រ​, ផាក​ លែន​ សែន​ សុខ​, ផាក​ លែន​ ៥៩៨​, ផាក​ លែន​ ធី​ខេ​, ផាក​ លែន​ ៦អា​, ផាក​ លែន​ ខុន​ដូ​ ធី​ខេ​, លែន​ រីច​ ចំការ​ដូង​, ផាក​ លែន​ ៥០ម៉ែត្រ​ និង​ ហ្រ្គេ​នភ្នំ​ពេញ​ ដែល​សុទ្ឋ​ស្ថិតនៅ​ទីតាំង​ដែល​មាន​សក្តា​នុ​ពល​ខ្ពស់​។

គម្រោង​ផាក​ លែន៥០ម៉ែត្រ​ នឹង​ធ្វើការ​បើក​លក់​ជា​ផ្លូវការ​ទៅកាន់​អតិថិជន​របស់​ខ្លួន​ក្នុង​ពេល​ឆាប់​ៗខាងមុខនេះ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here