ចំណេះដឹង​! តើ​ការអនុវត្ត​នីតិវិធី​សម្រាប់​រៀបចំ​ដែនដី​ទីក្រុង​ត្រូវ​ធ្វើ​យ៉ាងដូច​ម្តេច​?

0

ដោយ ​វុត្ថា​

ភ្នំ​ពេញៈ​ ការរៀបចំ​ដែនដី​ទីក្រុង​ កាន់តែ​មាន​សារៈសំខាន់​ឡើង​នៅ​កម្ពុជា​ ខណៈ​ដែល​ទីក្រុង​រីក​ធំ​យ៉ា​ងរ​ហ័យ​ តម្រូវការ​លំនៅឋាន​ និង​ទីកន្លែង​សម្រាប់​ធុរៈ​កិច្ច​កាន់តែ​កើនឡើង​ច្រើន​ ហើយ​សំពាធ​លើ​សេវភាព​ និង​ហេដ្ឋារចនាសម្ព័ន្ធ​កាន់តែ​ខ្លាំង​។

យោង​តាម​ឯកសារ​របស់ក្រ​សួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ស្តី​ពី​ក្របខ័ណ្ឌ​យុទ្ធសាស្ត្រ​គោលនយោបាយ​ដីធ្លី​បានឱ្យ​ដឹង​ថា​ រាជធានី​ភ្នំពេញ​ គឺជា​ឧទាហរណ៍​ធំ​មួយ​ ប៉ុន្តែ​បណ្តា​ខេត្ត​នានា​ក៏​ប្រឈមមុខនឹង​បញ្ហា​ដូចគ្នា​ដែរ​។ ការរៀបចំ​ដែនដី​ទីក្រុង​ ទាម​ទា​នូវ​ការ​អភិវឌ្ឍ​ជាច្រើន​ ដើម្បី​ឈាន​ដល់​កំរិត​នៃ​ជីវភាព​ដែល​ត្រូវ​ធានា​។

ការ​ទាក់ទាញ​ការ​វិនិយោគ​ ដើម្បី​ធ្វើ​ឱ្យ​ទីតាំង​ដី​បាន​ប្រសើរ​ឡើង​ និង​ដើម្បី​អាច​រក​ដី​បាន​ ទាមទារ​ត្រូវ​មានក​ត្តា​ផ្សេងទៀត​ពី​ការ​ផ្តល់​លំនៅឋាន​ ដែល​អាច​ទិញ​បាន​ និង​សេវាកម្ម​ផ្សេងទៀត​។

ដំណាក់​ការសំខាន់​មួយ​ គឺ​ត្រូវ​បញ្ជាក់​ឱ្យ​បាន​ច្បាស់​ពី​សមត្ថកិច្ច​របស់​ក្រុង​ និង​ឃុំ​ សង្កាត់​ ក្នុង​ការ​កសាង​ផែនការ​ប្រើប្រាស់​ដី​ ផែនការ​អភិវឌ្ឍន៍​ ក្រម​សំណង់​ បទបញ្ញត្តិ​កំណត់​តំបន់​ នីតិវិធី​កែតម្រូវ​ក្បាលដី​ និ​យន្តការ​សម្រាប់​អនុវត្ត​។ ដំណាក់​ការ​គន្លឹះ​ទី​ពពីរ​គឺ​ត្រូវ​បញ្ជាក់​ច្បាស់​ពី​យន្តការ​បែងចែក​ដី​សម្រាប់​អភិវឌ្ឍ​ទីក្រុង​។

ការ​បញ្ជាក់​ទាំងនេះ​ គ្រប​ដណ្តប់​លើកលែង​ដី​សាធារណៈ​ (សម្រាប់​គោល​ដី​ដឹកជញ្ជូន​ សេវាកម្ម​សាធារណៈ​ ការ​សង់​លំនៅឋាន​ និង​ពាណិជ្ជកម្ម​) តួនាទី​នៃ​ទីផ្សារ​ដី​ក្នុង​ការ​អភិវឌ្ឍ​ថ្មី​ និង​តម្រូវការ​ក្នុង​ការ​កែតម្រូវ​ក្បាលដី​ (កែតម្រូវ​ព្រំប្រទល់​ក្បាលដី​ និង​ហេដ្ឋារចនាសម្ព័ន្ធ​)។

ដំណាក់កាល​នេះ​ ត្រូវ​បាន​គ្រោង​ដាក់បញ្ចូល​ទៅ​ក្នុង​អនុក្រឹត្យ​ស្តី​ពី​ ផែនការ​ប្រើប្រាស់​ដី​ និង​ការរៀបចំ​ដែនដី​ទីក្រុង​។ អនុក្រឹត្យ​ទាំងនេះ​ ត្រូវ​បញ្ជាក់​ផង​ដែរ​អំពី​ដំណើរការ​ត្រួតពិនិត្យ​ និង​ការ​អនុម័ត​លើ​ផែនការ​អភិវឌ្ឍ​របស់​មូលដ្ឋាន​៕

LEAVE A REPLY

Please enter your comment!
Please enter your name here