ចំណេះដឹង​! តើ​គោលនយោបាយ​សម្បទាន​ដី​កសិកម្ម​ត្រូវ​បាន​អនុវត្តន៍​ដូចម្តេច​?

0
គោលនយោបាយសម្បទានដីកសិកម្ម
ចំណេះដឹង​! តើ​គោលនយោបាយ​សម្បទាន​ដី​កសិកម្ម​ត្រូវ​បាន​អនុវត្តន៍​ដូចម្តេច​?

ដោយ ​វុត្ថា​

ភ្នំ​ពេញៈ​ គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​ អំពី​សម្បទាន​ដី​កសិកម្ម​ គឺ​ត្រូវ​អនុលោម​ទៅតាមច្បាប់​ភូមិបាល​ដែល​ចែងថា​ ដី​សម្រាប់​អាជីវកម្ម​អតិថិ​ផល​ មិន​អាច​មាន​ទំហំ​លើស​ពី ១០​,០០០​ ហិច​តា​ទេ​។

សម្បទាន​ដែល​សំរេច​ហើយ​លើស​ពី​ទំហំ​កំណត់​នេះ​ ជា​កម្មវត្ថុ​នៃ​ការកាត់បន្ថយ​។ សម្បទានិក​មិន​អាច​ធ្វើការ​ផ្ទេរសិទ្ធិ​លើ​ដីសម្បទាន​បានទេ​។ រី​ឯដីសម្បទាន​ដែល​មិនបាន​ធ្វើអាជីវកម្ម​ ក្នុងរយៈពេល១២ខែ​បន្ទាប់ពី​បាន​អនុញ្ញាតិ​នឹង​ត្រូវ​លុបចោល​។

ច្បាប់​ភូមិបាល​តម្រូវ​ឱ្យ​រៀបចំ​អនុក្រឹត្យ​ស្តី​ពី​ និ​តិ​វិធី​នៃ​ការ​ផ្តល់​សម្បទាន​ និង​ការកាត់បន្ថយ​សម្បទាន​កន្លងមក​ ដែល​មាន​ទំហំ​លើស​ពី ១០.០០០ហិ​កតា​។ គោលនយោបាយ​នេះ​ ត្រូវ​អនុវត្តន៍​ដោយ​ប្រុងប្រយ័ត្ន​ និង​ច្បាស់លាស់​ ដោយ​សហការ​ជាមួយ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ ដើម្បី​ជៀសវាង​ការ​បាត់​ជំនឿ​ទុកចិត្ត​ពីសំណាក់​អ្នក​វិនិយោគ​។

គោលនយោបាយ​ និង​នីតិវិធី​ជាក់លាក់​ សម្រាប់​ណែនាំ​ការ​ផ្តល់​សម្បទាន​គោលដៅ​សេដ្ឋកិច្ច​ និង​ការកាត់បន្ថយ​ទំហំ​សម្បទាន​ដែល​មានស្រាប់​ នឹង​ត្រូវ​កំណត់​ក្នុង​អនុក្រឹត្យ​។ សេចក្តី​ស្នើ​គោលនយោបាយ​នេះ​ ជាប់ពាក់ព័ន្ធ​នឹង​ការបង្កើត​ប្លង់​គោល​ ដើម្បី​ណែនាំ​ដល់​ការ​ផ្តល់​សម្បទាន​កសិកម្ម​ និង​ការ​ហាមឃាត់​លើ​ការ​ផ្តល់​សម្បទាន​នៅ​តំបន់​មួយចំនួន​។

ផែនការ​នេះ​ ត្រូវ​សម្របសម្រួល​ ទៅ​ក្នុង​ផែនការ​ប្រើប្រាស់​ដី​របស់​ខេត្ត​ ក្រុង​ និង​មូលដ្ឋាន​ ហើយ​ត្រូវ​សមស្រប​នឹង​គោលការណ៍​ជា​មូលដ្ឋាន​នៃ​ការ​កម្ម​ អំពី​ចំនួន​សម្បទាន​ អំពី​គោលបំណង​ទំហំ​នឹង​ទីតាំង​៕

អានបន្ថែម៖ ចំណេះដឹង​! តើ​ចំណុច​សំ​ខាន់​ៗអ្វីខ្លះ​នៃ​គោលនយោបាយ​លើ​ការ​ដោះស្រាយ​វិវាទ​ដីធ្លី​?

LEAVE A REPLY

Please enter your comment!
Please enter your name here