ដោយៈ រ៉ាណេត
ព្រះសីហនុៈ តំបន់ឆ្នេររាម នៃខេត្តព្រះសីហនុកំពុងបង្ហាញសក្តានុពលកាន់តែខ្លាំង ដោយគំរោងវិនិយោគថ្មីមួយ Crystalville Ream Beach ដែលមានទុនវិនិយោគ១០០០លានដុល្លារនឹងបង្ហាញខ្លួននាពេលខាងមុខនេះ។

ដោយៈ រ៉ាណេត
ព្រះសីហនុៈ តំបន់ឆ្នេររាម នៃខេត្តព្រះសីហនុកំពុងបង្ហាញសក្តានុពលកាន់តែខ្លាំង ដោយគំរោងវិនិយោគថ្មីមួយ Crystalville Ream Beach ដែលមានទុនវិនិយោគ១០០០លានដុល្លារនឹងបង្ហាញខ្លួននាពេលខាងមុខនេះ។

គំរោងដ៏ធំនេះ ជាទស្សនទាននៃការអភិវឌ្ឍន៍ចម្រុះ ដែលរួមមានសំណង់លំនៅដ្ឋានប្រភេទវីឡាកម្រិតអភិជន មជ្ឈមណ្ឌលពាណិជ្ជកម្ម ផ្សារទំនើប និងសណ្ឋាគារកម្រិតផ្កាយ៥ នឹងបង្ហាញវត្តមានរបស់ខ្លួននៅពេលឆាប់ៗខាងមុខនេះ ក្រោមការវិនិយោគរួមគ្នាពីសំណាក់ក្រុមហ៊ុនក្នុងស្រុក និងក្រុមហ៊ុនយក្សដ៏ធំមកពីសឹង្ហបូរី។
នាយិកាគ្រប់គ្រងផ្នែកលក់គម្រោងវីឡាបែបលំហែរកាយ និងប្រណីតភាពលើកដំបូងនៅតំបន់ឆ្នេរសមុទ្ររាម ដែលស្ថិតនៅក្នុងគម្រោង Crystalville Ream Beach កញ្ញា លីម សុខាដាវីនបានបង្ហើបប្រាប់ឱ្យដឹងនាព្រឹកថ្ងៃទី២០ វិច្ឆិកានេះថា គម្រោងសាងសង់លំនៅដ្ឋានប្រភេទជាវីឡាបែបលំហែរ និងកម្សាន្តកម្រិតអភិជននេះ គឺជាការវិនិយោគរួមគ្នារវាងក្រុមហ៊ុនក្នុងស្រុកFURI Corporation និងក្រុមហ៊ុនវិនិយោគអចនទ្រព្យដ៏ធំមកពីសាំងហ្គាពួរ គឺជាផ្នែកមួយក្នុងគម្រោងCrystalville Ream Beach។
កញ្ញាបានបន្តទៀតថា “គម្រោងលំនៅដ្ឋានប្រភេទវីឡាលំហែរកាយនេះ នឹងចាប់ ផ្តើមបើកលក់នៅត្រឹមខែមករា ឆ្នាំ២០២០ឆាប់ៗខាងមុននេះ ដែលមានត្រឹមតែ១០០ខ្នងតែប៉ុណ្ណោះ”។កញ្ញាបន្តថា “គំរោងដ៏ប្រណីតនេះមានអាងហែលទឹកគ្រីស្តាល (Crystal Swimming Pool) ដែលមានទំហំរហូតដល់៦ហិកតានៅចំកណ្តាល ដែលជាភាពទាក់ទាញពីបណ្តាមនុស្សនានាចម្រុះជាតិសាសន៍ជាច្រើន”។
កញ្ញាបន្តទៀតថា វីឡាទាំងអស់នេះ មានលក្ខណៈខុសប្លែកពីគម្រោងទូទៅ ដោយសារតែក្រុមហ៊ុនវិនិយោគ និងអភិវឌ្ឍន៍ផ្តោតសំខាន់ទៅលើភាពច្នៃប្រឌិត បង្កើតសោភ័ណភាពស្រស់ស្អាត និងប្រណីតភាព ស័ក្ដិសមទៅនឹងប្រភេទវីឡាស្នាក់នៅបែបលំហែរកាយនៅតំបន់ឆ្នេរសមុទ្រជិតឧទ្យានជាតិរាម ខេត្តព្រះសីហនុ។ កញ្ញាបានបន្តទៀតថា អ្វីដែលរឹតតែអស្ចារ្យ និងជាភាពទាក់ទាញនៅក្នុងគម្រោងមួយនេះ ក្រៅតែពីជាវីឡាសម្រាប់ស្នាក់នៅលំហែរកាយ គឺនៅមានភាពអស្ចារ្យជាច្រើនទៀត ក្រោមគំនិតច្នៃប្រឌិតរបស់អ្នកជំនាញមកពីសាំងហ្គាពួរ ដោយគ្រប់វីឡាទាំងអស់សុទ្ធតែមានអាងហែកទឹកនៅពីមុខ ត្រូវតាមក្បួនហុងស៊ុយជនជាតិចិន មានកន្លែងអង្គុយសម្រាកលេង ឬដេកហាលកំដៅថ្ងៃនាតំបន់សមុទ្រ មានតំបន់ម្លប់ឈើបៃតងនៅព័ទ្ធជុំវិញ ហើយនៅលើដំបូលក៏មានកន្លែងអង្គុយលេង ឬទទួលទានអាហារលក្ខណៈគ្រួសារផងដែរ។

នៅក្នុងគម្រោង Crystalville Ream Beach ត្រូវបានរៀបចំអភិវឌ្ឍន៍នៅលើផ្ទៃដីតំបន់ឆ្នេរសមុទ្ររាម ខេត្តព្រះសីហនុ ទំហំសរុបប្រមាណ៤៣ ហិកតា ដោយត្រូវបានចែកចេញជា ៣ដំណាក់កាលក្នុងការសាងសង់។ ដំណាក់កាលទី១ ក្រុមហ៊ុននឹងសាងសង់លំនៅដ្ឋានបែបលំហែរកាយចំនួន១០០ខ្នង (មាន៣ប្រភេទ វីឡាលំហែរកាយ, វីឡាឆ្នេរខ្សាច់ និងវីឡាកោងកាង) ចំណាយពេលត្រឹម២ឆ្នាំ ហើយដំណាក់ទី២ នឹងចាប់ដំណើរការសាងសង់អាងហែលទឹកគ្រីស្ទាល់ (Crystal Swimming Pool) ដែលមានទំហំរហូតដល់៦ហិកតា ក្រោមជំនាញរបស់ក្រុមហ៊ុនមកពីសាំងហ្គាពួរ ហើយក៏ជាលក្ខណៈពិសេសដែលស្ថិតនៅចំកណ្តាលគម្រោង Crystalville Ream Beach ផងដែរ។
ដោយឡែកដំណាក់ទី៣ ក្រុមហ៊ុននឹងចាប់ផ្តើមសាងសង់សំណង់អគាមជ្ឈមណ្ឌលពាណិជ្ជកម្ម ដែលរួមមាន ខុនដូ អាផាតមិន សណ្ឋាគារកម្រិតផ្កាយ៥ រួមជាមួយនឹងផ្សារទំនើប ដែលផ្តោតសំខាន់ទៅសេវាចំណីអាហារ និងសម្ភារៈប្រើប្រាស់ប្រចាំគម្រោងផងដែរ៕



