ដោយ វុត្ថា
ភ្នំពេញៈ ដីរដ្ឋត្រូវបានបែងចែកនៅក្នុងជំពូក២ នៃច្បាប់ភូមិបាលឆ្នាំ២០០១ ដោយបានបែងចែកជាដីសាធារណៈរបស់រដ្ឋ និងដីឯកជនរបស់រដ្ឋ។ ដីរដ្ឋត្រូវបានបែងចែកជាច្រើនប្រភេទ សំរាប់បំរើផលប្រយោជន៍សាធារណៈ។
យោងតាមឯកសារេរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ស្តីពីគោលនយោបាយស្តីពីការគ្រប់គ្រងដីរដ្ឋបានឱ្យដឹងថា ដើម្បីគ្រប់គ្រងទ្រព្យទាំងនេះ បានរដ្ឋត្រូវមានផែនទី/ប្រព័ន្ធទិន្ន័យក្នុងការកំណត់ទីតាំង ធ្វើអត្តសញ្ញាណកម្ម និងធ្វើចំណាច់ថ្នាក់ដីទាំងនោះ ជាដីធារណៈរបស់រដ្ឋឬជាដីឯកជនរបស់រដ្ឋ។ មានតែមធ្យោបាយនេះ ទើបរដ្ឋអាចដឹងច្បាស់ពីទីកន្លែង ដែលទ្រព្យសម្បត្តិរដ្ឋទាំងនោះតំាងនៅ អាចធ្វើផែនការប្រើប្រាស់ និងគ្រប់គ្រងទ្រព្យទាំងនោះដោយតម្លាភាព និងអាចកំណត់ឲ្យអាជ្ញាធរគ្រប់គ្រងបានត្រឹមត្រូវ។
អនុក្រឹត្យស្តីពីការគ្រប់គ្រងដីរដ្ឋ និងចែងអំពីការធ្វើអត្តសញ្ញាណកម្ម ការកសាងផែនទី និងការធ្វើចំណាច់ថ្នាក់ដីរដ្ឋ។ ការចុះបញ្ជីដីរដ្ឋនឹងត្រូវអនុលោមតាមអនុក្រឹត្យស្តីពីនីតិវិធីនៃកសាងប្លងសុរិយោដី និងសៀវភៅគោលបញ្ជីដីធ្លីលេខ៤៦ អនក.បក ចុះថ្ងៃទី ៣១ ខែឧសភា ឆ្នាំ ២០០១។
ការធ្វើអត្តសញ្ញាណកម្ម និងការកសាងផែនទីដីរដ្ឋ គឺជាដំណើការសំរបសំរួលមួយដែលទីតាំង និងព្រំប្រទល់ប្រហាក់ប្រហែលនៃដីរដ្ឋ ត្រូវបានកំណត់ជាលក្ខណៈប្រព័ន្ធ និងការរៀបចំឯកសារទៅតាមការតវ៉ា ទាមទារបស់អាជ្ញាធរទទួល ខុសត្រូវ។
ក្នុងករណីនេះ ចំណាត់ថ្នាក់ដំបូងនៃដីរដ្ឋជាច្រើន និងត្រូវបានបញ្ជាក់ទៅតាមការប្រើប្រាស់ជាក់ស្តែង។ នីតិវិធីនេះ នឹងត្រូវបញ្ចប់ដោយមានភ្ជាប់នូវផែនទីបង្ហាញ ពីការតវ៉ារបស់អាជ្ញាធរផ្សេងៗ ។ លទ្ធផលនៃការធ្វើអត្តសញ្ញាណកម្ម និងការកសាងផែនទី និងត្រូវបានបញ្ចូលទៅក្នុងផែនទី ឬប្រព័ន្ធទិន្ន័យដីរដ្ឋ ដែលនឹងបង្កើតឡើងដោយអនុក្រឹត្យ។
ការធ្វើអត្តសញ្ញាណកម្ម និងការធ្វើផែនទីដីរដ្ឋ ត្រូវស្ថិតក្រោមការណែនាំបច្ចេកទេសរបស់ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ហើយការអនុវត្តការងារ ត្រូវស្ថិតក្រោមការដឹកនាំរបស់គណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត ក្រុង ។
ក្នុងគោលដៅនេះ ក្រុមការងារដីរដ្ឋ នឹងត្រូវបង្កើតនៅតាមស្រុក ខណ្ឌជាក់លាក់នីមួយៗ ដើម្បីអនុវត្តការងារជាក់ស្តែង។ ក្រុមការងារនេះ នឹងត្រូវដឹកនាំដោយអភិបាលស្រុក ខណ្ឌ ហើយស្ថាប័ននានា ដែលមានការពាក់ព័ន្ធនឹងដីរដ្ឋនៅក្នុងស្រុក ខណ្ឌ ក្រុមប្រឹក្សាឃុំសង្កាត់ និងរដ្ឋបាលសុរិយោដីថ្នាក់ស្រុក ខណ្ឌ ត្រូវចូលរួមក្នុងក្រុមការងារនេះ។
យ៉ាងណាក៏ដោយ ដំណើរការនេះមិនពាក់ព័ន្ធនឹងសិទ្ធិឯកជនឡើយ។ ព័ត៌មានអំពីឯកជនកាន់កាប់ដីដែលសន្មត់ថាជាដីរដ្ឋ នឹងត្រូវានប្រមូលទុក។ ប៉ុន្តែក្នុងរយៈពេលដំណើរការធ្វើអត្តសញ្ញាណកម្ម និងធ្វើផែនទីដីរដ្ឋ សិទ្ធិកាន់កាប់នេះមិនត្រូវបានសម្រេចថាស្របច្បាប់ ឬមិនស្របច្បាប់ ឬមិនស្របច្បាប់ឡើយ។ ការសម្រេចនឹងត្រូវបានធ្វើនៅពេលធ្វើការចុះបញ្ជី៕