Estate Xchange និង Morgan ចាប់ដៃគ្នាបង្កើនឱកាសទិញ-លក់ខុនដូក្នុងតម្លៃពិសេសទាបជាងទីផ្សារ
អត្ថបទ៖ សយ ចាន់ដេង
រាជធានីភ្នំពេញ៖ ក្រុមហ៊ុន Estate Xchange (Cambodia) Plc បានចាប់ដៃជាមួយ គម្រោងខុនដូ Morgan EnMaison ជ្រោយចង្វារ ដើម្បីបង្កើតឱកាស ជូនដល់អតិថិជនដែលចង់រស់នៅខុនដូបែបស៊ីវិល័យប្រកបដោយផាសុខភាព មានទីតាំងល្អជាប់មាត់ទន្លេ អាចជាវក្នុងតម្លៃពិសេស គឺតម្លៃទាបជាងទីផ្សារ។
លោក រស់ សុវណ្ណថា អគ្គនាយក ក្រុមហ៊ុន Estate Xchange ក្នុងកម្មវិធីចុះកិច្ចព្រមព្រៀងជាមួយ Morgan ដោយមានការផ្តល់ជូនកាដូប័ណ្ណបញ្ចុះតម្លៃពិសេស (៦០០០ដុល្លារ) ដល់ចូលរួមប្រមាណ ២០០នាក់នៅថ្ងៃទី២០ វិច្ឆិកា ម្សិលមិញបានថ្លែងថា “ដោយសង្កេតឃើញវិស័យអចលនទ្រព្យកំពុងរីកដុះដាល និងមានសក្ដានុពលយ៉ាងខ្លាំងក្នុងប្រទេសកម្អុជាក៏ដូចជាសកលលោក ពិសេសការកើនឡើងអ្នកវិនិយោគ ក្រុមហ៊ុនវិនិយោគ ក្រុមហ៊ុនអភិវឌ្ឍន៍គម្រោង ក្រុមហ៊ុនទីភ្នាក់ងារ និងភ្នាក់ងារអចលនទ្រព្យ។
-->
លោកបន្ថែមថា កត្តាទាំងនេះជំរុញឱ្យលោក អោម សេង បូរ៉ា និងសហស្ថាបនិកដ៏ទៃទៀតបានរួមគ្នាបង្កើតផ្សារអចលនទ្រព្យ Estate Xchange នេះឡើង ដើម្បីជួយសម្រួលដល់បងប្អូនអ្នកវិនិយោគ ក្រុមហ៊ុនវិនិយោគ ក្រុមហ៊ុនអភិវឌ្ឍន៍គម្រោង ក្រុមហ៊ុនទីភ្នាក់ងារ និងភ្នាក់ងារអចលនទ្រព្យ ឱ្យមានឱកាសទិញ លក់ ជួល អចលនទ្រព្យរបស់ខ្លួនបាន លឿន តម្លៃល្អ ទីតាំងល្អ ចំណេញច្រើន និងស្របច្បាប់”។
ប្រធានក្រុមប្រឹក្សាភិបាល Estate Xchange លោក អោម សេងបូរ៉ា បានមានប្រសាសន៍ថា “យើងបង្កើត Estate Xchange នេះឡើងដោយសារយើងចង់ឃើញកម្ពុជាយើង ក្លាយទៅជាប្រទេសអ្នកមានបានឆាប់រហ័ស ហើយការដែលចង់ឱ្យកម្ពុជា ក្លាយទៅជាប្រទេសអ្នកមានបានឆាប់រហ័សគឺយើងចង់ឃើញនូវអគារស្អាតៗ អគារខ្ពស់ៗ ហើយប្រជាជនកម្ពុជារបស់យើងបានរស់នៅក្នុងអគារដ៏ស្អាត ដ៏ទំនើប ហើយបង្ហាញពីការលូតលាស់ ការរីកចម្រើនទាំងការរស់នៅប្រកបទៅដោយគុណភាពក្នុងចំណោមប្រទេសអភិវឌ្ឍន៍នៅលើពិភពលោក”។

លោកបានបន្ថែមថា អគារស្នាក់នៅក្បែរមាត់ទឹកនេះសាងសង់លើផ្ទៃដី ២,៤ហិកតា (២៤,០០០ម៉ែត្រក្រឡា) មាន ៥អគារផ្គុំជារាងជាក្ដោងទូក កម្ពស់ ២២០ម៉ែត្រ (៥២ជាន់ដល់៧០ជាន់) ក្នុងនោះ Estate Xchange បានទទួលផ្ដាច់មុខ ៥ជាន់ (ជាន់ទី៩,១៩, ៣៣,២៤ និងជាន់ទី៣៩) ដោយលក់នៅក្នុងតម្លៃពិសេស តម្លៃល្អ ហើយទទួលបានការចាប់អារម្មណ៍ខ្លាំងពីប្រជាជនក្នុងតំបន់។

សូមបញ្ជាក់ថា Estate Xchange គឺជាផ្សារជួញដូរអចលនទ្រព្យល្អៗ តម្លៃក្រោមទីផ្សារ ដែលសហការយ៉ាងជិតស្និទ្ធជាមួយម្ចាស់អចលនទ្រព្យ ធនាគារ ក្រុមហ៊ុនវិនិយោគ អ្នកវិនិយោគ ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ សាលាអចលនទ្រព្យ ក្រុមហ៊ុនវាយតម្លៃអចលនទ្រព្យ ក្រុមហ៊ុនស្ថាបត្យកម្ម ក្រុមហ៊ុនសាងសង់ ក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ ភ្នាក់ងារអចលនទ្រព្យ ក្រុមហ៊ុនច្បាប់ និងអាជ្ញាធរពាក់ព័ន្ធ ដើម្បីបង្កើតប្រាក់ចំណូលបានលឿនសម្រាប់អ្នកពាក់ព័ន្ធទាំងអស់ ចូលរួមកសាងសេដ្ឋកិច្ចជាតិឱ្យមានភាពរីកចម្រើន និងកម្ពុជាក្លាយជាប្រទេសអ្នកមានបានឆាប់រហ័ស។

សម្រាប់ព័ត៌មានបន្ថែម និងដើម្បីមានឱកាសទទួលបានកាដូពិសេសគឺប័ណ្ណបញ្ចុះតម្លៃពិសេស (៦០០០ដុល្លារ) សូមទំនាក់ទំនង លោក រស់ សុវណ្ណថា អគ្គនាយក ក្រុមហ៊ុន Estate Xchange តាមរយៈលេខទូរស័ព្ទ ០៨៩ ៣៣៣ ៧៧៣/ ០៨១ ៣៣៣ ៧៧៣៕
