ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ គម្រោងលំនៅដ្ឋានបែបវីឡាដ៏ប្រណីត និងទាន់សម័យ ស៊ីវិល័យ Cam Home ដែលមានទីតាំងស្ថិតនៅក្នុងតំបន់សួនឧស្សាហកម្មពិសេស ប្រមូលផ្តុំទៅដោយបណ្តារោងចក្រ សហគ្រាសចំរុះជាច្រើននៅជាប់ផ្លូវជាតិលេខ៣ នឹងស្វាគមន៍អតិថិជនចាប់ពីដើមខែធ្នូ ឆ្នាំ២០១៩ ខាងមុខឆាប់ៗនេះហើយ។

-->
ស្ថិតនៅក្នុងទីតាំងដែលពោរពេញទៅដោយសក្ដានុពល ជាបណ្តុំនៃទីប្រជុំជន ងាយស្រួលក្នុងការរស់នៅ និងប្រកបអាជីវកម្មចម្រុះនៃតំបន់សួនឧស្សាហកម្មពិសេស MJ Park (ខេម អឹម ជេ អ៊ីនដាសស្ទ្រៀល ផាក) ដែលមានប្រជាពលរដ្ឋ និងកម្លាំងកម្មករបម្រើការងារជាច្រើនម៉ឺននាក់នោះ គម្រោងលំនៅដ្ឋានបែបវីឡា Cam Home នឹងចាប់ផ្តើមបើកលក់ជាផ្លូវការនៅត្រឹមថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៩ ឆាប់ៗខាងមុខនេះ។
អគ្គនាយកក្រុមហ៊ុន Show Up Real Estate Co,.Ltd លោក អុិន ណាង ដែលទទួលបានសិទ្ធិលក់ផ្តាច់មុខលើគម្រោងលំនៅដ្ឋានបែបវីឡា និងពោរពេញទៅដោយប្រណីតភាព Cam Home បានមានប្រសាសន៍ប្រាប់ឱ្យដឹងថា គម្រោងលំនៅដ្ឋានបែបទំនើប និងទាន់សម័យ ស្ថិតនៅក្នុងតំបន់សួនឧស្សាហកម្មពិសេស នៅជាប់ផ្លូវជាតិលេខ៣ ខាងលើនេះ គឺជាគម្រោងទី២ ហើយ បន្ទាប់ពីគម្រោងទី១ ស្ថិតនៅជិតមហាវិថីសម្តេចតេជោ ៦០ម៉ែត្រ ត្រូវបានលក់ប្រកបដោយភាពជោគជ័យខ្ពស់កាលពីពេលកន្លងទៅថ្មីៗនេះ។

គម្រោងលំនៅដ្ឋានបែបវីឡាដ៏ស្រស់ស្អាត និងទាន់សម័យនេះ ក្រៅពីស្ថិតនៅជាប់ផ្លូវជាតិលេខ៣ ដែលកំពុងមានការអភិវឌ្ឍខ្លាំងស្របតាមផែនការប្លង់មេរបស់រាជរដ្ឋាភិបាលកម្ពុជា នៅចំពីមុខគម្រោងមានរោងចក្រធំៗកំពុងដំណើរការយ៉ាងសកម្ម ពិសេស មានផ្លូវរដ្ឋធំទូលាយទាំងនៅពីមុខ និងនៅពីក្រោយគម្រោង ដែលចំណុចពិសេសទាំងអស់នេះកាន់តែផ្តល់ឱកាសយ៉ាងល្អសម្រាប់អ្នកដែលមានបំណង់ចង់ទិញទុកធ្វើការវិនិយោគបន្តយកចំណេញ។
អគ្គនាយកក្រុមហ៊ុន Show Up Real Estate បានមានប្រសាសន៍បន្តទៀតថា “សម្រាប់លំនៅដ្ឋានបែបវីឡា និងទាន់សម័យ របស់គម្រោង Cam Home ទី២ នេះ គឺជាជម្រើសដ៏ល្អបំផុត ចំពោះបណ្តាអតិថិជនដែលប្រាថ្នាចង់បានលំនៅដ្ឋានស្នាក់នៅ និងមានភាពងាយស្រួលក្នុងការប្រកបអាជីវកម្មផ្សេង”។
លោកបានបន្តទៀតថា “នៅក្នុងគម្រោងទី២ របស់ Cam Home ដែលមានទីតាំងស្ថិននៅផ្លូវជាតិលេខ៣ និងទើបតែពង្រីកទំហំផ្លូវរហូតដល់៦០ម៉ែត្រនេះ គឺមានត្រឹមតែ១៥ខ្នងតែប៉ុណ្ណោះ សម្រាប់អតិថិជន ដោយក្រុមហ៊ុនបានយកចិត្តទុកដាក់ខ្ពស់ក្នុងការសាងសង់ប្រកបដោយគុណភាព សុវត្ថិភាព ផាកសុខភាព និងសោភ័ណភាព ដោយរាល់សម្ភារៈសម្រាប់សាងសង់សុទ្ធតែធានាបាននូវគុណភាពខ្ពស់ និងនាំចូលមកពីក្រៅប្រទេសទាំងអស់ ហើយត្រូវបញ្ចប់ការសាងសង់ទាំងស្រុងត្រឹមរយៈពេល១៥ខែតែប៉ុណ្ណោះ”។

លោកបានបន្តទៀតថា “ជាមួយនឹងការចាប់ផ្តើមបើកលក់គម្រោងលំនៅដ្ឋានបែបវីឡា ដែលពោរពេញទៅដោយសោភ័ណភាពជាផ្លូវការនៅត្រឹមថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៩ ឆាប់ៗខាងមុខនេះ ក្រុមហ៊ុនបានផ្តល់នូវជម្រើសល្អៗជាច្រើនសម្រាប់អតិថិជនងាយស្រួលក្នុងការទិញរហូតដល់ ៥ជម្រើស ជាពិសេស ការទិញដោយបង់រំលស់រហូតដល់១៥ខែ និងគ្មានការប្រាក់”។
លោកបានបញ្ជាក់ថា “ក្រៅពីការទិញដោយបង់រំលស់រយៈពេល១៥ខែ គ្មានការប្រាក់ ក្រុមហ៊ុនបានធ្វើការលើកទឹកចិត្តដល់រាល់អតិថិជនទាំងឡាយណាដែលទិញដោយបង់ប្រាក់ផ្តាច់នឹងទទួលបានការបញ្ចុះតម្លៃយ៉ាងពិសេសជូនបន្ថែមទៀត ដូចដែលមានកំណត់នៅក្នុងគោលការណ៍របស់ក្រុមហ៊ុន”។
លំនៅដ្ឋានទាន់សម័យ មានផាសុកភាពខ្ពស់ស្របតាមស្ដង់ដារ និងស្ថិតទីតាំងដ៏ល្អ លក់ក្នុងតម្លៃសមរម្យ តើនៅឯណាមាន ? សម្រាប់ព័ត៌មានលម្អិតសូមទាក់ទងតាមរយៈទូរស័ព្ទលេខ ៖ ០១២ ៥៥៥ ២៦៥ / ០៩៩ ៤៤៤ ៤៩៤ / ០១០ ៧៨៤ ១៧៧ / ០១៥ ២១៩ ១៩២






