គម្រោង​អាគារ​សហកម្មសិទ្ធិ​ The​ Peninsula​ Private​ Residences​ ផ្តល់​ជូន​ជម្រើស​បង់ប្រាក់​យ៉ាង​ពិសេស​ ៤ ប្រភេទ​

0

ដោយ​ ប៊ី​

ភ្នំពេញ​៖ នៅពេល​ទិញ​ផ្ទះ​ អ្នកទិញ​ភាគច្រើន​តែងតែ​ស្វែងរក​មុនគេ​នូវ​ទីតាំង​ បន្ទាប់មក​តម្លៃ​ និង​ចំណុច​បន្ទាប់មក​ទៀត​គឺ​លក្ខខណ្ឌ​បង់ប្រាក់​ រួម​ជាមួយនឹង​ភាព​ងាយស្រួល​ និង​សេវា​កម្ម​ផ្សេង​ៗទាំង​នៅក្នុង​គម្រោង​ និង​ក្រៅ​គម្រោង​។

សម្រាប់​អ្នក​ចង់បាន​លំនៅ​ដ្ឋាន​ល្អ​ប្រណិត​ ថែមទាំង​បាន​ឆ្លើយតប​នឹង​ចំណុច​មួយចំនួន​ខាងលើ​នេះ​ នោះ​ពួកគេ​នឹង​ពេញចិត្ត​ជាមួយ​គម្រោង​មួយ​គឺ​ គម្រោង​ The​ Peninsula​ Private​ Residences​។

គម្រោង​នេះ​ស្ថិតនៅ​ក្នុង​តំបន់​ ក្បែរ​រង្វង់​មូល​ជ្រោយ​ចង្វា​រ ដែល​ជា​តំបន់​ដ៏​ពេញនិយម​ខ្លាំង​បំផុត​មួយ​ សម្រាប់​អ្នក​ដែល​ប្រាថ្នា​ចង់​រស់នៅ​ក្នុង​កន្លែង​មាន​លក្ខណៈ​ធម្មជាតិ​ និង​នៅ​ក្បែរ​ក្រុង​បំផុត​។ អ្វី​ដែល​សំខាន់​បំផុត​មួយទៀត​ គឺ​លក្ខខណ្ឌ​បង់ប្រាក់​ដ៏​ងាយស្រួល​និង​ជម្រើស​ជាច្រើន​ដែល​គម្រោង​ The​ Peninsula​ Private​ Residences​ កំពុង​ផ្តល់​ជូន​។

លោក​ កាំ​ ជិន​ សេង​ ​ប្រធាន​គ្រប់គ្រង​គម្រោង​ The​ Peninsula​ Private​ Residences​ បាន​ប្រាប់​ Realestate.com.kh​ ថា​ The​ Peninsula​ Private​ Residences​ មិន​ត្រឹមតែ​មាន​ទីតាំង​ល្អ​ និង​នៅ​ជិត​ក្រុង​ជាងគេ​ប៉ុណ្ណោះទេ​ ប៉ុន្តែ​គម្រោង​ក៏​ផ្តល់​ជម្រើស​បត់បែន​ជាមួយ​ការ​ទូទាត់ប្រាក់​ដ៏​ងាយស្រួល​សម្រាប់​អតិថិជន​ដែល​មាន​រហូត​ទៅដល់៤ជម្រើស​ ដូចជា​ជាមួយនឹង​ជម្រើស​បង់​រំលោះ​ជាមួយ​ធនាគារ​ដៃគូ​ររបស់​យើង​ RHB​ ដែល​ផ្តល់​កម្ចី​ជូន​អតិថិជន​ទាំង​ក្នុង​និង​ក្រៅ​ស្រុក​។

លោក​កាំ​ ជិន​ សេង​ ជឿ​ថា​ការ​ផ្តល់​ជម្រើ​សផ្សេង​ៗគ្នា​បែបនេះ​នឹងអាច​ផ្តល់​លទ្ធភាព​ឲ្យ​អតិថិជន​បាន​ទូលំទូលាយ​បំផុត​។ ពាក់ព័ន្ធ​នឹង​និន្នាការ​នៃ​ការរស់នៅ​ខុន​ដូ​ លោក​មើលឃើញ​ថា​ បច្ចុប្បន្ន​ ទាំង​អ្នក​អភិវឌ្ឍន៍​ និង​អតិថិជន​កាន់តែ​មាន​ភាព​ចាស់ទុំ​។

លោក​បាន​បន្ថែម​ថា​ អ្នក​អភិវឌ្ឍន៍​ត្រូវតែ​ផ្តល់​នូវ​ផលិតផល​ [លំនៅ​ដ្ឋាន​] មាន​លក្ខណៈ​ត្រឹមត្រូវ​ ដែល​ត្រូវ​នឹង​ទីផ្សារ​ លក់​និង​ជួល​ប្រកបដោយ​ភាព​ឥត​ខ្ចោះ​។ ចំណែក​អតិថិជន​ មាន​ជម្រើស​កាន់តែ​ច្រើន​ និង​ដឹងពី​អ្វី​ដែល​ជា​ជម្រើស​នៃ​ការ​វិនិយោគ​ល្អ​បំផុត​ដែល​ពួកគេ​ចូលចិត្ត​។

“បច្ចុប្បន្ន​ មានតែ​គម្រោង​ដែល​មានបទពិសោធន៍​នៅ​ក្រៅប្រទេស​ និង​ស្គាល់​ច្បាស់​ពី​វប្បធម៌​ក្នុង​ស្រុក​ប៉ុណ្ណោះ​ ដែ​លន​នឹងអាច​ប្រកួតប្រជែង​នៅក្នុង​ទីផ្សារ​កម្ពុជា​បាន​”។ នេះ​ជា​ការ​អះអាង​របស់​លោក​ កាំ​ ជិន​ សេង​។

ប្រធាន​គ្រប់គ្រង​គម្រោង​ The​ Peninsula​ Private​ Residences​ ​ប្រាប់​ ៣ ចំណុច​ ប្រសិន​ចង់​ទិញ​ខុន​ដូ​បាន​ចំ​នេញ​ជាមួយ​បទពិសោធន៍​គ្រប់គ្រង​ដ៏​យូរឆ្នាំ​ក្នុង​វិស័យ​ខុន​ដូ​នៅ​ក្រៅប្រទេស​ និង​នៅ​កម្ពុជា​ផង​ លោក​ កាំ​ ជិន​ សេង​ បច្ចុប្បន្ន​កំពុង​គ្រប់គ្រង​គម្រោង​អចលនទ្រព្យ​ដ៏​ធំ​មួយ​ គឺ​គម្រោង​ The​ Peninsula​ Private​ Residences​ នៅ​តំបន់​ជ្រោយ​ចង្វា​រ។ លោក​បាន​ចែករំលែក​ពី​បទពិសោធន៍​ និង​លក្ខណៈ​វិនិច្ឆ័យ​ មួយចំនួន​ ដើម្បី​ធានា​ថា​ ការ​វិនិយោគ​លើ​ខុន​ដូ​នឹងអាច​ទទួល​បានផល​ចំណេញ​ ឆាប់រហ័ស​ក្នុង​ពេល​អនាគត​។

ក្នុង​បទ​ម្ភា​សន៍​ជាមួយ​ Realestate.com.kh​ លោក​ កាំ​ ជិន​ សេង​ បាន​លើកឡើង​ ៣ ចំណុច​ជា​គន្លឹះ​ ដើម្បីឲ្យ​អ្នកទិញ​ខុន​ដូ​ យក​មក​ពិចារណា​។ ទី១​ ទីតាំង​ល្អ​សម្រាប់​ទីប្រជុំជន​ ដែល​ផ្តល់​ភាព​ងាយស្រួល​ និង​ការ​កើនឡើង​តម្លៃ​ ទី២​ រចនាបថ​ទាក់ទាញ​ មាន​ពន្លឺ​ធម្មជាតិ​ លំហូរ​ខ្យល់​ចេញចូល​ល្អ​ និង​ទិដ្ឋភាព​ស្រស់​ស្អាត​ ដែល​ជួយ​បង្កើន​ភាព​ស្រស់ស្រាយ​ ផ្តល់​នូវ​អារម្មណ៍ល្អ​បំផុត​សម្រាប់​ការរស់នៅ​។

លោក​ បាន​បន្ត​ថា​ ទី៣​ សេវាកម្ម​នៅក្នុង​គម្រោង​ រាប់​ចាប់ពី​ការ​ផ្តល់​ជូន​សេវាកម្ម​ បរិក្ខារ​ទូទៅ​ ចំណតរថយន្ត​ រហូ​ត់​ដល់​តំបន់​សហគមន៍​ដែល​អាច​ផ្តល់​ជូន​កន្លែង​កម្សាន្ត​ និង​ការ​ទំនាក់ទំនង​ជាមួយ​អ្នក​រស់នៅ​ក្នុង​សហគមន៍​ជាមួយគ្នា​។ល។

ចំណុច​ទាំងនេះ​ត្រូវតែ​ត្រូវ​បាន​គ្រប់គ្រង​យ៉ាង​ល្អ​ ដើម្បី​ធានា​បាន​នូវ​ភាព​ងាយស្រួល​ និង​ភាព​ឯកជន​នៅក្នុង​ខុន​ដូ​។

នៅពេល​និយាយ​ពីទី​តាំង​ លោក​បាន​ចាប់អារម្មណ៍​តំបន់​ជ្រោយ​ចង្វា​រជាងគេ​ ដោយ​លោក​មើលឃើញ​ថា​ទីនេះ​ជាទី​តាំង​មាន​សក្តា​នុ​ពល​សម្រាប់​ការរស់នៅ​ និង​ពាណិជ្ជកម្ម​។

លោក​បន្ថែម​ថា​ជ្រោយ​ចង្វា​រមាន​លក្ខណៈ​ធម្មជាតិ​ដែល​ស្ទើរតែ​គ្មាន​តំបន់​ណា​ផ្សេងទៀត​នៅក្នុង​រាជធានី​ភ្នំពេញ​ប្រៀ​បាន​ឡើយ​ដោយ​ទីនេះ​អាច​មើលឃើញ​ជុំវិញ​បាន​ ៣៦០​ ដឺក្រេ​ និង​អាច​មើលឃើញ​ទន្លេ​ ព្រមទាំង​តំបន់​កណ្តាល​ ក្រុង​ ប្រសិន បើ​គេ​ឈរ​នៅ​លើ​អគារ​ខ្ពស់​ ដូចជា​អគារ​ The​ Peninsula​ Private​ Residences​។

លោក​ជឿ​ថា​ នៅពេលអនាគត​ ទាំង​អ្នក​ក្នុង​ស្រុក​ និង​ជនបរទេស​នឹង​កាន់តែ​ពេញចិត្ត​ជាមួយ​ទីក្រុង​លំនៅ​ដ្ឋាន​បែប​ធម្មជាតិ​ ដែល​មាន​សេវាកម្ម​គ្រប់បែបយ៉ាង​ ដូចជា​តំបន់​ជ្រោយ​ចង្វា​រនេះ​។

បើ​តាម​អ្នក​ជំ​នាញ​ផ្សេង​ៗទៀត​ នៅពេល​និយាយ​ពី​ការ​និ​យោគ​លំនៅ​ដ្ឋាន​ ពួកគេ​តែងតែបាន​លើកឡើង​ពីក​ត្តា​ផ្លូវច្បាប់​ ដែល​នេះ​មានន័យថា​រាល់ពេល​មានការ​ពិចារណា​ទិញ​លំនៅ​ដ្ឋាន​ពី​គម្រោង​ណាមួយ​ ដើម្បី​ធានា​បានផល​ចំណេញ​ អ្នកទិញ​ត្រូវ​ស្វែងយល់​ពី​ភាព​ស្របច្បាប់​នៃ​គម្រោង​ជាមុន​សិន​៕

LEAVE A REPLY

Please enter your comment!
Please enter your name here