ដោយ វុត្ថា
ភ្នំពេញៈ តំបន់ជុំវិញបែកចាននៃខាងលិច និងនៅមិនឆ្ងាយពីទីក្រុងភ្នំពេញបាន និងកំពុងទាក់ទាញលើគម្រោងវិនិយោគលំនៅឋាន និងដីឡូត៍ជាច្រើន ដើម្បីឆ្លើយតបទៅនឹងការពង្រីកក្រុង និងការកើនឡើងមនុស្សពីមួយខែទៅមួយខែ។
ដោយ វុត្ថា
ភ្នំពេញៈ តំបន់ជុំវិញបែកចាននៃខាងលិច និងនៅមិនឆ្ងាយពីទីក្រុងភ្នំពេញបាន និងកំពុងទាក់ទាញលើគម្រោងវិនិយោគលំនៅឋាន និងដីឡូត៍ជាច្រើន ដើម្បីឆ្លើយតបទៅនឹងការពង្រីកក្រុង និងការកើនឡើងមនុស្សពីមួយខែទៅមួយខែ។
អគ្គនាយកក្រុមហ៊ុន គន្ធាមអចលនទ្រព្យ លោកហែម គន្ធាម ដែលបាននឹងកំពុងវិនិយោគលើលើគម្រោងពុះដីឡូតិ៍ នៅក្នុងតំបន់នេះ បានមានប្រសាសន៍ប្រាប់គេហទំព័រ properyarea.asia នៅថ្ងៃទី២៦ ខែវិច្ឆិកាឆ្នាំ ២០១៩នេះឱ្យដឹងថា បច្ចុប្បន្ននេះក្រុមហ៊ុនរបស់លោក បាននិងកំពុងវិនិយោគ លើគម្រោងពុះដីឡូត៍សម្រាប់គម្រោងទី៤ នៅក្នុងតំបន់នេះ ដោយសារតែតំបន់នេះមានភាពទាក់ទាញ និងល្អប្រសើរបំផុតសម្រាប់អ្នកដែលចង់ទិញសាងសង់លំនៅដ្ឋានកម្មសិទ្ធិ ជាពិសេសផ្តល់ឱកាសសម្រាប់អ្នកទិញទុកលក់បន្តយកចំណេញ”។
លោកបានបន្តទៀតថា “គម្រោងទី៤នេះ ស្ថិតនៅក្នុងតំបន់ទីប្រជុំជន បណ្តុំលំនៅដ្ឋាន និងជាតំបន់ដែលកំពុងតែមានការអភិវឌ្ឍ ស្ថិតនៅក្នុងគម្រោងប្លង់មេរបស់រាជរដ្ឋាភិបាលកម្ពុជានាពេលបច្ចុប្បន្ន និងទៅថ្ងៃអនាគត”។
សម្រាប់ព័ត៌មានលម្អិតនៃការទិញ-លក់ដីឡូតិ៍ គម្រោងទី៤ខាងលើនេះ អាចទាក់ទងបានតាមរយៈទូរស័ព្ទលេខ ៖ ០១២ ៤០៧ ៤០៣ / ០៦៩ ៤៨០ ០០៩ / ០១៦ ៩៩២ ០០៨ / ០៩៦ ៤២២ ២២២២/ ០៨៦ ៥០០០ ៩៦ /០៧៨ ៨៨៨ ៥០៥។
អ្នកជំនាញផ្នែកអចលនទ្រព្យលំដាប់អន្តរជាតិ ក៏បាននិងកំពុងមានសុទិដ្ឋិនិយមពីល្បឿននៃការអភិវឌ្ឍនៅតំបន់នេះផងដែរ។
លោកស្រីអាន សុធីតានាយិកាប្រចាំទេសនៃក្រុមហ៊ុនអន្តរជាតិ CBRE Cambodia បានឱ្យដឹងដែរថា តំបន់បែកចាន គឺជាតំបន់ដែលមានសក្តានុពលខ្ពស់ លើវិស័លំនៅឋាន ដោយសារតំបន់នេះ មានហេដ្ឋារចនាសម្ព័ន្ធល្អប្រកបដោយគុណភាព និងសក្តាពលខ្ពស់ចំពោះការវិនិយោគ។
លោកស្រីបន្តថា ដោយឡែក សម្រាប់វិស័យឧស្សាហកម្ម និងរោចក្រ ហាក់មិនមានភាពទាក់ទាញនោះទេ ដោយសារតម្លៃដីធ្លីនៅតំបន់នេះឡើងថ្លៃរួចទៅហើយ ដែលពិបាកក្នុងអភិវឌ្ឍន៍នៅក្នុងវិស័យមួយនេះ។
ប្រធានការិយាល័យរៀបចំដែនដីនគរូបនីយកម្មសំណង់ និងភូមិបាល ស្រុកអង្គស្នួល ខេត្តកណ្តាល លោកលី វឌ្ឍនា បានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទកាលពីពេលកន្លងថា ពេលនេះក្រុមមន្ត្រី ជំនាញពាក់ព័ន្ធថ្នាក់ ស្រុក និង មូលដ្ឋាន កំពុងតែ ធ្វើការ ផ្ទៀងផ្ទាត់ លម្អិត ដើម្បី កែសម្រួល ផែនទី ហេដ្ឋារចនាសម្ព័ន្ធ សាធារណៈសម្រាប់អនុវត្តពេលអនាគតភ្ជាប់ទៅនឹងការចុះបញ្ជីមុនពេលដាក់សំណើរទៅថ្នាក់ខេត្ត។
លោកបន្តថា “នៅក្នុងគម្រោងអភិវឌ្ឍមូលដ្ឋាននៃស្រុកអង្គស្នួល រួមមានដូចជាការជួសជុល និងកែលម្អផ្លូវជាតិការស្ថាបនាផ្លូវនៅក្នុងឃុំនិមួយៗឱ្យមានភាពល្អប្រសើរ ដូចជាផ្លូវលំឃុំ ផ្លូវលំភូមិជាដើម និងមានការរំដោះប្រឡាយជាដើម”។ លោកបន្តថា មុនពេលអនុវត្តផែនការតាមប្លង់មេនេះបានក៏ត្រូវមានការបង្ហាញ និងពន្យល់ដល់ប្រជាពលរដ្ឋឱ្យបានយល់ដឹងពីច្បាប់ភូមិបាលជាមុនផងដែរ។
បច្ចុប្បន្ននេះនៅក្នុងស្រុកអង្គស្នួលខេត្តកណ្តាលមានឃុំចំនួន១០ និង២០០ភូមិ និងមានប្រជាពលរដ្ឋរស់នៅជាង៨ម៉ឺននាក់។ នៅក្នុងស្រុកមួយនេះមានរោងចក្រសហគ្រាសខ្នាតមធ្យម និងខ្នាតធំ ដែលកំពុងដំណើរការមានសរុបចំនួន៧៧ និងមានបុរីលំនៅដ្ឋានចំនួន២ទីតាំងស្ថិតនៅក្នុងឃុំបែកចាន ហើយក្រៅពីនេះមានគម្រោងអភិវឌ្ឍដោយវិនិយោគលើការពុះដីឡូតិ៍ជាច្រើនទីតាំង៕