ដោយ វុត្ថា
ភ្នំពេញ៖ គម្រោងអភិវឌ្ឍន៍ផ្សារទំនើបសេនជូរីផ្លាហ្សា ដែលកំពស់ ៧ជាន់ ផ្នែកខាងលើ ៥ជាន់ និងក្រោមដី ២ជាន់ បានចាប់ផ្តើមសម្ពោធបើករដ្ឋានសាងសង់នៅថ្ងៃនេះ ដោយគ្រោងចំណាយពេលព ២៤ខែ នឹងបញ្ចប់។
លោកស្រីឧកញ៉ា ចាន់ សុទ្ធា អគ្គនាយិកាក្រុមហ៊ុនសេនជូរីគ្រុប បានថ្លែងឱ្យដឹងនៅក្នុងពិធីសម្ពោធបើកការដ្ឋានៅថ្ងៃទី ២៧ ខែវិច្ឆិកានេះ ថា ផ្សារទំនើបសេនជូរីផ្លាហ្សា នឹងក្លាយទៅជាមជ្ឈមណ្ឌល ពាណិជ្ជកម្ម ឧស្សាហកម្ម សេវាកម្ម និងទេសចរណ៍ដ៏ធំបំផុត នៅក្នុងរាជធានីភ្នំពេញ ហើយតំបន់នេះក៏នឹងក្លាយទៅជាទីចាប់អារម្មណ៍ខ្លាំងបំផុតរបស់ភ្ញៀវទេសចរជាតិ-អន្តរជាតិ បន្ទាប់ពីផ្សារទំនើបមួយនេះលេចចេញរូបរាងឡើង។
-->
លោក ឃួង ស្រេង អភិវឌ្ឍរាជធានីភ្នំពេញបានបានឱ្យដឹងដែរថា គម្រោងអភិវឌ្ឍផ្សារទំនើបនេះ ក្នុងគោល ដៅរៀបចំសណ្តាប់ធ្នាប់នៅតំបន់នេះឲ្យបានរៀបរយនិងការបង្អួតភ្ញៀវទេសចរបរទេស ខណៈបច្ចុប្បតំបន់នេះមានស្ថានភាពអាក្រក់ខ្លំាងរងការលិចលង់ជាប្រចាំនៅពេលមានភ្លៀងធ្លាក់ម្តង ហើយការលក់ដូរគ្មានសណ្តាប់ធ្នាប់ប៉ៈពាល់ដល់ការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋនិងភ្ញៀវទេសចរ។
លោកថា “សរសើរហើយសរសើរទៀតចំពោះអាជីវករទំាងផ្សាររដ្ឋនិងផ្សារឯកជន ដែលបានទុក ចិត្តមកដល់រដ្ឋបាលរាជធានីភ្នំពេញ ប្រគល់តួនាទីនេះមកអោយរដ្ឋបាលរាជធានីភ្នំពេញ ហើយផ្តល់ការវិនិយោគជូនក្រុមហ៊ុនផ្សារសិនជូរីគ្រុប ដើម្បីធ្វើការអភិវឌ្ឍជាផ្សារទំនើប ចឹងអាជីវករទំាងអស់ត្រូវទុកចិត្តមានកិច្ចការបញ្ហាអ្វីត្រូវតេមកខ្ញុំ។ ហើយក្រុមហ៊ុនត្រូវធ្វើអ្វីតាម កិច្ចសន្យាដើម្បីសុខដុមទំាងអស់គ្នា”។
លោក អភិបាលរាជធានីភ្នំពេញបានណែនាំដល់ម្ចាស់វិនិយោគគម្រោងអភិវឌ្ឍន៍ ផ្សារសិនជូរីផ្លាហ្សា មិនត្រូវធ្វើអ្វីខុសពីគម្រោងដែលបានព្រមព្រៀងឡើយ ដើម្បីកុំអោយមានការ ឆ្គាំឆ្គងជាមួយក្រុមអាជីវករ។
លោកស្រីចាន់ សុធាអគ្គនាយិកាក្រុមហ៊ុនសិនជូរីគ្រុប បានឲ្យដឹងបន្តថា គម្រោងអភិវឌ្ឍន៍ផ្សារទំនើបនេះមានកំពស់៥ជាន់ ហើយនៅពេលក្រុមហ៊ុនសាងសង់រួច នឹងប្រគល់តូបជូនអាជីវករវិញដែលបច្ចុប្បន្នពួកគេមានតូបកំពុងលក់ នៅផ្សាររដ្ឋ និងផ្សារឯកជន។

លោកស្រីបានអៈអាងថា ក្រុមហ៊ុននឹងពន្លឿនការសាងសង់ផ្សារទំនើបនេះឲ្យហើយតាម ផែនការដែលបានកំណត់ក្នុងរយៈពេល២៤ខែ ពោលនឹងត្រូវហើយរួចរាល់នៅចុងឆ្នាំ២០២១ ខាងមុខ។ បច្ចុប្បន្នអាជីវករលក់នៅទីតាំងផ្សារសិនជូរីទាំងរដ្ឋនិងឯកជនចំនួន៦៧០តូប ដោយត្រូវរើទៅលក់ជាបណ្តោះអាសន្នទីតំាងសួនកុមារពោធិសែនជ័យ មុខផ្សារសិនជូរីផ្លាហ្សា៕