ដោយ ប៊ី
ភ្នំពេញ៖ មជ្ឈមណ្ឌលលំនៅដ្ឋានលំដាប់ពិភពលោក MESONG ដែលបានបោះទុនវិនិយោគរាប់រយលានដុល្លារនៅទីក្រុងកោះពេជ្រចាប់ផ្តើមសម្ភោធផ្លូវការនៅថ្ងៃនេះ។

ដោយ ប៊ី
ភ្នំពេញ៖ មជ្ឈមណ្ឌលលំនៅដ្ឋានលំដាប់ពិភពលោក MESONG ដែលបានបោះទុនវិនិយោគរាប់រយលានដុល្លារនៅទីក្រុងកោះពេជ្រចាប់ផ្តើមសម្ភោធផ្លូវការនៅថ្ងៃនេះ។

គម្រោង MESONG មាន កំពស់៧១ជាន់ ស្មើនឹងកំពស់២៥២ម៉ែត្រ បាននិងកំពុងវិនិយោគដោយក្រុមហ៊ុន Wonder Prime One ដែលមានមូលដ្ឋាននៅទីក្រុងហុងកុង។
អាគារកប់ពពកនេះ ជាគំរោងអភិវឌ្ឍន៍ចម្រុះរួមមាន ផ្សារទំនើប ភោជនីយដ្ឋាន និង លំនៅដ្ឋានបែបសហកម្មសិទ្ឋសរុប១២៧០យូនីត។
គំរោងនេះ ស្ថិតនៅក្បែរនឹងស្ពាននាគទីក្រុងកោះពេជ្រ និងគ្រោងបញ្ចប់នៅចុងឆ្នាំ២០២២។ គម្រោងអភិវឌ្ឍន៍អចលនទ្រព្យដែលចុះហត្ថលេខាដំបូងបង្អស់ ដោយក្រុមហ៊ុន WONDER DEVELOPMENT តំណាងឱ្យយុគសម័យថ្មីនៃការរស់នៅនិងជីវភាពរស់នៅប្រកបដោយកិត្យានុភាពបានកត់សម្គាល់នូវព្រឹត្តិការណ៍ថ្មីមួយ ។
លោក Jovi Wong នាយកប្រតិបត្តិនៃក្រុមហ៊ុនបានមានប្រសាសន៍ថា “កម្ពុជាគឺជាកន្លែងដែលពោរពេញទៅដោយឱកាសវិនិយោគយើងមានទំនុកចិត្តថា ក្រុមហ៊ុន MESONG នឹងបញ្ឆេះការយកចិត្តទុកដាក់ទីផ្សារចំពោះប្រទេសនេះ ហើយយើងទន្ទឹងរងចាំធ្វើឱ្យគម្រោងអភិវឌ្ឍន៍កាន់តែច្រើននាពេលអនាគត”។
ក្រុមហ៊ុន WONDER DEVELOPMENT គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធដែលគ្រប់គ្រងដោយមូលធនទាំងស្រុងនៃមូលនិធិដែលគ្រប់គ្រងដោយ WONDER CAPITAL GROUP ។ វិនិយោគិនរបស់មូលនិធិរួមមាន អ្នកជំនាញវិជ្ជាជីវៈហុងកុង ដូចជាវិនិយោគិនស្ថាប័នក្រុមហ៊ុនចុះបញ្ជីហុងកុង និងបុគ្គលដែលមានទ្រព្យសម្បត្តិច្រើន។
ក្រុមហ៊ុន WONDER CAPITAL GROUP ជាអ្នកកាន់អាជ្ញាប័ណ្ណគ្រប់គ្រងទ្រព្យសកម្មប្រភេទ ៩ ដែលផ្តល់ដោយគណៈកម្មការមូលប័ត្រនិងអនាគតនៃទីក្រុងហុងកុង។

គណៈគ្រប់គ្រងមានបទពិសោធន៍វិនិយោគអចលនទ្រព្យជាង ២០ ឆ្នាំហើយបានកាន់តួនាទីប្រតិបត្តិអាស៊ី – ប៉ាស៊ីហ្វិកសម្រាប់អ្នកគ្រប់គ្រងទ្រព្យសម្បត្តិអន្តរជាតិដែលមានទ្រព្យសម្បត្តិរាប់រយពាន់លានដុល្លារស្ថិតក្រោមការគ្រប់គ្រង៕