ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ យើងតាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុនចំនួន៣ ដែលមានទំហំទឹកប្រាក់វិនិយោគសរុបចំនួនជិត ៩លានដុល្លារសហរដ្ឋអាមេរិក និងផ្តល់ឱកាសការងារបានចំនួន ៣៤៤៨នាក់ ស្ថិតនៅខេត្ត ក្រុង ផ្សេងគ្នា រួមមានខេត្តកណ្តាល កំពង់ស្ពឺ និងរាជធានីភ្នំពេញ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖
១.“QUAN MING HANDBAG (CAMBODIA) INDUSTRIAL CO., LTD.” គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៦ ភូមិឬស្សីជ្រោយ ឃុំឬស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.២៤៤នាក់។
២.“GD NEW SKY LEATHER PRODUCTS CO., LTD.” គម្រោងបង្កើតរោងចក្រផលិតកាបូប និងខ្សែក្រវាត់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រៃថ្កូវ ឃុំព្រះនិព្វាន្ត ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៣,៨លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.៥០៦នាក់។
៣.“TAO AND KIVEN GARMENT CO., LTD.” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ២លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៦៩៨នាក់។









