ក្រុមហ៊ុន Big C គ្រោងពង្រីកបើកផ្សារទំនើបជាច្រើនកន្លែងនៅភ្នំពេញនិងខេត្តសៀមរាប
ដោយ ម៉ាណេត
ភ្នំពេញៈ ក្រុមហ៊ុន Big C Super Center គ្រោងនឹងបើកផ្សារទំនើប Big C ចំនួន៥ ឬ ៦ នៅភ្នំពេញ និងសៀមរាបក្នុងរយៈពេល ២ឆ្នាំខាងមុខ ខណៈខ្លួននឹងចំណាយថវិកាចំនួន ៦,៥ពាន់លានបាតនៅឆ្នាំក្រោយ សម្រាប់ការពង្រីកទាំងក្នុងស្រុក និងក្រៅស្រុក។

-->
លោក Gary Hardy ប្រធានផ្នែកប្រតិបត្តិការរបស់ក្រុមហ៊ុន សម្រាប់ប្រតិបត្តិការអន្តរជាតិបានបានថ្លែង ក្នុងសេចក្តីរាយការណ៍ក្នុងកាសែតបាងកកប៉ុស្តិ៍ថា កាលពីម្សិល មិញថា ក្រុមហ៊ុនបានបើកការសម្ពោធផ្សារទំនើប Big C ប៉ោយប៉ែត ហើយក្រុមហ៊ុនរំពឹងថានឹងពង្រីកអាជីវកម្មជាច្រើននៅកម្ពុជា និងបង្កើតការងារចំនួន ១,២០០ កន្លែងក្នុងរយៈពេល ៥ឆ្នាំ ខាងមុខ។
លោកបានបន្តថា “ក្រុមហ៊ុនគ្រោងនឹងបើកផ្សារទំនើប Big C ៥ ឬ ៦កន្លែងនៅភ្នំពេញ និងសៀមរាបក្នុងរយៈ ពេល២ឆ្នាំ ខាងមុខ”។
លោក Aswin បានមានប្រសាសន៍ថា “ចាប់ពីឆ្នាំក្រោយយើងនឹងយកចិត្តទុកដាក់បន្ថែមទៀត ដើម្បីពង្រីកអាជីវកម្មលក់រាយរបស់យើងនៅក្រៅប្រទេស ដោយផ្តោតលើកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាមដែលមានសេដ្ឋកិច្ចរឹងមាំ”។
ផលិតផលក្នុងស្រុកសរុបរបស់កម្ពុជា មានការកើនឡើងយ៉ាងខ្លាំង៧ភាគរយ ក្នុងមួយឆ្នាំជាមធ្យមក្នុងរយៈពេល៥ឆ្នាំកន្លងមក ហើយអំណាចនៃការទិញក្នុងចំណោមប្រជាជន ក្នុងស្រុកកំពុងតែកើនឡើង។ ផ្សារទំនើប Big C ប៉ោយប៉ែត គឺជាផ្សារដំបូងគេរបស់យើងនៅកម្ពុជា។
លោកបន្តថា ក្រុមហ៊ុនបានវិនិយោគ៣០០លានបាត ដើម្បីសាងសង់ Big C Poipet លើផ្ទៃដីទំហំ២០រ៉ៃ។ផ្សារទំនើបមានទំហំ៨,០០០ម៉ែត្រការ៉េ ដែលមានផ្ទៃដីលក់ ៣,០០០ ម៉ែត្រការ៉េ និងមានទំហំជួល៥,០០០ ម៉ែត្រការ៉េ។
រាល់ទីធ្លាទាំងអស់ត្រូវបានជួលដោយសហគ្រិនថៃ និងក្នុងស្រុក មកពីវិស័យជាច្រើន រួមមាន រោងភាពយន្ត Major Cineplex ដែលជាប្រតិបត្តិកររោងកុនធំបំផុតរបស់ថៃ។
លោក Hardy រំពឹងថានឹងលក់បាន២៥០លានបាត ពីសាខា Big C Poipet ក្នុងឆ្នាំដំបូងនៃប្រតិបត្តិការ ហើយរំពឹងថានឹងមានកំណើនប្រចាំឆ្នាំ ជាមធ្យម៥ និង៦ភាគរយនាពេលអនាគត។

នៅឆ្នាំ ២០១៩ Big C ប្រតិបត្តិការផ្សារទំនើបធំៗចំនួន១៥៣ផ្សារ ផ្សារ Big C ខ្នាតមធ្យម៦៣ កន្លែង និងហាងBig Mini C ចំនួន១,០១៨ ដែលមានផ្ទៃដី៩០០,០០០ ម៉ែត្រការ៉េ។ ការលក់របស់ Big C មានចំនួនសរុប១៤០ពាន់លានបាត កាលពីឆ្នាំ២០១៨ ហើយរំពឹងថានឹងកើនឡើង៥ភាគរយនៅឆ្នាំនេះ៕
អានអត្ថបទ៖ ផ្សារទំនើបធំៗចំនួន៣ មកពីប្រទេសថៃ នឹងបង្ហាញខ្លួននៅក្រុងប៉ោយប៉ែត