ដោយ ប៊ី
ភ្នំពេញៈ រាជធានីភ្នំពេញនៃប្រទេសកម្ពុជា ត្រូវបានចាត់ទុកថាជាជម្រើសដ៏ល្អបំផុតមួយ សម្រាប់គ្រួសារលោកខាងលិច ដែលកំពុងផ្លាស់ប្តូរទីលំនៅទៅកាន់ទ្វីបអាស៊ីជាមួយនឹងសាលារៀនល្អ និងមានតម្លៃទាបសមរម្យ។
ការសិក្សាចុងក្រោយដែលចេញផ្សាយ ដោយប្រព័ន្ធទិន្នន័យសាលារៀនអន្តរជាតិ (ISB) បានរកឃើញថា ថ្លៃសាលាអន្តរជាតិគឺទាបបំផុត នៅក្នុងទីក្រុងរបស់ប្រទេសកម្ពុជាក្នុងចំណោមទីក្រុងធំៗនៅអាស៊ី។
នៅទីក្រុងភ្នំពេញការបង់ថ្លៃសិក្សានៅសាលាអន្តរជាតិ គឺស្ថិតនៅចន្លោះពី១,៨៤០ ទៅ១៩,៩៤១ ដុល្លារក្នុងមួយឆ្នាំដែលជាអត្រាទាបបំផុត ក្នុងចំណោមទីក្រុងធំៗចំនួន ១៩ នៅក្នុងប្រទេសចំនួន១៣នៅអាស៊ី រួមមានទីក្រុងប៉េកាំង សិនជិន និងសៀងហៃនៃប្រទេសចិន ទីក្រុងសេអ៊ូលនៃសាធារណរដ្ឋកូរ៉េ សឹង្ហបូរី ទីក្រុងតូក្យូក្យូតូ អូសាកាកូកូនៃប្រទេសជប៉ុន ហុងកុង (ចិន) ហាណូយ និងទីក្រុងហូជីមិញនៃប្រទេសវៀតណាម ទីក្រុងយ៉ាំងហ្គោននៃប្រទេសមីយ៉ាន់ម៉ា ទីក្រុងបាងកក និងភូកេតនៃប្រទេសថៃ តៃប៉ិ តៃវ៉ាន់ (ចិន); ចាកាតានៃប្រទេសឥណ្ឌូនេស៊ី ទីក្រុងម៉ានីលនៃប្រទេសហ្វីលីពីន និងគូឡាឡាំពួរបស់ប្រទេសម៉ាឡេស៊ី។
ការសិក្សានៅទីក្រុងប៉េកាំង មានតម្លៃថ្លៃជាងគេបំផុត ដោយគិតថ្លៃចន្លោះពី ៨,០៩៧ ដល់៤១,៣៨៩ ដុល្លារក្នុងមួយឆ្នាំ បន្ទាប់មកសៀងហៃ សិនជិន សេអ៊ូល និងសឹង្ហបូរី។
ឥឡូវនេះទីក្រុងភ្នំពេញជាកន្លែង ដែលមានសាលារៀនអន្តរជាតិជាង៥០។ យោងតាមស្ថិតិរបស់រដ្ឋាភិបាល ជនបរទេសជាង១៥ម៉ឺននាក់កំពុងរស់នៅ និងធ្វើការនៅក្នុងប្រទេសកម្ពុជា៕