ក្រុមហ៊ុន Air Asia ចង់បង្កើត Cambodia Air Asia នៅកម្ពុជា

0

ដោយ​វុត្ថា

​ភ្នំពេញ​៖​ ​ក្រុមហ៊ុន​ ​Air​ ​Asia​ ​បាន​បង្ហាញ​មហិ​ច្ឆិ​តា​របស់​ខ្លួន​ក្នុង​ការបង្កើត​ ​Cambodia​ ​Air​ ​Asia​ ​នៅក្នុង​ប្រទេស​កម្ពុជា​ ​ខណៈ​ក្រុមហ៊ុន​នេះ​មើលឃើញ​ពី​វិស័យ​អាកាសចរណ៍​នៅក្នុង​ប្រទេស​កម្ពុជា​កាន់តែ​រីក​ច្រើនយ៉ាង​ខ្លាំង​នៅក្នុង​រយៈពេល​ប៉ុន្មាន​ចុងក្រោយ​នេះ​។​ ​



​លោក​ ​Bo​ ​Lingam​ ​ប្រធាន​ក្រុមហ៊ុន​ ​Air​ ​Asia​ ​បាន​មានប្រសាសន៍​បែបនេះ​ ​នៅក្នុង​ជំនួប​សំដែង​ការគួរសម​ ​និង​ពិភាក្សា​ការងារ​ ​ស្តី​ពី​បំណង​ចង់​បង្កើត​ក្រុមហ៊ុន​ ​Air​ ​Asia​ ​នៅ​ប្រទេស​កម្ពុជា​ ​(​Cambodia​ ​Air​ ​Asia​)​ ​ជាមួយ​ ​លោកនាយ​ឧត្តមសេនីយ៍​ ​បណ្ឌិត​ ​ម៉ៅ​ ​ហា​វណ្ណា​ល់​ ​រដ្ឋមន្រ្តី​ ​ទទួលបន្ទុក​ ​រដ្ឋលេខាធិការ​ដ្ឋាន​អាកាសចរ​ស៊ីវិល​ ​កាលពី​ពេល​ថ្មី​ៗ​នេះ​។​

​លោក​ថា​ ​ដោយ​មើលឃើញ​ពី​វិស័យ​អាកាស​ចរ​ណ៏​ ​កាន់តែ​រីកចម្រើន​ជាលំដាប់​ ​និង​ភ្ញៀវ​ទេស​ចរ​ណ៏​មាន​កំណើន​ឱ្យ​កត់សំគាល់​ ​ក្រុមហ៊ុន​ ​Air​ ​Asia​ ​ដែល​ជា​ក្រុមហ៊ុន​អាកាស​ចរ​ណ៏​សំបុត្រ​ថោក​ ​(​Low​ ​Cost​ ​Carrier​ ​-​LCC​)​ ​មាន​យន្តហោះ​ច្រើនជាង​គេ​បំផុត​នៅ​អាស៊ី​ ​និង​ហោះ​ទៅកាន់​គោលដៅ​ចំនួន​ ​១៦៥​ ​ជុំវិញ​ពិភពលោក​ ​ចង់​បង្កើត​ក្រុមហ៊ុន​អាកាសចរណ៍​ ​Cambodia​ ​Air​ ​Asia​ ​។​

​លោកនាយ​ឧត្តមសេនីយ៍​ ​បណ្ឌិត​ ​ម៉ៅ​ ​ហា​វណ្ណា​ល់​ ​រដ្ឋមន្រ្តី​ ​ទទួលបន្ទុក​ ​រដ្ឋលេខាធិការ​ដ្ឋាន​អាកាសចរ​ស៊ីវិល​ ​បាន​ស្វា​គម​ន៏​ ​នូវ​បំណង​ ​ក្រុមហ៊ុន​ ​Air​ ​Asia​ ​ដែល​ជា​ក្រុមហ៊ុន​អាកាស​ចរ​ណ៏​សំបុត្រ​ថោក​ ​(​Low​ ​Cost​ ​Carrier​ ​-​LCC​)​ ​ចង់​បង្កើត​ក្រុមហ៊ុន​អាកាសចរណ៍​ ​Cambodia​ ​Air​ ​Asia​ ​ព្រោះ​ប្រទេស​កម្ពុជា​ ​មាន​សុខ​សន្តិភាព​ ​មានការ​រីកចម្រើន​ផ្នែក​សេដ្ឋកិច្ច​ ​និង​ជា​ប្រទេស​ដែល​ជាប់​លំដាប់ថ្នាក់​លេខ​ ​៣​ ​ផ្នែក​បរិយាកាស​វិនិយោគ​នៅ​អាស៊ី​សម្រាប់​ការ​វិនិយោគ​បរទេស​។​ ​

​លោក​រដ្ឋមន្រ្តី​ ​បាន​ណែនាំ​ឱ្យ​តំណាង​ក្រុមហ៊ុន​ ​Air​ ​Asia​ ​ធ្វើការ​ជាមួយ​មន្ត្រី​ជំនាញ​របស់​ ​រដ្ឋលេខាធិការ​ដ្ឋាន​អាកាសចរ​ស៊ីវិល​ ​មុននឹង​ស្នើសុំ​គោល​កា​រណ៏​អនុញ្ញាតិ​ ​ទៅ​ប្រមុខ​រដ្ឋាភិបាល​នា​ពេល​ឆាប់​ៗ​ខាងមុខ​។​



​លោក​ ​Fernandes​ ​នាយក​ប្រតិបត្តិ​ ​និង​ជា​សហ​ស្ថាបនិក​ក្រុមហ៊ុន​ ​AirAsia​ ​Group​ ​បាន​ប្រាប់​សារព័ត៌មាន​ ​Nikkei​ ​Asian​ ​Review​ ​ក្នុង​បទសម្ភាសន៍​មួយ​កាលពី​ពេល​ថ្មី​ៗ​នេះ​ថា​ ​លោក​កំពុង​យកចិត្ត​ទុកដាក់​ក្នុង​ការ​យក​កម្ពុជា​ជា​ដៃគូ​អាជីវកម្ម​។​ ​លោក​ថា​ ​“​ខ្ញុំ​ចូលចិត្ត​កម្ពុជា​ ​ចិន​ ​និង​មីយ៉ាន់ម៉ា​ ​បន្ទាប់​ពី​ការ​ច​ចារ​បរាជ័យ​ក្នុង​គោលបំណង​បង្កើត​សម្ព័ន្ធភាព​នៅ​វៀតណាម​កាលពីដើម​ឆ្នាំ​ ​២០១៩កន្លងមក​នេះ​”​។​ ​លោក​បន្ត​ថា​ ​ថា​ ​“​ខ្ញុំ​មិន​មាន​គម្រោង​អ្វី​ទេ​នៅ​វៀតណាម​សម្រាប់​ពេលនេះ​ ​បន្ទាប់ពី​ព្យាយាម​ ​៣​ ​ដង​។​

​លោក​បន្ត​ថា​ ​សម្រាប់​ច្បាប់​របស់​កម្ពុជា​មិន​រឹតត្បិត​កម្មសិទ្ធិ​បរទេស​ក្នុង​ឧស្សាហកម្ម​អាកាសចរណ៍​ក្នុង​ស្រុក​ទេ​ ​ប៉ុន្តែ​ក្រុមហ៊ុន​អាកាសចរណ៍​ថ្មី​ត្រូវ​ទាមទារ​ឱ្យ​មាន​វិនិយោគ​រហូតដល់​ ​៣០​ ​លាន​ដុល្លារ​នៅក្នុង​ប្រទេស​នេះ​ក្នុងអំឡុងពេល​ ​៣​ ​ឆ្នាំ​ដំបូង​ដោយ​មិនរាប់​បញ្ចូល​យន្តហោះ​។​

​លោក​បន្ថែម​ថា​ ​ប្រទេស​កម្ពុជា​កំពុង​កើនឡើង​នូវ​ប្រជាប្រិយ​ភាព​ ​និង​ជាគោល​ដៅ​ទេសចរណ៍​ ​ហើយ​បាន​ទាក់ទាញ​ក្រុមហ៊ុន​អាកាសចរណ៍​ដែល​គាំទ្រ​ដោយ​ចិន​ជាច្រើន​រួច​ទៅ​ហើយ​ ​ដោយមាន​ក្រុមហ៊ុន​អាកាសចរណ៍​ចំនួន​ ​៦​ ​គ្រោង​នឹង​បញ្ចូល​គ្នា​។​នៅ​ខាងក្រៅ​រាជធានី​ភ្នំពេញ​ ​អាកាសយាន​ដ្ឋាន​អន្តរជាតិ​សៀមរាប​របស់​ប្រទេស​កម្ពុជា​គឺ​មួយ​ក្នុងចំណោម​អាកាសយាន​ដ្ឋាន​អន្តរជាតិ​មមាញឹក​បំផុត​នៅ​អាស៊ី​អាគ្នេយ៍​៕​

LEAVE A REPLY

Please enter your comment!
Please enter your name here