ចំណេះដឹង! មូលដ្ឋានគ្រឹះ៤យ៉ាងសម្រាប់អ្នកចាប់ផ្ដើមអាជីវកម្មឱ្យជោគជ័យ

0

ដោយ​នៅ​ ​ស៊ី​វុត្ថា

​ភ្នំ​ពេញៈ​ ​ការសម្រេច​ចិត្ត​ចាប់ផ្ដើម​ដំណើរការ​អាជីវកម្ម​ ​ជា​រឿង​គួរឲ្យ​រំភើប​មួយ​សម្រាប់​មនុស្ស​គ្រប់រូប​ ​ប៉ុន្ដែ​សូមកុំ​គិតថា​វា​ជា​រឿង​ងាយស្រួល​ក្នុង​ការ​ធ្វើ​វា​នោះ​ទេ​ ​ហើយ​វា​ក៏​មិន​ដូចជា​ការ​និទានរឿង​ ​ឬ​អាន​សៀ​នភៅ​នោះ​ដែរ​។​ ​

​ប្រសិនបើ​អ្នក​ចង់​ឲ្យ​អាជីវកម្ម​របស់​អ្នក​ ​ឲ្យ​ទទួល​បាន​ជោគជ័យ​យូរអង្វែង​ ​សូម​ពិចារណា​ពី​មូលដ្ឋាន​គ្រឹះ​សំ​ខាន់​ៗ៤ខាងក្រោម​នេះ​៖​

​១​.​ ​មាន​ដើមទុន​គ្រប់គ្រាន់​

​រយៈពេល​រកចំណូល​បាន​សម្រាប់​ក្រុមហ៊ុន​នី​មួយ​ៗ​ខុសគ្នា​ ​ប៉ុន្ដែ​គោលការណ៍​គ្រឹះ​គឺ​ដូចគ្នា​ ​មាន​ប្រាក់​គ្រប់គ្រាន់​ ​ដើម្បី​ផ្គត់ផ្គង់​អាជីវកម្ម​របស់​អ្នក​សម្រាប់​រយៈពេល៦ខែ​។​ ​គម្រោងថវិកា​អាជីវកម្ម​ ​អាច​ជួយ​ទ្រទ្រង់​អាជីវកម្ម​របស់​អ្នក​ ​បាន​រយៈពេល​ពីរបី​ខែ​ដំបូង​ ​ហើយ​វា​មាន​សារៈសំខាន់​ណាស់​សម្រាប់​ភាព​ជោគជ័យ​។​ ​​អ្នក​ត្រូវ​ដឹង​ថា​ ​ក្នុងរយៈពេល​ពីរបី​ខែ​ដំបូង​ ​អ្នក​ប្រហែលជា​មិនទាន់​ទទួល​បាន​ចំណូល​មកវិញ​ឡើយ​ ​ដូច្នេះ​ថវិកាបម្រុង​មាន​សារៈសំខាន់​ ​ក្នុង​ការ​ជួយ​ធ្វើឲ្យ​អាជីវកម្ម​របស់​អ្នក​លូតលាស់​ឡើង​ក្នុង​ដំណាក់កាល​ដំបូង​។​

​២​.​ ​យុទ្ធសាស្ត្រ​ទីផ្សារ​ ​និង​ការ​លក់​

​មាន​ផលិតផល​ ​និង​សេវាកម្ម​ល្អ​គឺ​រឿង​អស្ចារ្យ​មួយ​ ​ប៉ុន្ដែ​អាជីវកម្ម​របស់​អ្នក​អាច​នឹង​ដួល​រលំ​បាន​ប្រសិនបើ​អ្នក​គ្មាន​អតិថិជន​។​ ​អភិវឌ្ឍន៍​ផែនការ​ទីផ្សារ​ ​ដោយធ្វើ​យ៉ាងណា​ឲ្យ​អតិថិជន​ទទួលស្គាល់​ផលិតផល​ ​ឬ​សេវាកម្ម​របស់​អ្នក​។​ ​មុនដំបូង​នៅពេល​ចាប់ផ្ដើម​ ​អ្នក​ត្រូវ​រៀបចំ​យុទ្ធសាស្ត្រ​ ​ទាក់ទង​ជាមួយ​អតិថិជន​គោលដៅ​ ​ដើម្បី​កសាង​មូលដ្ឋាន​នៃ​ភាព​ស្មោះត្រង់​។​ ​

​បន្ទាប់មក​សាងសង់​រចនាសម្ព័ន្ធ​នៃ​ការ​លក់​របស់​អ្នក​៖​ ​គិត​អំពី​កិច្ចសន្យា​ការ​លក់​ ​កាតាឡុក​ផលិតផល​ ​ឬក៏​អ្វី​ផ្សេងទៀត​ដែល​អតិថិជន​ ​នឹង​មើលឃើញ​នៅពេល​ពួកគេ​ចង់​ទិញ​ផលិតផល​ពី​ក្រុមហ៊ុន​របស់​អ្នក​។​

​៣​.​ ​ធនធានមនុស្ស​

​ធនធានមនុស្ស​ ​គឺ​កត្តាចាំបាច់​សម្រាប់​ធ្វើអាជីវកម្ម​ ​ឱ្យ​ទទួល​បាន​ជោគជ័យ​។​ ​មនុស្សជា​ច្រើន​បាន​ព្យាយាម​ ​ចាប់ផ្តើម​អាជីវកម្ម​ផ្ទាល់ខ្លួន​របស់​ពួកគេ​ ​ដោយ​មិន​ចាំបាច់​មានចំណេះ​ដឹង​ផ្នែក​ជំនួញ​ ​ដែល​ពួកគេ​ត្រូវការ​ដើម្បី​ធ្វើ​ឱ្យ​អាជីវកម្ម​ ​របស់​ពួកគេ​ទទួល​បាន​ជោគជ័យ​ហើយ​ ​អាជីវកម្ម​របស់​ពួកគេ​បាន​បរាជ័យ​។​ ​

​ដើម្បី​ចាប់ផ្តើម​អាជីវកម្ម​អ្នក​ ​ត្រូវតែ​មានចំណេះ​ដឹង​អំពី​ទិដ្ឋ​ភាព​ផ្សេង​ៗ​គ្នា​ ​នៃ​អាជីវកម្ម​និង​មាន​ជំ​នាញ​ផ្សេង​ៗ​ជាច្រើន​ ​.​.​.​ ​ឬ​យ៉ាងហោចណាស់​បាន​ធ្វើការ​ស្រាវជ្រាវ​ ​ដើម្បី​ស្វែងរក​ ​និង​ជួលមនុស្ស​ ​ដែល​មាន​ជំនាញ​ដែល​អ្នក​ខ្វះខាត​។​ ​

​៤​.​អំណត់​

​ចំណុច​ដែល​ពិបាក​បំផុត​ក្នុងនាម​ជា​សហគ្រិន​ ​គឺ​ភាព​អំណត់​អត់ធ្មត់​ចំពោះ​បញ្ហា​ប្រចាំថ្ងៃ​ក្នុង​ការ​ដំណើរការ​អាជីវកម្ម​របស់​អ្នក​។​ ​មនុស្សជា​ច្រើន​គិតខុស​ថា​ ​ការ​រកស៊ី​ប្រៀប​ដូចជា​ការ​ដើ​រកម្សាន្តក្នុង​សួន​។​ ​ជា​ការពិត​ ​ការ​ធ្វើអាជីវកម្ម​មានប្រយោជន៍​ច្រើន​ ​ដូចជា​ ​វា​ជា​ការ​ធ្វើការ​ឲ្យ​ខ្លួនឯង​ ​អ្នកមាន​កាលវិភាគ​ការងារ​ដែល​អាច​បត់បែន​បាន​ ​ហើយ​អ្នក​ក៏​មាន​ភាព​រីករាយ​ចំពោះ​ជោគជ័យ​ ​ដែល​កើត​ចេញពី​ការ​ខិតខំ​របស់​អ្នក​។​ ​ប៉ុន្ដែ​អត្ថ​ប្រយោជន៍​ទាំងនោះ​កើត​ ​ចេញពី​ការ​បណ្ដាក់ទុន​ផ្ទាល់ខ្លួន​ ​ក៏​ដូ​ចកេរិ៍ដ​ឈ្មោះ​របស់​អ្នក​ដែរ​។​

​មុននឹង​ចាប់ផ្ដើម​អាជីវកម្ម​ផ្ទាល់ខ្លួន​របស់​អ្នក​ ​ត្រូវ​ប្រាកដ​ថា​អ្នក​ត្រៀម​រួចជាស្រេច​ទាំង​ចិត្តគំនិត​ ​និង​រាងកាយ​ ​ដើម្បី​ដើរ​លើ​ផ្លូវ​មួយ​នេះ​។​ ​អ្នក​ត្រូវ​ត្រៀមខ្លួន​សម្រាប់​ដើរ​លើ​ផ្លូវ​ដ៏​វែងឆ្ងាយ​ ​ធ្វើអ្វី​ដែល​ពិ​បា​កៗ​ ​បូជា​ទាំង​ចិត្ត​ទាំង​កាយ​ ​ខិតខំ​ធ្វើការ​ចំពោះ​អ្វី​ដែល​អ្នកជឿ​ជាក់​ថា​វា​នឹង​ជោគជ័យ​។​ ​ប្រសិនបើ​អ្នក​មិន​ជឿជាក់​ ​១០០​%​ទេ​ ​អាជីវកម្ម​របស់​អ្នក​នឹង​គ្មាន​សក្ដានុពល​ពេញលេញ​ឡើយ​៕​

LEAVE A REPLY

Please enter your comment!
Please enter your name here