ដោយ យិន លាងគង់ ស្ថានឲបនិកនិងអគ្គនាយកPropertyarea.asia
ភ្នំពេញៈ នៅពេលគេនិយាយដល់សេរីភាពសារព៌ត័មាន តែងតែមានការផ្សារភ្ជាប់ជាមួយនឹងលទ្ឋិប្រជាធិបតេយ្យ ប៉ុន្តែលទ្ឋិប្រជាធិបតេយ្យ ពិតជាមិនអាចវាស់បានដោយ សារព៌តមានតែម្យ៉ាងនោះទេ ព្រោះគ្រប់និន្នាការសារព៌តមាន មិនឆ្លុះបញ្ចាំងពីសេរីភាពដែលគ្មានដំបូលបានឡើយ។
ជាមួយនឹងការលើកកំពស់សេរីភាពសារព៌តមាននៅកម្ពុជា សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នឹងជួបសំណេះសំណាលជាមួយអ្នកសារព៌តមាមមកពីគ្រប់និន្នាការទាំងជាតិ និងអន្តរជាតិ នៅវេលាម៉ោង១៧,00នាទីថ្ងៃនេះ។
តើសារព៌តមាននៅកម្ពុជាមានធាតុបែបណា?
ពិតណាស់ កម្ពុជាពិតជាត្រូវការសេរីភាពសារព៌តមាន ដើម្បីផ្តល់នូវមូលដ្ឋានចំនេះដឹងសម្រាប់អ្នកអានជាតិ អន្តរជាតិយកមកពិចារណា មុនធ្វើករសម្រេចចិត្តលើរឿងអ្វីមួយ ប៉ុន្តែមិនមែនមានន័យថា កម្ពុជាត្រូវការសារព៌តមាន ដែលវាយប្រហាររដ្ឋាភិបាល បង្ហាញពីរឿងរ៉ាវអវិជ្ជមានពីប្រទេសនេះ ទៅកាន់់ពិភពលោកនោះទេ។
ការប្រកាន់យកសេរីភាពសារព៌តមាន និងប្រជាធិបតេយ្យ មិនមែនជារឿងល្អឥតខ្ចោះនោះទេ តែវាអាចជារឿងអាក្រក់ផងដែរ សំរាប់ប្រទេសមួយ ប្រសិនជារដ្ឋាភិបាលផ្តល់សេរីភាពជ្រុលលើវិស័យនេះ ខណៈខ្លួនត្រូវលើកកំពស់ខ្លួនឯងលើឆាកអន្តរជាតិ និងបង្ហាញពីចំណុចវិជ្ជមានរបស់ខ្លួនសំរាប់ជាតិ និងសហគមន៍អន្តរជាតិ។
ពិតណាស់សេរីភាពសារព៌តមាននៅកម្ពុជា មានភាពល្អប្រសើរធៀបជាមួយនឹងបណ្តាប្រទេសក្នុងតំបន់អាស៊ាន ដោយសារសារព៌តមានបានដើរតួនាទី ជាកញ្ចក់ឆ្លុះបញ្ចាំងរាល់ទិដ្ឋភាពសង្គម ប៉ុន្តែ “អ្នកសារព៌តមាន មិនគួរដើរតួនាទីជាកញ្ចក់បែកនោះទេ”។នេះជាមតិផ្តាំផ្ញើររបស់សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីកម្ពុជា ក្នុងជំនួបជាមួយអ្នកសារព៌តមានជាតិ អន្តរជាតិកន្លងមក។
សេរីភាពមិនមែនសុទ្ឋតែជារឿងល្អ ប្រជាជាតិមួយដែលរស់ក្នុងសេរីភាព និងអ្នកសារព៌ត័មាន ដែលចង់បានសេរីភាព ក្នុងការសរសេរហួសហេតុពេក ពួកគេអាចនឹងក្លាយជាជន ដែលមានទស្សនអវិជ្ជមានច្រើនជាងវិជ្ជមាន ដោយសារនៅពេលមានការរឹតបន្តឹងណាមួយ ពួកគេនឹងយល់ថាជាការគាបសង្កត់ ប៉ុន្តែពួកគេភ្លេចគិតថាប្រជាជាតិមួយ ដែលមានភាពស៊ីវិល័យជាប្រជាជាតិ ដែលមានចំណេះដឹង ជំនាញ ក្រមសីលធម៌ គោរពច្បាប់របស់ប្រទេស។
ហេតុនេះការចង់បានសេរីភាព ដោយលោតផ្លោះចេញពីរបងច្បាប់ មិនមែនជាលទ្ឋិប្រជាធិបតេយ្យនោះទេ ប៉ុន្តែវាជារឿងគួរឲ្យអស់សំណើចទៅវិញទេ។
ដូច្នេះសេរីភាពសារព៌តមាន គួរស្ថិតនៅក្នុងមូលដ្ឋាននៃការវិភាគ ពិចារណាក្នុងរូបភាពដែលផ្តល់គុណតម្លៃដល់សង្គម ផ្តល់ពន្លឺដល់់ភាពងងឹត និងមិនផ្តល់ភាពងងឹតចេញពីប្រទេសទៅកាន់ឆាកអន្តរជាតិ ដោយគ្រាន់តែជ្រកក្រោមស្លាកប្រជាធិបតេយ្យ និងសេរីភាពដែលខ្លួនចង់់បាន ហើយភ្លេចគិតពីមូលដ្ឋាន និងផលប្រយោជន៍ជាតិ។
វាជារឿងអាក្រក់
ការប្រកាន់យកនូវ “សេរីភាព សេរីភាព សេរីភាព” និងលទ្ឋិប្រជាធិបតេយ្យ ដោយប្រាសចាកចំណេះដឹង ហើយព្យាយាមយកពុម្ពលទ្ឋិប្រជាធិបតេយ្យ ពីលោកខាងលិច មកមកបង្កើតនូវពុម្ពសំរាប់កម្ពុជា វាមិនមែនជារឿងដែលត្រឹមត្រូវនោះឡើយ។
មិនត្រឹមត្រូវត្រង់់ថា ប្រទេសមួយមានវប្បធម៌ ប្រពៃណី ទំនៀមទំលាប់់ ប្រព័ន្ឋអប់រំខុសពីប្រទេសដទៃ ហេតុនេះប្រព័ន្ឋនៃការគិតរបស់ប្រជាជាតិនោះ វាអាស្រ័យលើគុណភាពចំណេះដឹងរបស់ ពួកគេ មិនអាស្រ័យលើលទ្ឋិប្រជាធិបតេយ្យ ដែលបង្កើតដោយជាតិសាសន៍ណាមួយនោះឡើយ។
មានអ្នកសារព៌តមានជាច្រើន បានសម្តែងមោទនភាព នៅពេលពួកគេបានទទួលបានរង្វាន់ពីអអ្គការសារព៌តមានអន្តរជាតិនានា ដោយសារពួកគេហ៊ានរិះគន់រដ្ឋាភិបាល ពួកគេហ៊ាននិយាយ ហ៊ានសរសេរអាក្រក់ពីប្រទេសរបស់ខ្លួន ទៅកាន់់ពិភពលោក តាមរយៈអ្វីដែលពួកគេអាចសរសេរបាន និងតាមរយៈអ្វីដែលពួកគេហៅថា “សេរីភាពនៃសារព៌តមាន”ដែលពួកគេអះអាងថា “ជាអំណាចទី៤”។
ពានរង្វាន់ទាំងនោះ ប្រសិនជាពួកគេទទួលបាន ក្នុងសំណេរនិយាយពីការអភិវឌ្ឍ សរសេរពីចំណុចវិជ្ជមានរបស់ប្រទេសខ្លួន ការបង្ហាញនូវមោទនភាព វាជារឿងគួរឲ្យគោរពមួយ ប៉ុន្តែពួកគេភ្លេចគិតថា “តម្លៃនៃសំណេររិះគន់របស់ពួកគេ បានជះផលអវិជ្ជមានមកដល់សង្គម ដែលពួកគេកំពុងរស់នៅដោយប្រយោល និងផ្ទាល់នោះឡើយ”។
ហេតុនេះគុណតម្លៃនៃសេរីភាព និងលទ្ឋិប្រជាធិបតេយ្យ គួរឈរនៅលើមូលដ្ឋាននៃការគិត វិភាគ ពិចារណានិងផលប្រយោជន៍ប្រជាជាតិរបស់ខ្លួន។
អ្នកសារព៌តមាននៅកម្ពុជា
មានអ្នកសារព៌តមានរាប់ពាន់នាក់នៅប្រទេសនេះ ដែលកំពុងស្រលាញ់សន្តិភាព កំពុងស្រលាញ់សេរីភាព នៃការងាររបស់ពួកគេ ប៉ុន្តែការពង្រឹងនិងពង្រីកសមត្ថភាពរបស់ពួកគេ ពួកគេបានធ្វើនៅមានកម្រិតនៅឡើយ។
ចំណុចនេះទាមទារឲ្យសមាគម ក្លឹប សហព័ន្ធសារព៌ត័មាននានាពង្រឹងសមត្ថភាពរបស់ខ្លួន ដើម្បីអាចចាក់បញ្ចូលសារធាតុព៌ណប្រផេះ ឲ្យបានកាន់តែច្រើនដល់អ្នកសារព៌តមាននានា ដើម្បីជួយឲ្យអ្នកសារព៌តមានទាំងឡាយ អាចពង្រឹងនូវចំណដឹង ជំនាញ ក្រមសីលធម៌វិជ្ជាជីវៈ។
ការពង្រឹង និងពង្រីកសមត្ថភាពជាប្រចាំ ជាអំណាចនៃវិជ្ជាជីវៈមួយ ហើយការគោរពក្រមសីលធ៌មក្នុងអាជីពមួយ នឹងជាអាវក្រោះអាចជួយខ្លួនឯង និងផ្តល់នូវពន្លឺ និងគុណតម្លៃដល់ខ្លួនឯង គ្រួសារ សហគមន៍ និងសង្គមរបស់ខ្លួន។
គុណភាពនៃព៌ត័មាន
អ្នកសារព៌ត័មានភាគច្រើន នៅតែមានទស្សនយល់ឃើញថា ប្រជាជនកម្ពុជាចូលចិត្តនូវព៌តមានបែបឧក្រិដ្ឋកម្ម ដូចជា ការចាប់រំលោភ ករណីឃាតកម្ម ការចាប់ជំរិត ហើយពួកគេយល់ថា ការផ្សព្វផ្សាយពីគ្រោះថ្នាក់ចរាចរណ៍ ភ្លើងឆេះផ្ទះ រឿងរត់តាមគ្នា អ្នកណាដណ្តើមប្រុសរបស់អ្នកណា អ្នកណាលួចខោស្រីស្អាត។ល។ ជារឿងដែលប្រជាជនចង់ដឹង ជារឿងដែលប្រជាជនទស្សនាច្រើន ជារឿងដែលប្រជាពលរដ្ឋអានច្រើន ប៉ុន្តែពួកគេភ្លេចគិតថា តើរឿងទាំងនោះ បានផ្តល់គុណតម្លៃដល់សង្គមពួកគេបែបណា?
រឿងទាំងនោះ បានផ្តល់នូវចំណូចអវិជ្ជមានដល់សង្គមពួកគេបែបណា ហើយរឿងទាំងនោះប៉ះពាល់ផ្លូវចិត្តដល់ប្រជាជនដោយប្រយោលបែបណានោះទេ។
រឿងវិជ្ជមានរបស់សង្គម រឿងដែលសរសេរល្អៗពីការអភិវឌ្ឍរបស់សង្គម របស់រដ្ឋាភិបាល ពិតជារឿងមួយដែលផ្តល់គុណតម្លៃដល់សង្គម និងជារឿងដែលអាចព្យាបាលនូវគំនិតអវិជ្ជមានរបស់សង្គមបាន។
តាមការពិតប្រជាពលរដ្ឋ ជាអ្នករង់ចាំទទួល មិនមែនជាអ្នកផ្តល់ឲ្យនោះទេ ប៉ុន្តែអ្នកសារព៌ត័មានទេ ជាអ្នកផ្តល់ឲ្យប្រជាពលរដ្ឋទៅវិញទេ។ អ្នកសារព៌តមានផ្តល់នូវដំណឹងរីករាយ ពួកគាត់នឹងរីករាយ អ្នកសារព៌តមានផ្តល់នូវដំណឹងវិជ្ជមាន ពួកគេនឹងគិតវិជ្ជមានពីសង្គមពួកគេ ព្រោះការព្យាបាលជំងឺអវិជ្ជមាន ការផ្លាស់ប្តូរផ្នត់គំនិតប្រជាជាតិមួយអាចត្រូវការពេលវេលាជិតពាក់កណ្តាលជីវិត ឬមួយជីវិត ហើយអ្នកដើរតួនាទីជាគ្រូពេទ្យព្យាបាលជំងឺអវិជ្ជមានរបស់សង្គម អ្នកសារព៌តមានគួរជាអ្នកចេញមុខមុនគេ។
ដោយយល់ច្បាស់ពីគតិបណ្ឌិតនេះ ទើបកាលពីថ្ងៃទី១២ មករាកន្លងមកនេះ សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលនឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសំណេះសំណាលជាមួយអ្នកសារព៌តមាននៅថ្ងៃនេះ បានកោតសរសើរអ្នកសារព៌តមាននានា ដែលបានសរសេរពីការរីកចម្រើនរបស់ប្រទេសជាតិ។
សម្តេចបានសរសេរលើបណ្តាញ ទំនាក់ទំនងសង្គមរបស់សម្តេច ដែលមានអ្នកចូលចិត្ត និងអ្នកតាមដានជាង១២លាននាក់ថា “អរគុណអ្នកសារព័ត៌មានជាតិ និងអន្តរជាតិដែលបានចូលរួមផ្សាយព័ត៌មានពិត និងព័ត៌មានវិជ្ជមានល្អពីកម្ពុជា ដែលជាការរួមចំណែកដល់ការអភិវឌ្ឍន៍ប្រទេសជាតិ។ សង្ឃឹមថានឹងបានជួបបងប្អូនអ្នកសារព័ត៌មានទាំងអស់នៅអាទិត្យក្រោយនេះ”។
សម្តេចបន្តថា “សូមជូនពរបងប្អូនជនរួមជាតិបានសប្បាយរីករាយ ក្នុងថ្ងៃអាទិត្យនេះគ្រប់ៗគ្នា”។ “អរគុណសន្តិភាព”។
អ្នកសារព៌ត័មានក្រោមម្លប់សន្តិភាព
សន្តិភាពរបស់កម្ពុជាទទួលបាន បន្ទាប់ពីការលះបង់សាច់ស្រស់ ឈាមស្រស់របស់ប្រជាជាតិដ៏អភ័ព្វនេះប្រមាណ២លាននាក់ ហើយថ្លុក និងចំអាបឈាមទើបហួតថ្មីៗ ក្រោមពន្លឺថ្ងៃ នៃកម្ពុជារដ្ឋ និងនយោបាយឈ្នះ ឈ្នះដែលបានដាក់ចេញដោយសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន។
តើអ្នកសារព៌តមានគួរប្រកាន់ខ្ជាប់ឥរិយាបទយ៉ាងដូចម្តេច? ស្មេរគិតថា ការពង្រឹកចំណេះដឹងជាប្រចាំ ការពង្រីងនូវក្រមសីលធ៌មវិជ្ជាជីវៈ ពិសេសការផ្សារភ្ជាប់ខ្លួនឯងទៅនឹងផលប្រយោជន៍របស់ជាតិ ដោយផ្សព្វផ្សាយរឿងល្អៗ ពីប្រទេសទៅកាន់ឆាកអន្តរជាតិ ការផ្សព្វផ្សាយរឿងវិជ្ជមានដល់ប្រជាជាតិរបស់ខ្លួន ដើម្បីផ្តល់រូបភាពពិតពីកម្ពុជា និងដើម្បីជួយផ្តល់ភាពវិជ្ជមានដល់សង្គម គួរតែជាអ្វីដែលអ្នកសារព៌តមាន ដែលមានគុណវុឌ្ឍិប្រកាន់យក ដើម្បីចូលរួមថែររក្សាសន្តិភាព ចូលរួមចំណែកអភិវឌ្ឍប្រទេស និងចូលរួមចំណែកផ្តល់ពន្លែដល់សង្គម តាមរយៈសេរីភាពមួយ ដែលស្ថិតក្នុងរង្វង់ច្បាប់ និងក្រមសីលធម៌។
និយាយបែបនេះមិនមែនមានន័យថា ការិះគន់របស់អ្នកសារព៌ត័មាន លើមន្រ្តីរដ្ឋាភិបាលអសកម្មមួយមួយចំនួន មិនអាចទទួលយកបាននោះទេ ប៉ុន្តែការរិះគន់ក្នុងន័យស្ថាបនានឹងជាគុណតម្លៃ ប៉ុន្តែការិះគន់ក្នុងន័យជាន់ពន្លិច វាជាភក់ជ្រាំនៃមនសិកា។
ហេតុនេះការពង្រឹងសមត្ថភាពរបស់ខ្លួនជាប្រចាំ ពង្រីកចំណេះដឹងដោយមើលទៅកាន់ពិភពខាងក្រៅ ដោយឈរលើគុណតម្លៃ សមត្ថភាពវិជ្ជាជីវៈ និងក្រមសីលធ៌ម និង ឈរលើផលប្រយោជន៍ជាតិ គួរតែជាអាទិភាពទី១។
យើងកំពុងរស់ក្រោមម្លប់នៃសន្តិភាព ព្រោះសន្តិភាពបានផ្តល់អ្វីៗគ្រប់យ៉ាង ហេតុនេះសំណេរដែលប្រាសចាកវិជ្ជាជីវៈ និងក្រមសីលធ៌មគួរជៀសវាង ប៉ុន្តែយើងគួរប្រកាន់យកផលប្រយោជន៍ ប្រទេសជាតិជាធំ និងគួរប្រកាន់យកក្នុងលំអានសេរីភាព និងប្រជាធិបតេយ្យ ដែលក្រាលគ្របដោយម្លប់់សន្តិភាព និងការអភិវឌ្ឍ៕