កន្លែងកម្សាន្ត Disney Land នៅ ហុងកុងបានបិទទ្វារ ដោយសារតែការភ័យខ្លាចនៃវីរុស Corona

0
A security guard checks a empty square usually filled with visitors at Hong Kong Disneyland in Hong Kong on January 26, 2020, after the park announced it was shutting its doors until further notice over a deadly virus outbreak in central China. (Photo by Ayaka MCGILL / AFP)

ដោយ Donald Lee

ភ្នំពេញ៖ កន្លែងកម្សាន្ត Disney Land នៅទីក្រុងហុងកុងបានបិទទ្វារ ដោយសារការភ័យខ្លាចនៃការផ្ទុះឡើងនៃមេរោគដែលបានធ្វើឱ្យប្រទេសចិនចាត់វិធានការបន្ទាន់ដើម្បីរារាំងវីរុសពីការរីករាលដាលពាសពេញពិភពលោក។

សេចក្តីថ្លែងការណ៍មួយដែលចេញដោយឧទ្យានកម្សាន្តនេះ បានឱ្យដឹងថា “ជាវិធានការណ៍បង្ការទុកជាមុនស្របតាមកិច្ចប្រឹងប្រែងបង្ការនានាដែលកើតឡើងនៅទូទាំងហុងកុង យើងកំពុងបិទឧទ្យានកម្សាន្ត Hong Kong Disneyland ជាបណ្តោះអាសន្ន … ដោយបានគិតដល់សុខភាព និងសុវត្ថិភាពរបស់ភ្ញៀវ និងប្រជាជន”។

ចំនួនអ្នកស្លាប់ដោយសារជំងឺឆ្លងនេះបានកើនឡើងដល់ ៨០ នាក់នៅក្នុងប្រទេសចិន ដែលភាគច្រើននៃការស្លាប់បានកើតឡើងនៅកន្លែងដែលគេជឿថាវាមានប្រភពមកពីខេត្ត Hubei។ មនុស្សជាង ២ ៧០០ នាក់ឥឡូវត្រូវបានកត់ត្រាថាបានឆ្លងជំងឺនេះ។

វីរុសនេះត្រូវបានគេកត់ត្រាថា មាននៅអាមេរិក កាណាដា និងបារាំង។ នៅអាស៊ី មានកូរ៉េខាងត្បូង ជប៉ុន កាណាដា តៃវ៉ាន់ អូស្រ្តាលី សឹង្ហបូរី នេប៉ាល់ និងម៉ាឡេស៊ីសុទ្ធតែបានរកឃើញករណីឆ្លងវីរុសនេះ។

អង្គការសុខភាពពិភពលោកបានចង្អុលបង្ហាញថា ការរាតត្បាតនេះគឺជាភាពអាសន្ននៅក្នុងប្រទេសចិន ហើយអាចក្លាយជាគ្រោះអាសន្នជាសកលនាពេលខាងមុខនេះ។

របាយការណ៍របស់អង្គការសុខភាពពិភពលោក ឥឡូវនេះបង្ហាញថា អ្នកដែលឆ្លងអាចមិនបង្ហាញរោគសញ្ញារហូតដល់ ១០ ថ្ងៃ។
អង្គការសុខភាពពិភព បានឱ្យដឹងថា “ការប៉ាន់ស្មានបច្ចុប្បន្ននៃរយៈពេលបង្ហាញរោកសញ្ញាមានចាប់ពី ២ ទៅដល់១០ ថ្ងៃ ហើយការប៉ាន់ស្មានទាំងនេះនឹងត្រូវបានធ្វើឡើងយោងតាមទិន្នន័យ”។

របាយការណ៍ បានបន្ថែមទៀតថា “ការយល់ដឹងពីពេលវេលាដែលអ្នកជំងឺឆ្លងអាចចម្លងវីរុសទៅអ្នកដទៃគឺសំខាន់សម្រាប់កិច្ចខិតខំប្រឹងប្រែងគ្រប់គ្រង”៕

LEAVE A REPLY

Please enter your comment!
Please enter your name here