ចំណេះដឹង!តើនិតិវិធីសុំធ្វើអាជីវកម្មអភិវឌ្ឍន៍លំនៅឋាន ឬអគារសហកម្មសិទ្ធិធ្វើឡើងយ៉ាងដូចម្តេច?

0

ដោយវុត្ថា

ភ្នំពេញៈ រាល់ការធ្វើអាជីវកម្មអភិវឌ្ឍអចលនវត្ថុ ក្នុងគោលបំណងសម្រាប់លក់ ឬជួលរយៈពេលវែង ត្រូវមានអាជ្ញាបណ្ណពីក្រសួង ឬលិខិតអនុញ្ញាតអាជីវកម្មពីមន្ទីរជាមុន។ នេះបើយោងតាមសេចក្តីប្រកាសរបស់ក្រសួងសសេដ្ឋកិច្ច និងហិរញ្ញវត្ថុស្តីពីការគ្រប់គ្រងអាជីវកម្មអភិវឌ្ឍន៍អចលនវត្ថុ។

សេចក្តីប្រកាសដដែលបានឲ្យដឹងថា ការធ្វើអាជីវកម្មអភិវឌ្ឍលំនៅឋាន ឬអគារសហកម្មសិទ្ធិ ដែលមានទំហំចាប់ពី០៤-៣០ល្វែង ឬ០៣-៣០ភូមិគ្រឹះឬ០-៣០យូឌីត ឬអាជីវកម្មអភិវឌ្ឍដីឡូត៍ ដែលមាន៦ក្រោម ១៤,០០០ម៉ែត្រការ៉េ (១ហិចតា) ត្រូវមានលិខិតអនុញ្ញាតអាជីវកម្មពីមនី្ទរជាមុន។

ចំណែកការធ្វើអាជីវកម្មអភិវឌ្ឍលំនៅឋាន ឬអគារសហកម្មសិទ្ធិ ដែលមានទំហំលើសពី៣០ល្វែង ឬលើសពី៣០ភូមិគ្រឹះ ឬលើសពី៣០យូនីត ឬអាជីវកម្មអភិវឌ្ឍដីឡូត៍ដែលមានទំហំចាប់ពី១០,០០០ម៉ែត្រការ៉េ(១ហិចតា)ឡើង ត្រូវមានអាជ្ញាបណ្ណពីក្រសួងជាមុន។

អាជ្ញាបណ្ណដែលចេញដោយក្រសួង ឬលិខិតអនុញ្ញាតអាជីវកម្ម ចេញដោយមន្ទីរ ដែលស្ថិតនៅក្រោមបញ្ញត្តិនៃប្រកាសនេះមាន ។

-អាជ្ញាបណ្ណអាជីវកម្មអភិវឌ្ឍលំនៅឋាន អាជ្ញាបណ្ណអាជីវកម្ម អភិវឌ្ឍអគារសហកម្មសិទ្ធិ និងអាជ្ញាបណ្ណអាជីវកម្មអភិវឌ្ឍដីឡូត៍។

– លិខិតអនុញ្ញាតអាជីវកម្មអភិវឌ្ឍលំនៅឋាន លិខិតអនុញ្ញាតអាជីវកម្មអភិវឌ្ឍន៍អគារសហកម្មសិទ្ធិ និងលិខិតអនុញ្ញាតអាជីវកម្មអភិវឌ្ឍដីឡូត៍។


 អាជ្ញាបណ្ណអាជីវកម្មអភិវឌ្ឍលំនៅឋាន និងអគារសហកម្មសិទ្ធិ ដែលចេញដោយក្រសួង ឬលិខិតអនុញ្ញាតអាជីវកម្មចេញដោយមន្ទីរ ដែលស្ថិតនៅក្រោមបញ្ញត្តិនៃប្រកាសនេះចែកចេញជាពីរប្រភេទ។

-អាជ្ញាបណ្ណ និងលិខិតអនុញ្ញាតអាជីវកម្មប្រភេទ ផ្តល់ជូនអ្នកអភិវឌ្ឍណា ដែលសាងសង់គម្រោងចប់ជាស្ថាពរទើបប្រកាសលក់។

– អាជ្ញាបណ្ណ និងលិខិតអនុញ្ញាតអាជីវកម្មប្រភេទ២ ផ្តល់ជួនអ្នកអភិវឌ្ឍណា ដែលសាងសង់គម្រោងបណ្តើរប្រកាសលបណ្តើរ។ អាជ្ញាបណ្ណឬលិខិតអនុញ្ញាតអាជីវកម្មមួយ ផ្តល់ជូន សម្រាប់ទីតាំងអភិវឌ្ឍតែមួយកន្លែងប៉ុណ្ណោះ។

ក្នុងករណីគម្រោងអភិវឌ្ឍលំនៅឋាន ឬអគារសហកម្មសិទ្ធិតែមួយហើយបែងចែកជាច្រើនដំណាក់កាល អាជ្ញាបណ្ណត្រូវបានផ្តល់សម្រាប់ដំណាក់កាលនីមួយៗ នៃគម្រោងអភិវឌ្ឍន៍នោះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here