ក្រសួងដែនដីជំរុញឱ្យក្រុមហ៊ុនជួលដីវិនិយោគត្រូវចុះបញ្ជី

0

ដោយវុត្ថា

ភ្នំពេញ៖ ក្រសួងរៀបចំដែនដីគរូបនីយកម្ម និងសំណង់ ជំរុញឱ្យក្រុមហ៊ុនជួលដីធ្វើការវិនិយោគអចិន្ត្រៃយ៍នានាត្រូវចុះបញ្ជីឱ្យបានត្រឹមត្រូវដើម្បីបង្កាហានីភ័យកើតឡើងជាយថាហេតុណាមួយរវាងម្ចាស់ដី និងម្ចាស់វិនិយោគ។

លោក ទេព ធន រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅក្នុងពិធីបើកសិក្ខាសាលាស្តីពីការចុះបញ្ជីអចលនវត្ថុទាក់ទងទៅនឹងក្រមរដ្ឋប្បវេណី និងក្រមរដ្ឋប្បវេណី នាថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ ២០២០ នេះ ឱ្យដឹងថា កន្លងមកនេះ មានបញ្ហាដែលបង្ករឡើងដោយក្រុមហ៊ុនដែលជាអ្នកជួលដីពីប្រជាពលរដ្ឋនៅក្នុងការវិនិយោគអាចិន្ត្រៃយ៍ ដោយមិនបានចុះបញ្ជីឱ្យបានត្រឹមត្រូវ ធ្វើឱ្យមានបញ្ហាប្តឹងផ្តល់គ្នាខាតបង់បង់ពេលវេលា និងការវិនិយោគ។

លោកបន្តថា បញ្ហាត្រង់ថា ក្រុមហ៊ុនវិនិយោគ និង ម្ចាស់ដីធ្វើកិច្ចសន្យាតែគ្នាគាត់ ដោយមិនបានឱ្យអាជ្ញាធរមូលដ្ឋានដឹងនោះទេ ដែលជាហេតុធ្វើឱ្យមានបញ្ហាប្តឹងផ្តល់គ្នា ពិបាកក្នុងការដោះស្រាយ ។ ជាក់ស្តែងមានករណីមួយកើតឡើងនៅក្នុងឆ្នាំ ២០១៨ នាខេត្តត្បូងឃ្មុំរវាងក្រុមហ៊ុនអាមេរិកវិនិយោគលើដើមម៉ៃសាក់ និង ម្ចាស់ដីក្នុងកិច្ចសន្យា ៧០ ឆ្នាំ ដោយបានប្រមូលជួលដីពីប្រជាពលរដ្ឋជាច្រើនគ្រួសារ ដោយតមិនបានចុះបញ្ជី ។

លោកកបន្តថា ចំណែកម្ចាស់ដីនីមួយៗ បានចុះបញ្ជី ហើយពួកគេបានយកដីនោះទៅលក់ជាចំណែកៗ ដែលធ្វើឱ្យមានបញ្ហា ប្តឹងផ្តល់គ្នា ហើយខាងក្រុមហ៊ុនបានស្តីបន្ទោសដល់អាជ្ញាធរថាមិនបានដោះស្រាយឱ្យបានត្រឹម ខណៈដែលខ្លួនមិនបានចុះបញ្ជីជាមួយអាជ្ញាធរ។

លោកបន្តថា បើក្រុមហ៊ុនបានចុះបញ្ជី ហើយមានបណ្ណត្រឹមត្រូវ គឺម្ចាស់ដីនោះមិនអាចយកដល់ដីទៅធ្វើអ្វីផ្សេងៗបានទេ ។ ដូច្នេះ ក្រសួងតែងតែជំរុញឱ្យក្រុមហ៊ុនដែលមកវិនិយោគនៅក្នុងប្រទេសកម្ពុជាតាមរយៈការជួលដី ទោះតូច ឬធំក្តីត្រូវតែចុះបញ្ជីឱ្យបានត្រឹមត្រូវ ជៀសវាងបញ្ហាកើតឡើង។

លោកបញ្ជាក់ទៀថា ការចុះបញ្ជីជួលអាចិន្រ្តៃយ៍នេះ មានចែងនៅក្នុងអនុក្រឹត្យលេខ ១១៤ ដែលបានចែកពីអំពីទាំងអ្នកជួល និងម្ចាស់ដីត្រូវធ្វើការចុះបញ្ជី ដើម្បីបង្កាហានីភ័យ ។

យោងតាមឯកសាររបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ឱ្យដឹងថា ការចុះបញ្ជីអចលវត្ថុ ដើរតួនាទីយ៉ាងសំខាន់ក្នុងការគ្រប់គ្រងអចលនវត្ថុដោយរដ្ឋ ហើយជាមូលដ្ឋានសម្រាប់រដ្ឋក្តាប់បាននូវស្ថានភាពបច្ចុប្បន្ននៃអចលនវត្ថុ ដើម្បីបម្រើឱ្យផលប្រយោជន៍សាធារណៈ ។

ម្យ៉ាងទៀតការចុះបញ្ជីអចលនវត្ថុ ដើរតួនាទីក្នុងការរក្សាការពារសិទ្ធិលើអចលនវត្ថុ និងប្រកាសនៈនូវស្ថានភាពរូបសាស្ត្រ និសិទ្ធិលើអចលនវត្ថុ ដើម្បីធ្វើឱ្យប្រតិបត្តិការជួញដូរអចលវត្ថុ មានសុវត្ថិភាព គតិយុត្ត ឆាប់រហ័យ និងរលូន ៕

LEAVE A REPLY

Please enter your comment!
Please enter your name here