ដោយវុត្ថា
ភ្នំពេញៈ សិទ្ធិជួលអចិន្ត្រៃយ៍ សំដៅដល់សិទ្ធិជួលអចលនវត្ថុ រយៈពេលវែងចាប់ពី១៥ឆ្នាំឡើងទៅ។ នេះបើយោងតាមមានត្រា ២៤៤ នៃក្រមរដ្ឋប្បវេណី។
សិទ្ធិជួលអចិន្ត្រៃយ៍ ពុំមានអានុភាពឡើយ បើមិនបង្កើតឡើងជាលាយលក្ខណ៍អក្សរ ។ សិទ្ធិជួលអចិន្ត្រៃយ៍ ដែលត្រូវបានបង្កើតឡើង ដោយពុំបានធ្វើជាលាយលក្ខណ៍អក្សត្រូវចាត់ទុកជាភិតសន្យា ដែលពុំមានកំណត់អំឡុងពេល ហើយអាចត្រូវបញ្ឈប់ដោយភាគីនៅពេលណាក៏បាន ដោយផ្អែកតាមបញ្ញត្តិនៃមាត្រា៦១៥ នៃក្រមនេះ ។
អ្នកជួលអចិន្ត្រៃយ៍ មិនអាចយកសិទ្ធិជួលអលន្ត្រៃយ៍របស់ខ្លួន ទៅតតាំងចំពោះតតិយជនបានឡើយ បើមិនបានចុះបញ្ជី។ សិទ្ធិជួលអចិន្ត្រៃយ៍ ដែលបានចុះបញ្ជីហើយ អាចតតាំងនឹងអនុប្បទានិក នៃកម្មសិទ្ធិដីដែលជាកម្មវត្ថុ នៃសិទ្ធិជួលអចិន្ត្រៃយ៍បាន ទោះបីជាកម្មសិទ្ធិលើដីនោះ ត្រូវបានធ្វើអនុប្បទានក៏ដោយ។
ចំពោះសិទ្ធិជួលអចិន្រ្តៃយ៍ ដែលមិនបានចុះបញ្ជីបញ្ញត្តិនៃមាត្រា៥៨៩ នៃក្រមនេះ ត្រូវយកមកអនុវត្តរហូតដល់គ្រប់អំឡុងពេល១៥ឆ្នាំ។
អំឡុងពេលដែលសិទ្ធិជួលអចិន្ត្រៃយ៍ មានអត្ថិភាព មិនអាចលើសពី៥០ឆ្នាំបានឡើយ។ ប្រសិនបើបានបង្កើតសិទ្ធិជួលអចិន្ត្រៃយ៍ ដែលមានអំឡុងពេលលើសពី៥០ឆ្នាំ ត្រូវបន្ថយមកត្រឹម៥០ឆ្នាំ។ សិទ្ធិជួលអចិន្ត្រៃយ៍អាចបន្តសាជាថ្មីបាន ។ ប៉ុន្តែអំឡុងពេលនេះ មិនអាចលើសពី៥០ឆ្នាំឡើយ គិតចាប់ពីថ្ងៃដែលបន្តសាជាថ្មី។
ប្រសិនបើអ្នកជួលអចិន្ត្រៃយ៍ មិនបានបង់ថ្លៃឈ្នួល ដែលបានកំណត់ក្នុងអំឡុងពេល៣ឆ្នាំ អ្នកឱ្យជួលអចិន្ត្រៃយ៍ អាចរំលាយការជួលអចិន្ត្រៃយ៍នោះបាន។ នេះបើយោតាមមាន២៥០នៃក្រមរដ្ឋប្បវេណី៕