ដោយ ប៊ី
ភ្នំពេញៈ ក្រុមហ៊ុន NagaCorp នឹងកាត់បន្ថយការសាងសង់អាគារពីចំនួន៥ ដែលបានគ្រោងទុកសម្រាប់ការសាងសង់មកត្រឹម៣អាគារ ខណៈការសាងសង់គ្រឺះគម្រោងទី ៣ នេះ គ្រោងនឹងចាប់ផ្តើមនៅឆមាសទី២ ឆ្នាំ ២០២០។
សេចក្តីថ្លែងការណ៍បានផ្តល់នូវព័ត៌មានលម្អិតថ្មីមួយ ចំនួនអំពីការពង្រីកណាហ្គា ៣ ដែលស្នើឡើងរបស់ណាហ្គាវើល ដើម្បីជាការលេងហ្គេមនិងមិនមែនល្បែង។ ក្រុមហ៊ុន NagaCorp បានឱ្យដឹងថា “ការសិក្សពីស្ថានភាពដីបានចប់ ហើយការសាងសង់គ្រឺះសាកល្បងបានចាប់ផ្តើម។ ក្រុមហ៊ុនបានបន្ថែមទៀតថា ការងារសាងសង់គ្រឺះគ្រោងនឹងចាប់ ផ្តើមនៅឆមាសទី ២ នៃឆ្នាំ ២០២០។
ក្រុមហ៊ុនក៏បានឱ្យដឹងផងដែរថា ខ្លួនកំពុងកែប្រែការរចនាប្លង់សម្រាប់ណាហ្គា៣ ដើម្បីបង្កើនប្រសិទ្ធភាព និងកាត់បន្ថយដង់ស៊ីតេ នៃកន្លែងកម្សាន្តដែលរួមបញ្ចូលគ្នា ដោយមិនមានការផ្លាស់ប្តូរសំភារៈ ទៅកន្លែងសាងសង់សរុបដែលបានគ្រោងទុក។ អាគារចំនួន ៥ ដែលបានគ្រោងទុកសម្រាប់ការសាងសង់ នឹងត្រូវបានកាត់បន្ថយមកត្រឹម៣អាគារ។
ជាមួយការកាត់បន្ថយការសាងសង់ចំនួនអាគារនេះ ក្រុមហ៊ុនមិនបានបង្ហាញពីទំហំទឹកប្រាក់វិនិយោគជាថ្មីនោះទេ។
ក្រុមហ៊ុនNagaCorp បានបន្ថែមទៀតថា “យើងរំពឹងថា ចំនួនបន្ទប់នឹងត្រូវកាត់បន្ថយ ដោយជំនួសដោយកន្លែងកម្សាន្តដ៏ធំ (Upper Podium) លើមានទីតាំងស្ថិតនៅជាន់ ៥៧ ដែលមាន៤ជាន់ ហើយ២ជាន់ នឹងត្រូវទុកសម្រាប់លំដាប់កន្លែងលេងល្បែងវីអាយភី និង២ជាន់នឹងនៅតែជាតំបន់កម្សាន្តដ៏ធំមួយ ធ្វើដូចនឹងតំបន់អាងហែលទឹកនៃអាការ Marina Bay Sand Singapore ដែលមើលទេសភាពដងទន្លេមេគង្គដោយដ៏រ៉ូមែនទិក និងទីក្រុងទាំងមូល។
ក្រុមហ៊ុន NagaCorp ទទួលបានប្រាក់ចំណូលសរុបនៃការលេងល្បែង (GGR) ជិត១.៧២ពាន់លានដុល្លារអាមេរិក នៅក្នុងឆ្នាំ២០១៩ កើនឡើង១៩,៩ភាគរយបើប្រៀបធៀបនឹងឆ្នាំ២០១៨។ នេះបើយោងតាមរបាយការណ៍របស់ខ្លួនចេញផ្សាយនៅថ្ងៃនេះ។
ក្រុមហ៊ុនNagaCorp បានរាយការណ៍ថា ខ្លួនទទួលបានប្រាក់ចំណេញសុទ្ធ ប្រមាណ៥២១,៣ លានដុល្លារអាមេរិកសម្រាប់ឆ្នាំ២០១៩ ដែលជាការកើនឡើង ៣៣.៥ ភាគរយបើធៀបនឹងឆ្នាំ ២០១៨។
ក្រុមហ៊ុននេះមានអាជ្ញាប័ណ្ណផ្តាច់មុខ ក្នុងការបើកកាស៊ីណូនៅភ្នំពេញ និងតំបន់នៅជុំវិញខ្លួន។ ក្រុមហ៊ុនបានចាប់ផ្តើមប្រតិបត្តិការ ជាមួយអចលនទ្រព្យណាហ្គាវើល ដែលឥឡូវត្រូវបានគេហៅថាណាហ្គា១ ដែលបានបើកនៅខែធ្នូ ឆ្នាំ ២០០៦ ។ អចលនទ្រព្យនេះឥឡូវភ្ជាប់ទៅណាហ្គា២ ដែលត្រូវបានពង្រីកនិងបើកដំណើរនៅខែ វិច្ឆិកា ឆ្នាំ ២០១៧៕ (GGRAsia)






