តម្លៃលំនៅដ្ឋាននៅអាមេរិកមានការកើនឡើង ខណៈអ្នកទិញលំនៅដ្ឋានកំពុង ជួបការលំបាក

0

ដោយ ប៊ី

ភ្នំពេញៈ សមាគមជាតិអ្នកវាយតម្លៃអាមេរិក (NAR) បានឱ្យដឹងនៅក្នុងរបាយការណ៍មួយថា តម្លៃលំនៅដ្ឋាន៩៤%នៃតំបន់មេត្រូ របស់សហរដ្ឋអាមេរិកបានកើនឡើងនៅក្នុងត្រីមាសចុងក្រោយនៃឆ្នាំ២០១៩ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៨ ខណអ្នកទិញលំនៅដ្ឋាន កំពុងជួបការលំបាកដោយសារតែតម្លៃកើនឡើង។

លោក Lawrence Yun ប្រធានសេដ្ឋវិទូ NAR បានមានប្រសាសន៍ថា “វាជាបញ្ហាប្រឈម ជាពិសេសសម្រាប់អ្នកទិញសក្តានុពលទាំងនោះ ដែលយើងមានសេដ្ឋកិច្ចល្អ អត្រាការប្រាក់ទាប និងទីផ្សារភាគហ៊ុនដែលកំពុងកើនឡើង ប៉ុន្តែលំនៅដ្ឋានមានចំនួនតិចដែលអាចរកបានសម្រាប់លក់”។

លំនៅដ្ឋានតម្លៃមធ្យមថ្នាក់ជាតិ សម្រាប់គ្រួសារតែមួយមានតម្លៃ២៧៤, ៩០០ ដុល្លារនៅត្រីមាសទី៤កាលពីឆ្នាំមុន”។

ទីក្រុងដូចជា ទីក្រុង Trenton ទីក្រុង New Jersey; ទីក្រុង Boise-Nampa ទីក្រុង Idaho ទីក្រុង Gulfport-Biloxi, ទីក្រុង Mississippi ទីក្រុងKingston ទីក្រុងញូវយ៉ក និងទីក្រុង Albuquerque រដ្ឋញូម៉ិកស៊ិកូបានកើនឡើងថ្លៃទ្វេRដងកាលពីត្រីមាសមុន។

សហរដ្ឋអាមេរិកកំពុងប្រឈមមុខ នឹងបញ្ហាសារពើភ័ណ្ឌ(ការចុះបញ្ជី) លំនៅដ្ឋានធំមួយដែលជាហេតុផលមួយ ដែលធ្វើឱ្យតម្លៃផ្ទះឡើងថ្លៃ។ នៅដំណាច់ត្រីមាសទី៤ នេះ លំនៅដ្ឋាន ដែលមានស្រាប់ចំនួន១,៤លាន ត្រូវបានដាក់លក់នៅលើទីផ្សារគឺមានចំនួនតិចជាងនៅចុងឆ្នាំ២០១៨ ចំនួន៨,៥%។

យុវជនអាចរងផលប៉ះពាល់ខ្លាំងបំផុត ដោយសារការឡើងថ្លៃនេះ។“ការព្យាករណ៍ទីផ្សារលំនៅដ្ឋាន” របស់ Realtor.com សម្រាប់ឆ្នាំ២០២០បានបង្ហាញថា មនុស្សរាប់ពាន់នាក់ត្រូវបានគេរំពឹងថា នឹងទិញផ្ទះភាគច្រើននៅឆ្នាំនេះ។

ទោះបីជាអ្នកទិញលំនៅដ្ឋាន កំពុងជួបការលំបាក ដោយសារតែតម្លៃកើនឡើងក៏ដោយ អត្រាការប្រាក់កម្ចីមានទ្រព្យបញ្ចាំបច្ចុប្បន្ន ស្ថិតនៅកម្រិតទាប ដោយអត្រាថេររយៈពេល៣០ឆ្នាំ មានអត្រាជាមធ្យម៣,៧៦% នៅក្នុងត្រីមាសចុងក្រោយនៃឆ្នាំនេះ។

អត្រាប្រាក់កម្ចីមានទ្រព្យបញ្ចាំ ត្រូវបានជះឥទ្ធិពល ដោយសហព័ន្ធបម្រុងរបស់អាមេរិក ដែលបានទម្លាក់អត្រាជាច្រើនដងកាលពីឆ្នាំមុន។ ប្រធានាធិបតី Trump បានជំរុញឱ្យអត្រាទាបជាងមុន ដើម្បីជំរុញកំណើន និងជំរុញការប្រើប្រាស់៕

LEAVE A REPLY

Please enter your comment!
Please enter your name here