ដោយហ្សូ លី
ភ្នំពេញៈ តម្លៃផ្ទះថ្មីនៅក្នុងប្រទេសចិន បានកើនឡើងក្នុងល្បឿនខ្សោយបំផុត ក្នុង រយៈពេលប៉ុន្មានខែនៅឆ្នាំនេះ ខណៈសេដ្ឋកិច្ចបានធ្លាក់ចុះ ហើយទីផ្សារអចលនទ្រព្យរបស់ប្រទេសនេះឈានដល់កម្រិតមួយគួរឱ្យព្រួយបារម្ភ។
យោងតាមអ្នកស្រាវជ្រាវអចលនទ្រព្យ CRIC បានឱ្យដឹងថា ការលក់អចលនទ្រព្យក្នុងខែមករា ដោយតម្លៃត្រូវបានរាយការណ៍ ដោយអ្នកអភិវឌ្ឍន៍កំពូលៗចំនួន១០០នាក់របស់ចិន បានធ្លាក់ចុះ១២ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ NBS នឹងចេញផ្សាយតែទិន្នន័យលក់ផ្លូវការ ដែលបានបញ្ចូលគ្នាចាប់ពីខែមករា ដល់ខែកុម្ភៈនិងខែមីនា។
ផ្អែកលើទិន្នន័យការិយាល័យស្ថិតិជាតិ (NBS) នៅថ្ងៃចន្ទនេះថា តម្លៃគេហដ្ឋានថ្មីជាមធ្យមនៅក្នុងទីក្រុងធំៗចំនួន៧០ របស់ប្រទេសចិនបានកើនឡើងត្រឹម០,២ភាគរយប៉ុណ្ណោះនៅក្នុងខែមករា បើធៀបនឹងឆ្នាំមុនវិញគឺទាបជាងការរំពឹងទុក និងបង្ហាញពីកម្រិតទាបបំផុតក្នុងខែកុម្ភៈ។
ការលក់ផ្ទះបានធ្លាក់ចុះ ខណៈពេលដែលការផ្ទុះឡើងនៃមេរោគ បានធ្វើឱ្យភ្នាក់ងារលក់អចនទ្រព្យបិទ រីឯអ្នកទិញក៏មានភាពភ័យខ្លាច ដោយសារមិនអាចរកស៊ីឬធ្វើការនៅខាងក្រៅបានយូរ។
អ្នកវិភាគនៅមជ្ឈមណ្ឌលពិគ្រោះយោបល់អចលនទ្រព្យ Centaline នៅទីក្រុងប៉េកាំងលោកចាង ដាយវីបាននិយាយថា “ទិន្នន័យតម្លៃនៅក្នុងប្រទេសចិន សម្រាប់ខែកុម្ភៈនេះ មានភាពទូលំទូលាយ និងបានធ្លាក់ចុះ នៅពេលអ្នកអភិវឌ្ឍន៍អចលនទ្រព្យភាគច្រើនសម្រុកទៅរកបន្ទប់លក់”។
ក្រុមហ៊ុនChina Evergrande Group ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍ធំលំដាប់ទីបីដោយសារការលក់នៅក្នុងប្រទេស បាននិយាយកាលពីថ្ងៃអាទិត្យទី១៦ កុម្ភៈថា ខ្លួននឹងផ្តល់ការបញ្ចុះតម្លៃដល់ទៅ២៥ ភាគរយ សម្រាប់អចនទ្រព្យទាំងអស់ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី ២៩ ខែកុម្ភៈ ដែលនេះជាការបញ្ចុះតម្លៃដ៏ធំមិនធ្លាប់មានពីមុនមក។
ប៉ុន្តែសេដ្ឋវិទូភាគច្រើនមិនរំពឹងថា ទោះបីជាមានការបន្ធូរបន្ថយតម្លៃ នៅក្នុងការលក់អចនទ្រព្យក៏ដោយ ក៏វាមិនអាចជំរុញដល់អ្នកទិញបានឡើយ ព្រោះបំណុលគ្រួសាររបស់អ្នកទិញមានច្រើនរួចទៅហើយ។
តម្លៃអចលនទ្រព្យ ត្រូវបានគេរំពឹងថានឹងធ្លាក់ចុះនៅឆ្នាំនេះ ខណៈកំណើនសេដ្ឋកិច្ចធ្លាក់ចុះយ៉ាងខ្លាំង៕
(The New York Times)






