ដោយ ហ្សូលី
ភ្នំពេញៈ មជ្ឍមណ្ឌលចែកចាយវាយនភ័ណ្ឌធំបំផុត នៅអាស៊ីស្ថិតនៅទីក្រុងសាន់ជីង ខេត្តចឺជាំង ប្រទេសចិន បានបើកដំណើរការឡើងវិញកាលពីថ្ងៃអង្គារ ទី១៨ កុម្ភៈកន្លងមកនេះ។

មជ្ឈមណ្ឌលនេះមានអ្នកជំនួញជាង៣ម៉ឺននាក់ និងមានអតិថិជន១០០,០០០ នាក់ មកទស្សនាជារៀងរាល់ថ្ងៃ។ មជ្ឈមណ្ឌលនេះមានបណ្តាញលក់ ដែលគ្របដណ្តប់លើ ១៩២ ប្រទេសនិងតំបន់។ កាលបរិច្ឆេទបើកគឺនៅរយៈពេល១៨ថ្ងៃក្រោយ។
នៅថ្ងៃទី១០ ខែកុម្ភៈ មជ្ឈមណ្ឌលបានបើកទទួលអតិថិជនរបស់ខ្លួន តាមប្រព័ន្ធអ៊ីនធឺណិត។ ឈ្មួញអាចភ្ជាប់ទំនាក់ទំនងជាមួយអតិថិជនរបស់ពួកគេ នៅទូទាំងពិភពលោកក្នុងរយៈពេល២៤ម៉ោងក្នុងមួយថ្ងៃ និង៧ថ្ងៃក្នុងមួយសប្តាហ៍ នៅលើប្រព័ន្ធអ៊ីនធឺណេត។
នៅថ្ងៃដដែលនោះ ផ្សារពាណិជ្ជកម្មអន្តរជាតិយីវូ ដែលជាទីផ្សារទំនិញធុនតូចឈានមុខគេបំផុតនៅលើពិភពលោក ក៏បានបើកដំណើរការជាថ្មីដល់អតិថិជនផងដែរ។
យោងតាមដេប៉ាតឺម៉ង់ផ្នែកសេដ្ឋកិច្ច និងព័ត៌មានវិទ្យានៃខេត្តចឺជាំងបានឱ្យដឹងថា គិតត្រឹមថ្ងៃទី១៦ ខែកុម្ភៈសហគ្រាសនិងឧស្សាហកម្មចំនួន២៤,៨៨៨ បានចាប់ដំណើរការឡើងវិញ ដោយអត្រានៃការបន្តបើកមាន៥៦,២ភាគរយ ខ្ពស់ជាងថ្ងៃមុន១២,១ភាគរយ៕






