ដោយ ប៊ី
ភ្នំពេញៈ ប្រទេសកម្ពុជាបានបញ្ជូនពលករចំនួន៦៨,០៤០ នាក់ទៅធ្វើការនៅបរទេសក្នុងឆ្នាំ២០១៩ ដោយពួកគេបានផ្ញើប្រាក់ជាង២,៨ពាន់លានដុល្លារអាមេរិក ដល់ក្រុមគ្រួសាររបស់ពួកគេក្នុងមួយឆ្នាំ។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងការងារកាលពីថ្ងៃ ពុធនេះ។

ប្រទេសថៃ គឺជាទីផ្សារធំបំផុតសម្រាប់ពលករកម្ពុជា។ នេះបើយោងតាមរបាយការណ៍ដែលបានចេញផ្សាយនៅក្នុងសន្និសីទប្រចាំឆ្នាំរបស់ក្រសួង។
ពលករកម្ពុជាចំនួន៥៧,៨២៣នាក់ ឬ៨៥ភាគរយនៃពលករ ត្រូវបានបញ្ជូនទៅប្រទេសថៃកាលពីឆ្នាំមុន៥,៩៣៨ នាក់ត្រូវបានបញ្ជូនទៅកូរ៉េខាងត្បូង៣ ៩៤៥ នាក់ទៅជប៉ុន១៣៥នាក់ទៅសឹង្ហបូរី ៧២នាក់ទៅតំបន់រដ្ឋបាលពិសេសហុងកុងរបស់ចិន៦៩ នាក់ទៅម៉ាឡេស៊ី និង៥៨នាក់ទៅអារ៉ាប៊ីសាអូឌីត។
រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក អ៊ិត សំហេង បានមានប្រសាសន៍ថា រហូតមកដល់ពេលនេះ មានពលករកម្ពុជាប្រមាណ១,២៨ លាននាក់បានធ្វើការនៅបរទេស។
លោកបានថ្លែងនៅក្នុងសន្និសីទនោះថា “ពួកគេបានផ្ញើប្រាក់ជាង២,៨ពាន់លានដុល្លារអាមេរិក ដល់ក្រុមគ្រួសាររបស់ពួកគេនៅក្នុងប្រទេសកម្ពុជាក្នុងមួយឆ្នាំ”។
ពលករកម្ពុជាធ្វើការជាធម្មតា នៅក្នុងវិស័យឧស្សាហកម្ម កសិកម្ម សំណង់ នេសា ទ និងការថែរក្សាគេហដ្ឋាននៅក្នុងប្រទេសទាំងនោះ៕






