លោកស្រីWan Azizah Wan អាចក្លាយជានាយករដ្ឋមន្ត្រីស្ត្រីលើដំបូងក្នុងប្រវត្តិសាស្រ្ត ប្រទេសម៉ាឡេស៊ី

0

ដោយវុត្ថា

ភ្នំពេញៈ លោកស្រីវេជ្ជបណ្ឌិតDatu Seri Dr Wan Azizah Van Ismail ដែលជាឧបនាយករដ្ឋមន្ត្រីបច្ចុប្បន្ន ​នឹងក្លាយជានាយករដ្ឋមន្ត្រីស្ត្រីលើកដំបូង របស់ប្រទេសម៉ាឡេស៊ី បន្ទាប់លោកបណ្ឌិត Tun Dr Mahathir Mohamad  បានដាក់ពាក្យថ្វាយលាលែងទៅកាន់ព្រះមហាក្សត្រនៅថ្ងៃនេះ។

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Malaysiamail ចេញផ្សាយនៅថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២០។ បញ្ជាក់ឱ្យដឹងថា លោកបណ្ឌិតMahathir បានតែងតាំងលោកស្រីបណ្ឌិតWan Azizah ជានាយករដ្ឋមន្ត្រីបណ្តោះអាសន្ន បន្ទាប់ពីគណបក្ស PPBM របស់លោក បានជ្រើសរើសចាកចេញពីរដ្ឋបាល Pakatan Harapan ដែលកំពុងកាន់អំណាច។

លោកស្រីWan Aziza បាននិងកំពុងក្លាយជានាយករដ្ឋមន្ត្រីបណ្តោះអាសន្ន ។ នេះបើយោងតាមប្រភពដ៏ជិតស្និត នឹងលោក Datuk Seri Anwar Ibrahim ។

លោក បណ្ឌិត Tun Dr Mahathir Mohamad នាយករដ្ឋមន្ត្រីរបស់ប្រទេសម៉ាឡេស៊ី បានប្រកាសលាលែងតំណែងនៅថ្ងៃចន្ទ ទី២៤ខែកុម្ភៈ នេះ ដើម្បីជាការបើកផ្លូវសម្រា​ប់លទ្ធភាពនៃការបង្កើតរដ្ឋាភិបាលថ្មីមួយ។

យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters បានឱ្យដឹងថា ការសម្រេចចិត្តរបស់ លោកបណ្ឌិត Tun Dr Mahathir Mohamad កើតឡើងភ្លាមៗ ក្រោយពីមានភាពរំជើបរំជួលផ្នែកនយោបាយ ក្នុងសម្ព័ន្ធភាពកាន់អំណាចPakatan Harapan ។ លោកបណ្ឌិត Tun Dr Mahathir Mohamad  កាលពីថ្ងៃទី២៣ ខែកុម្ភៈ បានជួបជាមួយតំណាងបក្សមួយចំនួន ដែលមានសំឡេងក្នុងសភា រាប់ទាំងតំណាងបក្សរួបរួមម៉ាឡេស៊ី (UMNO) ដែលជាបក្សប្រឆាំងផងដែរ។

សារព័ត៌មាននេះបន្តថា អ្វីដែលគេមើលឃើញនោះ លោកបណ្ឌិត Tun Dr Mahathir Mohamad  ចង់ប្រមូលសំឡេងក្នុងសភា ដើម្បីបង្កើតរដ្ឋាភិបាលថ្មី ដែលមិនបញ្ចូលបក្សរបស់លោកAnwar Ibrahim ។ តែយ៉ាងណាក៏ដោយ ព្រះមហាក្សត្រម៉ាឡេស៊ី ក៏មានព្រះរាជសិទ្ធិបដិសេធការសុំលាលែងនេះ ហើយលោកមហាធៀ បន្តធ្វើនាយករដ្ឋមន្ត្រីដដែល៕

LEAVE A REPLY

Please enter your comment!
Please enter your name here