សម្តេចតេជោៈកម្មករ កម្មការិនីកាត់ដេរនឹងទទួលប្រាក់ខែ៦០ភាគរយលើ ប្រាក់ខែអប្បរិមា

0

ដោយវុត្ថា

ភ្នំពេញៈ សម្តេចតេជោ ហ៊ុន សែន  នាយករដ្ឋមន្ត្រីនៃកម្ពុជាបានអះអាងថា ក្នុងករណីរោងចក្រសហគ្រាស ត្រូវព្យួរការងារ ដោយសារខ្វះវត្ថុធាតុដើម ព្រោះវីរុសកូរ៉ណា និងEBAនោះ កម្មករកម្មការិនីកាត់ដេរនឹងទទួលប្រាក់ខែ៦០% លើប្រាក់ខែអប្បរិមា ក្នុងនោះប្រាក់ខែ៤០% ជាបន្ទុករបស់ថៅកែរោងចក្រ និងប្រាក់២០%ទៀតទទួលបានពីការឧបត្ថម្ភរបស់រាជរដ្ឋាភិបាល។

សម្តេចនាយករដ្ឋមន្រ្តី  ហ៊ុន សែន នៅក្នុងពិធីថ្លែងសារពិសេសជូនជនរួមជាតិខ្មែរ ពាក់ព័ន្ធស្ថានភាពថ្មីៗ នៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០នេះឱ្យដឹងថា ដើម្បីទទទួលបានប្រាក់ខែនេះ កម្មករកម្មការិនី ត្រូវចូលរួមវគ្គបណ្តុះបណ្តាល ដែលរៀបចំឡើយដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

សម្តេចបនម្តថា “ការបណ្តុះបណ្តាលជំនាញខ្លីៗនេះ នឹងជំរុញសមត្ថភាពការងារដល់កម្មករកាន់តែប្រសើរឡើង។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលនឹងខិតខំស្វែងរកការងារជូនកម្មករធ្វើទៀតផង”។ សម្តេចបន្តថា “ចំពោះជំនួយដល់រោងចក្រសហគ្រាសវិញ គឺរាជរដ្ឋាភិបាល អាចលើកលែងពន្ធពី៦ខែ ទៅ១ឆ្នាំ ចំពោះរងចក្រសហគ្រាសណា ដែលរងគ្រោះផលប៉ះពាល់ពីវីរុសកូរ៉ូណា និងEBA”។

សម្តេចតេជោបានប្រកាសពីវិធានការជាច្រើនទៀត ក្នុងការជួយផ្នែកឧស្សាហកម្មកាត់ដេរនេះ។ ទន្ទឹមនឹងនោះ សម្តេចតេជោបានបន្តទៀតថា វិធានការរបស់រាជរដ្ឋាភិបាលពេលនេះ បានបង្ហាញឲ្យច្បាស់ថា កម្ពុជាមិនត្រូវការពន្ធ២០% ដែលអឺរ៉ុបបានសម្រេចព្យួរពីកម្ពុជានោះទេ។

សម្តេចតេជោ បានប្រកាសយ៉ាម៉ឹងម៉ាត់ ពីការអនុវត្តច្បាប់របស់កម្ពុជា កម្ពុជាត្រូវរក្សាឯករាជ្យ និងអធិបតេយ្យភាពកម្ពុជារបស់ខ្លួន។ កម្ពុជានឹងមិនស្នើសុំពន្ធ២០% ពីអឺរុបវិញនោះទេ សម្តេចកម្ពុជាបានអះអាងថា កម្ពុជាបានត្រៀមរួចជាស្រេចចំពោះវិបត្តិកូរ៉ូណា និងបញ្ហា EBA នេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here