ដោយ ហ្សូលី
ប្រទេសចិនៈ ក្រុមហ៊ុនអាកាសចរណ៍របស់បណ្តាប្រទេសនានា កំពុងបន្តរឹតត្បិតការធ្វើដំណើរទៅកាន់ប្រទេសចិន បន្ទាប់ពីមានការរីករាលដាលនៃមេរោគឆ្លងថ្មី នៅក្រៅព្រំដែននៃទឹកដីចិន។
ជាមួយនឹងការកើនឡើងនូវករណីឆ្លងនៃវីរុសនេះ ត្រូវបានគេរាយការណ៍នៅក្នុងប្រទេសនានាដែលនៅជិត និងឆ្ងាយពីប្រទេសចិនរួមមាន ប្រទេសកូរ៉េខាងត្បូង អ៉ីតាលី និងអ៉ីរ៉ង់ ទិសដៅជាច្រើននៅជុំវិញពិភពលោក កំពុងត្រូវបានកាត់បន្ថយដើម្បីការពារការរីករាលដាលនៃជំងឺនេះ។
នេះគឺជាតារាងក្រុមហ៊ុនអាកាសចរណ៍ ដែលបានលុបចោលជើងហោះហើរមានដូចជា៖
១.Air Busan៖ ដោយសារតែមានការរីករាលដាលយ៉ាងឆាប់រហ័ស នៅក្នុងកូរ៉េខាងត្បូង ទើបបណ្តាលឱ្យក្រុមហ៊ុននេះ កាត់បន្ថយជើងហោះហើរនៅប្រទេសតៃប៉ិ វៀតណាម តៃវ៉ាន់ ហ្វីលីពីន កម្ពុជា ម៉ាឡេស៊ី រុស្សី កោះហ្គាម ម៉ុងហ្គូលី និងខេត្តដេហ្គូ កូរ៉េខាងត្បូង។
២.Air New Zealand៖ រីឯក្រុមហ៊ុននេះវិញបានផ្អាកការធ្វើដំណើររវាង Auckland និងកូរ៉េ ក្រុងសេអ៊ូល ចាប់ពីថ្ងៃទី៨ មីនា ដល់ ៣០ មិថុនា តទៅ។
៣.Philipine Airlines ក្រុមហ៊ុននេះបានលុបជើងហោះហើរ ទៅកាន់តៃវ៉ាន់ ដោយសារការបិទរបស់រដ្ឋាភិបាលរហូតដល់ទៅចុងខែមីនា។
៤.Vietnam Airlines៖ យោងតាមសារព័ត៌មាន The Star បានឱ្យដឹងថា ជើងហោះហើរដែលត្រូវលុបចោលគឺមានតែកូរ៉េប៉ុណ្ណោះ។
៥.Emirates៖ ដោយសារការរឹតបន្តឹង ត្រូវធ្វើឱ្យក្រុមហ៊ុននេះបង្ខំចិត្តលុបចោលការហោះហើរពី ឌូបៃទៅកាន់Tehran និង Bahrain។
លើសពីនេះក៏មានក្រុមហ៊ុនដទៃទៀតដូចជា Asiana Airline, Air Arabia, Delta Airlines, Bamboo Airways, Jin Air, Korean Air, T’way Air, Air Seoul, Singapore Airline and Silk Air, Iraqi Airways, Jazeera Airways, Kuwait Airways, Thai Airways, Japan Airline, Oman Air, Turkish Airlines, Fly Dubai, Gulf Air, Cathay Pacific, Royal Jordanian, និង MIAT Mongolian Airlines។
ក្រុមហ៊ុនអាកាសចរណ៍ដូចបានលើកឡើងខាងលើ មានខ្លះពន្យាពេលរហូតដល់ខែចុងខែមីនា និងខ្លះទៀត រហូតដល់ខែឧសភា ឆ្នាំ២០២០នេះ ដែលមានខ្លះទៀត មិនទាន់ប្រកាសពីថ្ងៃជាក់លាក់ នៃការចាប់ផ្តើមជើងហោះហើរវិញនៅឡើយទេ៕