ដោយ ប៊ី
ភ្នំពេញៈ ធនាគារជាតិនៃកម្ពុជានៅថ្ងៃពុធនេះបានអះអាងថា ប្រទេសកម្ពុជាបានជួបនឹងឱនភាពពាណិជ្ជកម្មជាង៣០ភាគរយ ស្មើនឹង៣១,២ពាន់ពាន់លានរៀល (៧,៦៦ ពាន់លានដុល្លារអាមេរិក) នៅក្នុងឆ្នាំ ២០១៩។

យោងតាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជា ដែលបានចេញផ្សាយនៅថ្ងៃពុធទី៤ មិនានេះបានឲ្យដឹងថា ទំហំនាំចូល និងនាំចេញសរុបមានតម្លៃ ១៤៩,៦ ពាន់ពាន់លានរៀល (៣៦,៧ ពាន់លានដុល្លារអាមេរិក) កាលពីឆ្នាំមុន។
ការនាំចេញបានកើនឡើង១២,៧ភាគរយ ឬ៥៩,២ពាន់ពាន់លានរៀល(១៤,៥៣ពាន់លានដុល្លារ) ខណៈដែលការនាំចូលកើនឡើង១៨,៦ភាគរយ ដល់៩០,៤ ពាន់ពាន់លានរៀល(២២,១៩ ពាន់លានដុល្លារ) នាំឱ្យមានឱនភាពពាណិជ្ជកម្មចំនួន៣១,២ ពាន់ពាន់លានរៀល (៧,៦៦ ពាន់លានដុល្លារ) ។ នេះបើយោងតាមរបាយការណ៍ខាងលើ។
ដៃគូពាណិជ្ជកម្មសំខាន់ៗរបស់ប្រទេសកម្ពុជាគឺចិន សហរដ្ឋអាមេរិក អឺរ៉ុប ថៃ វៀតណាម ម៉ាឡេស៊ី សឹង្ហបូរី កូរ៉េខាងត្បូង និងជប៉ុន។
ផលិតផលចម្បងរបស់ខ្លួនសម្រាប់ការនាំចេញរបស់កម្ពុជា រួមមានសម្លៀកបំពាក់ ស្បែកជើង អង្ករ និងកង់ ខណៈដែលប្រទេសនេះដឹកជញ្ជូនចូលវត្ថុធាតុដើម សម្រាប់ស ម្លៀកបំពាក់ រថយន្ត ប្រេងឥន្ធនៈ សម្ភារៈសំណង់ និងផលិតផលប្រើប្រាស់ប្រចាំថ្ងៃ៕






