ដោយ ប៊ី
ភ្នំពេញៈ ធនាគារសហគ្រាសធនតូច និងមធ្យម (SME) របស់រដ្ឋដែលតម្លៃ១០០ លានដុល្លារ ត្រូវបានមន្រ្តីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ចអះអាងថា នឹងដាក់ឱ្យដំណើរក្នុងពេលឆាប់ៗក្នុងឆ្នាំនេះ។
លោកមាស សុខសេនសាន អគ្គលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានមានប្រសាសន៍ ក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី ៥ ខែមីនានៅទីស្តីការគណៈរដ្ឋមន្រ្តីថា រចនាសម្ព័ន្ធរបស់ធនាគារ រួមទាំងក្រុមប្រឹក្សាភិបាល ដែលត្រូវបានតែងតាំងត្រូវបានធ្វើរួចរាល់ ហើយបច្ចុប្បន្នកំពុងស្ថិតក្នុងដំណើរការ ស្នើសុំអាជ្ញាប័ណ្ណពីធនាគារជាតិនៃកម្ពុជា។
លោកបានថ្លែងថា“ប្រតិបត្តិការធនាគារធុនតូច និងមធ្យមមានសារៈសំខាន់ណាស់ ដូច្នេះហើយទើបរាជរដ្ឋាភិបាលជំរុញឱ្យមានដំណើរការឱ្យបានឆាប់”។
លោកមាស សុខសេនបានមានប្រសាសន៍ថា ធនាគារ SME នឹងត្រូវបើកនៅឆ្នាំនេះ ហើយវានឹងកើតឡើងឆាប់ៗ។ ធនាគារនឹងជួយសហគ្រាសធុនតូច និងមធ្យម ដើម្បីលើកកម្ពស់អាជីវកម្ម និងផលិតភាពរបស់ពួកគេ។ វាជាវិធានការណ៍មួយ ក្នុងចំណោមវិធានការណ៍របស់រដ្ឋាភិបាល ដើម្បីជំរុញផលិតកម្មក្នុងស្រុក ចំពេលមានបញ្ហាខាងក្រៅរួមទាំងការផ្ទុះឡើងនៃCovid-19”។
រដ្ឋាភិបាលកម្ពុជាបានផ្តល់ប្រាក់១០០លានដុល្លារ ដល់ការបង្កើតធនាគារធុនតូច និងមធ្យមជាដើមទុន ហើយរដ្ឋាភិបាលត្រូវបានផ្តួចផ្តើមគំនិត ដើម្បីជួយផ្តល់លទ្ធភាពទទួលបានហិរញ្ញវត្ថុដល់សហគ្រាសធុនតូច និងមធ្យមដែលស្វែងរកមូលនិធិ ដើម្បីពង្រីកផលិតកម្ម និងកែច្នៃផលិតផលកសិកម្មក្នុងស្រុក៕






