ដោយគង់ សូរិយា
ភ្នំពេញ ខណៈថ្ងៃបើកការដ្ឋានកានើតែខិតជិតមកដល់ និងការទន្ទឹងរបស់ប្រជាពលរដ្ឋកាន់តែមានសង្ឃឹម ពីការសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ ក្រុងព្រះសីហនុ ប្រជាពលរដ្ឋពិតជាចង់ដឹងថាផ្លូវនេះមានចំណុចអ្វីពិសេសខ្លះមិនខាន។

លោកវ៉ាស៊ីម សូរិយាអ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូនបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទកាលពីពេលថ្មីៗនេះថា ផ្លូវនេះពិតជាមានចំណុចពិសេសមួយចំនួន ខុសពីផ្លូវធម្មតា ដូចជា ទី១ ផ្លូវនេះមានចំណតឈប់សំរាកចំនួន៣កន្លែង ទី២ មានស្ពានតូច៥កន្លែង និងស្ពានធំចំនួន៨០កន្លែង មានប្រវែងសរុប៦០១៥ម៉ែត្រ ទី៣ មានស្ពានអាកាសដែលមានសណ្ឋាន ដូចស្ពានអាកាសស្ទឹងមានជ័យ៦កន្លែង និងសាគួរ១កន្លែង ទី៤ ការសាងសង់ផ្លូវនេះនឹងធ្វើរបងបិទជិត មិនឲ្យសត្វពាហនៈ ម៉ូតូ និងរ៉ឺម៉កម៉ូតូឆ្លងកាត់បាននោះទេ។
ទី៥ មានមណ្ឌលប្រតិបត្តិការថែរទាំយានយន្តចំនួន១កន្លែង ពិសេសកន្លែងបង់លុយពីរថយន្តឆ្លងកាត់ ទី៦ ផ្លូវនេះមានចម្ងាយខ្លី ធៀបជាមួយផ្លូវជាតិលេខ៤ ដែលមានចម្ងាយ២២៤គីឡូម៉ែត្រ តែផ្លូវនេះមានចម្ងាយជាង១៩០គីឡូម៉ែត្របន្តិចប៉ុណ្ណោះ និងទី៧ ផ្លូវនេះតម្រូវឲ្យអ្នកបើកបរយានយន្តបើកបរ ក្នុងល្បឿន៩០ ទៅ១៦០គីឡូម៉ែត្រ ក្នុងមួយម៉ោង។
សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីកម្ពុជា បានអញ្ជើញបើកការដ្ឋានសាងសង់ផ្លូវនេះនៅថ្ងៃទី២២ មិនាឆ្នាំ២០១៩កន្លងមកនេះ៕